Porsche Macan - TopicsExpress



          

Porsche Macan មកដល់កម្ពុជាហើយ ............................... Thu, 14 August 2014 ឈឹម ស្រីនាង ភ្នំពេញប៉ុស្តិ៍ ភ្នំពេញ: ក្រុមហ៊ុន Precision Car(Cambodia) Ltd ដែលនាំចូលរថយន្ត Porsche ជាផ្លូវការនៅប្រទេសកម្ពុជាកាលពីសប្ដាហ៍មុនបានបង្ហាញនូវរថយន្ត Porsche Macan ស៊េរីថ្មីដែលជារថយន្តស្ព័រដំបូងគេប្រភេទ SUV (រាងខ្ពស់មានទ្វារ៥) ប្រមូលផ្តុំដោយប្រភេទម៉ាស៊ីនដែលមានថាមពលខ្លាំងបំផុត។ រថយន្តទំាងបីម៉ូដែលរបស់ Porsche ដែលត្រូវបានក្រុមហ៊ុនសម្ពោធលក់នៅប្រទេសកម្ពុជាមាន Macan Macan S និង Macan Turbo។ រថយន្ត Macan មានបរិក្ខារដូចជាប្រព័ន្ធដើរដោយកង់ទំាងអស់ PDK ចង្កូតស្ព័រដែលមានមុខងារច្រើនឧបករណ៍ប្តូរលេខ ប្រព័ន្ធសំឡេងមានសមត្ថភាពខ្ពស់និងទ្វារខាងក្រោយដែលដើរដោយចរន្តអគ្គិសនី។ Macan Turbo ត្រូវបានបំពាក់ដោយម៉ាស៊ីនទួរប៊ីនភ្លោះ V6 ទំហំ3,6លីត កម្លាំង៣៤០សេះ (២៥០គីឡូវ៉ាត់) មានម៉ាស៊ីនសំាងបួនស៊ីឡាំង។ ចំពោះរថយន្ត Macan វិញគឺមានទំហំម៉ាស៊ីន2,0លីត្រដែលផលិតថាមពល២៣៧សេះ (១៧៤គីឡូវ៉ាត់)ដែលអាចបង្កើនល្បឿនពីសូន្យដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយគ្រាន់តែចំណាយពេលជាន់ហ្គែរត្រឹមត៦,៩វិនាទី។ ថ្លែងក្នុងកម្មវិធីសម្ពោធលោក Graeme Hunter អគ្គនាយកក្រុមហ៊ុន Precision Cars (Cambodia) Ltd បានមានប្រសាសន៍ថា៖ «Macan គឺជារថយន្តស្ព័រដំបូងគេនៅក្នុងប្រភេទរថយន្ត SUV រាងតូចសម រួមបញ្ចូលលក្ខណពិសេសនៃការបើកបររបស់ Porsche ជាមួយនឹងអត្ថប្រយោជន៍ទំាងអស់ដែលអ្នកទិញរថយន្ត SUV រាងតូចស្អាតវាយតម្លៃខ្ពស់នៅក្នុងជីវិតប្រចាំថ្ងៃ។ យើងកំពុងនំាចូលមកប្រទេសកម្ពុជាជាផ្លូវការក្នុងអំឡុងពេលណែនាំម៉ូដែលថ្មីសំខាន់បំផុតគឺ Macan»។ ដូចគ្នានេះដែរ លោក Thachanna Tansaless អ្នកគ្រប់គ្រងផ្នែកលក់ក្រុមហ៊ុន Precision Cars (Cambodia) Ltd បានឲ្យដឹងផងដែរថា៖ «លក្ខណពិសេសរបស់រថយន្ត Macan គឺការរចនា ពិសេសស្តុបខាងក្រោយផុសចេញមកជាលក្ខណៈ 3Dដែលយើងបានយកមកពីរថយន្ត៩១៨ របស់ក្រុមហ៊ុន»។ ទាក់ទិននឹងបរិក្ខារខាងក្នុង លោកបានរៀបរាប់ទៀតថា៖ «បើយើងពិនិត្យមើលខាងក្នុងវិញ យើងបានឃើញថា ចង្កូតឡានគឺមានលក្ខណៈស្ព័រ និងប្រអប់លេខក៏មានលក្ខណៈស្ព័រដែរ។ យើងយកមកពីរថយន្ត៩១១ ហើយនេះជាលើកទី១ហើយដែលក្រុមហ៊ុនបានប្រើប្រាស់ប្រអប់លេខរបស់ឡានស្ព័រមាន៩លេខ។ អតិថិជនមានជម្រើសបំពាក់បូមខ្យល់ដែលអាចឲ្យអ្នកធ្វើដំណើរបានស្រួលនៅពេលដែលគាត់ជួបប្រទះស្ថានភាពផ្លូវលំបាក។ យោងតាមអ្នកគ្រប់គ្រងផ្នែកលក់លោក Thachanna Tansaless រថយន្ត Porsche Macan មានតម្លៃចាប់ពី៨២៤០៥ដុល្លារឡើងទៅ រីឯMacan S គឺចាប់ពី១៣២៩០៥ដុល្លារ និង Macan Turbo គឺចាប់ពី១៤៥០៧០ ដុល្លារឡើងទៅ៕
Posted on: Thu, 14 Aug 2014 14:56:23 +0000

Trending Topics



Recently Viewed Topics




© 2015