CR7 ចង់បន្តនៅ Real - TopicsExpress



          

CR7 ចង់បន្តនៅ Real ដល់អាយុ៣៣ឆ្នាំ Cristiano Ronaldo បាននិយាយថា គេចង់បន្តរួមរស់ជាមួយនឹងក្លឹប Real Madrid ដល់អាយុ៣៣ឆ្នាំ។ ខ្សែប្រយុទ្ធជួរមុខក្រុមអធិរាជសនិយាយបែបនេះអំឡុងពិធីទទួលស្បែកជើងមាសក្នុងនាមជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៅអឺរ៉ុប ប្រចាំរដូវកាល ២០១៣ ២០១៤ កាលពីពុធ ពោលគឺបាន៣១គ្រាប់។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានរៀបរាប់ថា៖ កិច្ចសន្យារបស់ខ្ញុំនៅ Santiago Bernabeu មានសុពលភាពរហូតដល់ឆ្នាំ២១០៨។ ខ្ញុំមិនទាន់ចង់ចាកចេញមុនពេលកំណត់ទេ។ ខ្ញុំមានអារម្មណ៍ថា នៅក្មេងនៅឡើយ អញ្ចឹងខ្ញុំសល់ពេលច្រើនដើម្បីបង្ហាញសមត្ថភាពនៅទីនេះ។ អតីតសមាជិកក្លិប Sporting Lisbon រូបនេះបានផ្ទេរពី Manchester United ទៅកាន់ Real Madrid កាលពីឆ្នាំ២០០៩ ក្នុងទំហំទឹកប្រាក់ប្រមាណ៨០លានផោនដែលជាតម្លៃឯតទគ្គកម្មនាពេលនោះ។ រដូវកាលមុនគេបានជួយក្រុមលោក Carlo Ancelotti លើកពាន UEFA Champions League ដែលជាហេតុធ្វើឲ្យកីឡាករវ័យ២៩ឆ្នាំជាប់ជាបេក្ខភាព Ballond Or សាជាថ្មីសម្រាប់ឆ្នាំ២០១៤នេះ។ ដោយឡែកនាពេលកន្លងមក មានលេចឮដំណឹងថា បិសាចក្រហមតែងតែអន្ទងចង់បាន CR7 ទៅ Old Trafford សាជាថ្មី៕ ប្រែសម្រួល៖ ទិត្យ សុវណ្ណ ប្រភព៖ BBC រូបភាព៖ Getty Images & EPA
Posted on: Thu, 06 Nov 2014 08:08:28 +0000

Trending Topics



Recently Viewed Topics




© 2015