នៅពេលដែលមនុស្សទាំងឡាយ - TopicsExpress



          

នៅពេលដែលមនុស្សទាំងឡាយ កំពុងវក់តែនឹងការឲ្យតម្លៃអ្នកចម្រៀង តែទៅលើរូបសម្ផស្បហើយនិងអាយុ, អ្នកស្រី Susan Boyle បានធ្វើឲ្យមេប្រយោគ និងទស្សនិកជននៅប្រទេសអង់គ្លេសនិងអាមេរិក បានភ្ញាក់រលឹក។ ព្រោះ គាត់បានប្រឡងចម្រៀងបទ I Dreamed a Dream នៅក្នុងកម្មវិធី England Got Talent ក្នុងឆ្នាំ2009 ដែលកាលនោះគាត់មានអាយុ47ឆ្នាំទៅហើយ។ ចម្រៀងនេះ ធ្វើឲ្យគាត់ក្លាយទៅជាល្បី ហើយបទនេះលក់បានប្រហែលប្រាំពីរលានដុល្លារ។ បទ I Dreamed a Dream នេះ និពន្ធតាំងពីឆ្នាំ1980 ហើយត្រូវច្រៀងជាច្រើនតំណ មកហើយ ដោយនិពន្ធតាមលំនាំរឿងប្រលោមលោកឈ្មោះ Les Misérables និពន្ធ ដោយលោក Victor Hugo តាំងពីឆ្នាំ1862 ដែលនិយាយពីនារីម្នាក់ឈ្មោះFantine ត្រូវគេបណ្ដេញពីការងារ។ នាងច្រៀងបទនេះ រៀបរាប់ថាជីវិតគាត់ដែលពីមុនមក ធ្លាប់តែមានសុបិន្ដល្អទៅអនាគត តែឥឡូវនេះ អណ្ដែតត្រសែតមិនដឹងក្លាយទៅជាអ្វី។ ដូចដែលឃ្លាមួយច្រៀងថា «But the Tigers With their Voice Soft and Thunder As they tear your hope apart, as they turn your dream into shame» មានន័យថា «... នៅពេលនោះអស់លោកខ្លាទាំងឡាយបានមកដល់ ដោយសម្លេងទន់ភ្លន់ ដូចផ្គររន្ទះ ដែលបំបែកសេចក្ដីសង្ឃឹមរបស់ខ្ញុំឲ្យរលាយ ដែលវាកែក្លាយសុបិន្ដ គ្រប់គ្នា ឲ្យទៅជាការខ្មាស់អៀន...»។ ទីបំផុតនាងធ្លាក់ខ្លួនទៅជាស្រីពេស្យាចារ ដើម្បីចិញ្ចឹមកូនតូចរបស់នាង រហូតដល់ នាងធ្លាក់ខ្លួនឈឺហើយស្លាប់។ សូមមេត្តារីករាយនឹងបទនេះ ដោយអ្នកស្រីSusan Boyle និងសូមជូនពរលោកអ្នក រីករាយទិវាចុងសប្ដាហ៍៖ youtube/watch?v=RxPZh4AnWyk
Posted on: Fri, 22 Nov 2013 10:46:16 +0000

Trending Topics



e
Det kan da se ut til å bli en riktig så travel dag. Så snart
Rubacuori Zip Through Sweatshirt BALLET STAGE... J35Y6335X, RMU6,
With heavy heart, Im writing to update you all. Jan passed
Authenticity is a collection of choices that we have to make every
Nog för att jag varit arbetslös förr, men så hemskt som jag
COD Ghosts is a rip off!I have played over 40 hours play time with

Recently Viewed Topics




© 2015