នៅព្រឹកថ្ងៃ អាទិត្យ ទី - TopicsExpress



          

នៅព្រឹកថ្ងៃ អាទិត្យ ទី ២៣ វិចិ្ឆកា ម្សិលមិញ លោក កឹម សុខា អនុប្រធាន ទី១ រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានចុះជួបជាមួយ ក្រុមប្រឹក្សាជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ ការ ខេត្តពោធិ៍សាត់ ស្ថិតនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ក្នុងវេទិកានោះ លោក កឹម សុខា បានថ្លែងថា “គណបក្សសង្គ្រោះជាតិមុន នឹងចូលរដ្ឋសភា យើងបានធ្វើសន្និបាតក្រុមប្រឹក្សាជាតិ ដើម្បីសុំយោបល់ ថ្នាក់មូលដ្នាន។ យើងចូលដើម្បីដូរ គ.ជ.ប តែបើដូរ គ.ជ.ប មិនបានទេ យើងនឹងវិលមកទៅធ្វើសន្និបាតក្រុមប្រឹក្សាជាតិឡើងវិញដើម្បីសុំការ សម្រេចពីសន្និបាត តើយើងគួរនៅក្នុងសភាទៀត ឬ ត្រូវចេញ?”។ #Eracambodia #Comfrel #Election
Posted on: Mon, 24 Nov 2014 07:53:42 +0000

Trending Topics



Recently Viewed Topics




© 2015