(English below - TopicsExpress



          

(English below Khmer) ក្រោមការអញ្ជើញរបស់ឯកឧត្តមកែវរតនៈនាយកគ្រប់គ្រងនៃអគ្គិសនីកម្ពុជាកាលពីថ្ងៃទី៦ខែកក្កដាកន្លងទៅនេះលោកយ៉ូស៊ីហ៊ីរ៉ូហ៊ីហ៊្គូជិឧបទូត/អនុប្រធានបេសកកម្មទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានធ្វើ ទស្សនកិច្ចទៅកាន់ឃុំក្រគោខេត្តពោធិសាត់និងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានអញ្ជើញចូលរួមក្នុងជំនួបជាមួយសិស្សានុសិស្សថ្នាក់ទី១២ជាង៤០០នាក់មកពីវិទ្យាល័យ៣ផ្សេងៗគ្នាក្នុងខេត្តពោធិសាត់ (ក្នុងនោះរួមមានវិទ្យាល័យហ៊ុនសែន១០មករា, វិទ្យាល័យឈើទុំ, វិទ្យាល័យហ៊ុនសែនក្រគោ)។ លោកហ៊ីហ៊្គូជិក៏បានបង្ហាញជូនជាសង្ខេបដល់សិស្សានុសិស្សទាំងអស់ស្តីអំពីប្រទេសជប៉ុននិងទំនាក់ទំនងជាមួយប្រទេសកម្ពុជាព្រមទាំងបានឆ្លើយនូវសំនួរជាច្រើនចោទយ៉ាងសកម្មពីសំណាក់សិស្សានុសិស្សទាំងអស់គ្នាមានដូចជា “តើធ្វើដូចម្តេចដើម្បីទទួលបានអាហាររូបករណ៍រដ្ឋាភិបាលជប៉ុន?” “តើអ្វីទៅជាគន្លឹះសំខាន់ក្នុងភាព ជោគជ័យនៃជំនួញ?” “តើភាពខុសគ្នារវាងការអប់រំនៅប្រទេសជប៉ុននិងប្រទេសកម្ពុជាមានលក្ខណៈយ៉ាងដូចម្តេច?” ជាដើម។ លោកហ៊ីហ៊្គូជិបានជំរុញនិងជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យទទួលបាននូវភាពជោគជ័យសំរាប់ការប្រលងទុតិយភូមិដែលនឹងប្រព្រឹត្តទៅនាខែសីហាខាងមុខនេះ។ On Sunday 6 July, on the kind invitation of H.E.Mr. Keo Rottanak, Managing Director of the EDC (Electricite du Cambodge), Mr. Yoshihiro HIGUCHI, Minister and Deputy Chief of Mission of the Embassy, visited Krakor district of Pursat Province and had the pleasure to participate in the meeting with around 400 students (grade 12) from three high schools in Pursat (Hun Sen 10 January High School, Chheu Tom High School, Hun Sen Krakor High School). Mr. HIGUCHI gave them a short briefing on Japan and Japan’s relations with Cambodia, and answered the questions actively made by students, such as “What to do to get scholarship to Japan?”, “What are the keys to be successful in business?”, “What is the difference in education system between Japan and Cambodia?”, etc. Mr. HIGUCHI wished all the best to the students for their success in the final exam to be held in early August.
Posted on: Mon, 07 Jul 2014 10:06:07 +0000

Trending Topics



Recently Viewed Topics




© 2015