[Balloon Aircraft ជំនាន់ថ្មី] Ballon - TopicsExpress



          

[Balloon Aircraft ជំនាន់ថ្មី] Ballon Zepplelin ធ្លាប់ត្រូវបានចាត់ទុកជាអនាគត នៃវិស័យដឹកជញ្ជូនផ្លូវអាកាស ។ ប៉ុន្តែ ក្រោយមហន្តរាយ Hindenburg គួរឲ្យតក់ស្លុត វាបានអវត្តមានពីពិភពលោកជាង ៧៥ ឆ្នាំមកហើយ ។ តាមនោះ នៅថ្ងៃទី៦ ឧសភា ឆ្នាំ១៩៣៧ Ballon aircraft LZ129 Hindenburg បានឆាបឆេះនៅបង្គោលចងសំចត ហើយឆេះរោលខ្ទេច ក្រោយពេលហោះហើរពី Franfurt ទៅកាន់ស្ថានីយ៍នៅ New Jersey អាមេរិក ។ ក្នុងចំណោមមនុស្ស ៩៧ នាក់ មានវត្តមានលើយាននេះ (អ្នកដំណើរ ៣៦ នាក់ ក្រុមហោះហើរ ៦១ នាក់) មាន ៣៥ នាក់ស្លាប់ ហើយម្នាក់ទៀត ស្លាប់ពេលយាននេះធ្លាក់មកលើដី ។ ឥឡូវនេះ សម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍មួយ សង្ឃឹមថា នឹងបដិសន្ធិ Balloon aircraft នេះឡើងវិញ ក្នុងកិច្ចប្រឹងប្រែងធ្វើបដិវត្តរូបនីយ៍កម្ម ទីផ្សារដឹកជញ្ជូនសាកលលោក ។ Balloon ថ្មីនេះ មានឈ្មោះថា Aeroscraft ដែលប្រើប្រាស់នូវបច្ចេកវិទ្យាជឿនលឿន នាំឲ្យកិច្ចបញ្ជាការដំណើរហោះហើរបានល្អជាងមុន ប្រៀបនឹងជំនាន់ Balloon មុនៗនេះ ហើយក៏បញ្ជៀសបាននូវហេតុការណ៍ ដែល Balloon មុននេះពើបប្រទះផងដែរ ។ ជំហ៊ានលោតផ្លោះ លើផ្នែកបច្ចេកវិទ្យា គឺរបៀបគំនាបឧស្ម័ន hetium ធ្វើឲ្យយាននេះ អាចគ្រប់គ្រងទម្ងន់ខ្លួនឯងបាន ។ Balloon នេះ ចំណាយឥន្ធនៈស្មើនឹង១/៣ ប្រៀបនឹងយន្តហោះដឹកទំនិញ នឹងអាចហើរឡើង និងចុះសំចត នៅគ្រប់ទីកន្លែង ពុំចាំបាច់មានព្រលាន និងដោយរួមទាំងលើផ្ទៃទឹក សមស្របជាមួយការដឹកជញ្ជូនទំនិញ ទៅកាន់តំបន់សង្គ្រាម ឬ ជួបគ្រោះមហន្តរាយធម្មជាតិ ។ វាអាចឡើងចុះបានតាមទិសដៅត្រង់ ដូចឧទ្ធម្ភាគចក្រ ហេតុនេះ វាពុំចាំបាច់ព្រលានឡើងចុះទេ ។ ថ្វីត្បិតតែល្បឿនរបស់វាយឺតជាងច្រើន ប្រៀបនឹងយន្តហោះប្រតិកម្ម តែរយៈសរុបនៃការដឹកជញ្ជូននៅតែតិចជាង ព្រោះវាអាចដឹកយកទំនិញ ពីទីផលិត ទៅកាន់កន្លែងត្រូវការតែម្តង ។ Balllon aircraft នេះ ត្រូវបាន Worlwide Aeros Corp ស្ថាបនាឡើង ក្នុងខ្ទង់ចំណាយ ៣ លានដុល្លារ ឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក ។ ថ្វីត្បិតតែមើល១ក្រឡេកនោះ វាងាយធ្លុះធ្លាយ ប៉ុន្តែ ស្រទាប់ខាងក្រៅរបស់វា អាចទប់ទល់នឹងគ្រាប់កាំភ្លើងបាន ហើយសូម្បីតែពេលផ្ទៃខាងក្រៅ ត្រូវទម្លុះ ក៏វាពុំចេញខ្យល់ធូស្ពែត ដូចជាបាល់ដែរ ។ សម្ព័ន្ធក្រុមហ៊ុន Worlwide Aeros ប្រកាសថា នឹងត្រៀមប្រគល់ Balloon Aircraft ឲ្យអតិថិជនដំបូងរបស់ខ្លួន នៅពាក់កណ្តាលឆ្នាំ២០១៥ ។ គួរកត់សម្គាល់ថា Balloon aircraft ដែលដឹកជញ្ជូនបានទម្ងន់ ៦៦ តោន ត្រូវការចំណាយជាង ២៥ លានដុល្លារ ក្នុង១ឆ្នាំៗ រីឯយន្តហោះ មានទម្ងន់ផ្ទុក ២៥០ តោន ត្រូវចំណាយអស់ ៥៥ លានដុល្លារ ក្នុង១ឆ្នាំៗ ៕
Posted on: Sat, 21 Sep 2013 11:13:59 +0000

Trending Topics



Recently Viewed Topics




© 2015