Successful way is to be strong and courageous ៥ - TopicsExpress



          

Successful way is to be strong and courageous ៥ ជារៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសេដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។ ៦ ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំប្រជាជននេះអោយគ្រប់គ្រងស្រុក ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថានឹងប្រគល់អោយពួកគេ។ ៧ ដូច្នេះ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមក្រឹត្យវិន័យ*ទាំងប៉ុន្មាន ដែលម៉ូសេជាអ្នកបំរើរបស់យើងបានបង្គាប់។ មិនត្រូវប្រាសចាកពីក្រឹត្យវិន័យនេះ ដោយងាកទៅស្ដាំ ឬទៅឆ្វេងឡើយ ធ្វើដូច្នេះ អ្នកនឹងទទួលជ័យជំនះគ្រប់ទីកន្លែងដែលអ្នកទៅ។ ៨ ត្រូវទន្ទេញគម្ពីរនៃក្រឹត្យវិន័យនេះជានិច្ច ត្រូវរិះគិតទាំងថ្ងៃទាំងយប់ ហើយប្រតិបត្តិតាមសេចក្ដីដែលមានចែងទុកទាំងប៉ុន្មាន ដើម្បីអោយការអ្វីដែលអ្នកធ្វើ បានចំរុងចំរើន និងទទួលជោគជ័យ។ ៩ តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតអោយសោះ ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។ Successful way is to be strong and courageous 5 There shall not any man be able to stand before thee Deut. 11.24, 25 all the days of thy life: as I was with Moses, so I will be with thee: I will not fail thee, nor forsake thee. Deut. 31.6, 8 · Heb. 13.5 6 Be strong and of a good courage: Deut. 31.6--0.23 for unto this people shalt thou divide for an inheritance the land, which I sware unto their fathers to give them. 7 Only be thou strong and very courageous, that thou mayest observe to do according to all the law, which Moses my servant commanded thee: turn not from it to the right hand or to the left, that thou mayest prosper whithersoever thou goest. 8 This book of the law shall not depart out of thy mouth; but thou shalt meditate therein day and night, that thou mayest observe to do according to all that is written therein: for then thou shalt make thy way prosperous, and then thou shalt have good success. 9 Have not I commanded thee? Be strong and of a good courage; be not afraid, neither be thou dismayed: for the LORD thy God is with thee whithersoever thou goest.
Posted on: Sun, 01 Sep 2013 04:12:57 +0000

Trending Topics



Recently Viewed Topics




© 2015