98. Political Discourse Analysis When we look into our society, - TopicsExpress



          

98. Political Discourse Analysis When we look into our society, we discover that the differences are ongoing with the conflicts to which the different groups are standing by their own interests involving the interpretation of legal instruments, particularly, the Cambodian Constitution. What is it that fascinates the political groups, analysts and others about how the Constitution can be defined? Strangely unlike other talkers, here I would like to analyze some controversial points of the Constitution in Khmer with my unauthorized views as follows: » តើរដ្ឋសភាជាតិបច្ចុប្បន្ន ជារដ្ឋសភាឯកបក្ស ឬ ពហុបក្ស? » តើរដ្ឋសភាជាតិ និង រាជរដ្ឋាភិបាលបច្ចុប្បន្ន ជាស្ថាប័នខុសច្បាប់? » តើកម្ពុជា ជាប្រទេសកំពុងប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស? «««ចម្លើយ»»» ១. ភាគីដែលពាក់ព័ន្ធ ត្រូវតែទទួលយកនូវការពិតដែលថា រដ្ឋសភាបច្ចុប្បន្ន ពិតជារដ្ឋសភាឯកបក្សយ៉ាងពិតប្រាកដ ដោយហេតុផលថា មានតែតំណាង រាស្ត្រដែលមានសុពលភាព ពីគណបក្សតែមួយគត់ គឺគណបក្សប្រជាជន កំពុងបំពេញមុខងាររបស់ខ្លួន។ ចំណែកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះ ជាតិមិនទាន់មានសុពលភាពនៅឡើយទេ។ (មាត្រា ៨២ នៃរដ្ឋធម្មនុញ្ញ) ២. រដ្ឋសភាជាតិ និង រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺស្ថាប័នជាតិស្របច្បាប់ ប៉ុន្តែខ្វះ នូវធម្មានុរូបភាព។ ស្របច្បាប់នោះ គឺថាក្រុមប្រឹក្សាធម្មនុញ្ញបានបកស្រាយ ជាមុនរួចហើយអំពីមាត្រា ៧៦ ដែលថាការបើកសម័យប្រជុំដំបូងក្រោមព្រះ រាជធិបតីភាពព្រះមហាក្សត្រ មិនសំដៅថាទាល់តែមានតំណាងរាស្ត្រ យ៉ាងតិច ១២០ រូបនោះទេ គឺចំនួននេះសំដៅតែទៅរកចំនួន ដែលគណកម្មការជាតិរៀប ចំការបោះឆ្នោតប្រកាសសុពលភាព។ ជាឧទាហរណ៍ នៅក្នុងអាណត្តិកន្លងទៅ គឺមានតំណាងរាស្ត្រតែត្រឹម ១១៩ រូប ដែលចូលបើកសម័យប្រជុំដំបូង។ សូមជម្រាបជូនថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ វាក្លាយទៅជា យុត្តិសាស្ត្រ។ គ្មានធម្មានុរូបនោះ គឺថាវាមិនសមទាល់តែសោះដែលតំណាង របស់ប្រជាជនជិតពាក់ណ្តាល មិនបានបំពេញការងាររបស់ពួកគេ។ ៣. តាមមាត្រា ៥១ ប្រជាធិបតេយ្យសេរីពហុបក្ស គឺសំដៅទៅរក ការចូលរួម ក្នុងការបោះឆ្នោតដែលមានច្រើនបក្ស មិនសំដៅត្រូវតែមានច្រើនបក្ស នៅក្នុង រដ្ឋសភានោះទេ។ ឧទាហរណ៍ ចុះបើមានការចូលរួមបោះឆ្នោតវ្រើនបក្ស ប៉ុន្តែ ស្រាប់តែជាប់តែមួយបក្ស តើត្រូវតែចែកអាសន:ទៅឲ្យគណបក្សដែលអត់ជាប់ ឬ? គឺអត់ទេ។ តាមការបកស្រាយខាងលើ គឺថាមានតែការធ្វើសម្បទានខាងនយោបាយទេ ដែលអាចបញ្ចប់នូវភាពប្រទាញប្រទង់គ្នាខាងលើនេះបាន៕ (ឌុច សុភក្តិ, និស្សិតច្បាប់)
Posted on: Sat, 26 Apr 2014 01:16:08 +0000

Trending Topics



argin-left:0px; min-height:30px;"> Yeii, my first post here - Kalakand made with paneer (cottage
spotter: szczerze nie pozdrawiam studentek z KULu zwłaszcza tych
World Classic Political Atlantic-Centered Wall Mural Map Gloss
THERE HAS BEEN TERRITORIAL DISPLACEMENT IN OUR DOMAIN RECENTLY:

Recently Viewed Topics




© 2015