S&P Simply Delicious - TopicsExpress



          

S&P Simply Delicious អាហារពិសេសបែបថៃរង់ចាំយុវវ័យនៅផ្សារទំនើប AEON MALL មិត្តយុវវ័យដែលនិយមទៅលេងផ្សារទំនើប AEON ហើយចង់ភ្លក់អាហារដ៏មានឱជារសបែបថៃសុទ្ធសាធ សូមកុំភ្លេចភោជនីយដ្ឋាន Simply delicious ឬហៅកាត់ថា S&P ។ តើនៅភោជនីយដ្ឋាន S&P មានអ្វីពិសេសខ្លះ បានជាទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជនដែលទៅលេងផ្សារទំនើប AEON ខ្លាំងយ៉ាងនេះ? ពិតជាមាន! ភោជនីយដ្ឋាន S&P ជាឈ្មោះដ៏ល្បីមានប្រភពមកពីប្រទេសថៃ ហើយមានសាខាជាង៤០០ទីតាំងនៅប្រទេសថៃ។ វត្តមានរបស់ S&P នៅផ្សារទំនើប AEONនេះ គឺជាការបង្ហាញខ្លួនដំបូងបំផុតនៅប្រទេសកម្ពុជា។ គ្រប់មុខម្ហូប ភេសជ្ជៈ និងបង្អែម សុទ្ធតែធ្វើឡើង ដោយស្នាដៃរបស់ចុងភៅមកពីថៃ។ ចំពោះតម្លៃវិញក៏មិនសូវជាថ្លៃប៉ុន្មានដែរ ទាំងអាហារ និងនំ គឺសុទ្ធតែមានតម្លៃសមរម្យ អាចទទួលយកបាន អមដោយការទទួលភ្ញៀវយ៉ាងរួសរាយរាក់ទាក់ពីបុគ្គលិកប្រចាំហាងទៀតផង។ តាមរូបនេះ គឺជាមុខម្ហូបពិសេសៗ និងនំសែនព្រះខែប្រចាំហាង S&P ៖ មើលត្រឹមរូបភាពក៏គួរឲ្យចង់ញ៉ាំដែរ បើអញ្ចឹងសូមកុំភ្លេចណា! ភោជនីយដ្ឋាន S&P មានទីតាំងនៅជាន់ទី២ ផ្សារទំនើប AEON បើកបម្រើជូនអតិថិជនចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់ ឬអាចទាក់ទងបានតាមទូរសព្ទ ០២៣ ៩០១ ៤១៥៕ ប្រភព: SABAY
Posted on: Fri, 12 Sep 2014 06:20:49 +0000

Trending Topics



Recently Viewed Topics




© 2015