(តារាបាល់ទាត់ Fabio Cannavaro - TopicsExpress



          

(តារាបាល់ទាត់ Fabio Cannavaro ស្ថិតក្រោមការស៊ើបអង្កេតពីបទគេចវេសមិនបង់ពន្ធ) សារពត៌មានប្រទេសអ៊ីតាលីបានរាយការណ៍កាលពីថ្ងៃពុធថា តារាបាល់ទាត់ Fabio Cannavaro និង ភរិយាកំពុងតែស្ថិតក្នុងការស៊ើបអង្កេតពីបទគេចវេសមិនបង់ជូនរដ្ឋប្រមាណ ១លានយូរ៉ូ។ សំណុំរឿងនេះបច្ចុប្បន្នកំពុងតែក្ដោបក្ដាប់ដោយប៉ូលីសពន្ធអាករនៅឯតំបន់ Naples។ បើតាមប្រភពដដែល ប្ដីប្រពន្ធទាំង២ពាក់ព័ន្ធទៅនឹងការមិនបង់ពន្ធលើក្រុមហ៊ុនលក់ទូកក្ដោងពីចន្លោះឆ្នាំ២០០៥ និង ២០១០។ ដោយឡែក សេចក្ដីថ្លែងការណ៍ពីមេធាវីការពារអតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលីរូបនេះ បញ្ជាក់ថា ក្រុមហ៊ុននោះជារបស់ភាគីខាងភរិយាប៉ុណ្ណោះ ហើយថា អ្នកទាំង២ពុំបានធ្វើអ្វី ខុសទេ។ មេធាវីរូបនេះបន្ថែមទៀតថា កីឡាករវ័យ៤១ឆ្នាំត្រូវបានបញ្ជាឲ្យពន្យល់ លម្អិតពីបញ្ហាខាងលើ។ Fabio Cannavaro បានក្លាយជាអ្នកកីឡាម្នាក់ទៀតដែលត្រូវបានស៊ើបអង្កេតពីបទគេចវេស មិនបង់ពន្ធ ដោយកន្លងមកមានដូចជា លោក Diego Maradona, Valentino Rossi និង Alberto Tomba។ ប្រែសម្រួល៖ ទិត្យ សុវណ្ណ ប្រភព៖ AP រូបភាព៖ Nikefootball
Posted on: Wed, 22 Oct 2014 23:57:21 +0000

Trending Topics



Recently Viewed Topics




© 2015