youtube/watch?v=FTmEy2GEVL8 According to this video clip, this - TopicsExpress



          

youtube/watch?v=FTmEy2GEVL8 According to this video clip, this is an evidence that American government involved of destroying our Cambodia. American government must response for its deed, you flew from far a way to drop B-52 on Cambodia a neutral country just like a falling rain and we never touched your land. American government has to take its responsibility to rebuild Cambodia to be like ( In 1967 Cambodia was the most beautiful country in Southeast Asia) this word was spoken and recognized by Mr. John Pilger. I get my anger when i listed to this video clip. American government is country that led to destroy Cambodia and its ridiculous that American government required Cambodia to pay American governments debt, American government must assist hundred time of the debt that Cambodia owed in the past. i want this message to be read by American governments ambassador in Phnom Penh and also American government these days. I want to tell you that i really hate American government. សមាជិកសភា អាម៉េរិក៖ ប្រវត្តិសាស្រ្ត បង្ហាញថា អាម៉េរិកធ្វើឲ្យកម្ពុជា បរាជ័យដ៏ឈឺចាប់ និងរួមចំណែកបង្កើត របបប៉ុលពត - សមាជិកក្រុមប្រឹក្សា អភិបាលធុរកិច្ច អាមេរិកាំង-កម្ពុជា សរសើរពីបរិយាកាស បោះឆ្នោត និងសិទ្ធិមនុស្ស នៅកម្ពុជា ភ្នំពេញ៖ សមាជិកសភាតំណាងរាស្រ្ត របស់អាម៉េរិក បានលើកថា ប្រវត្តិសាស្រ្តរបស់អាម៉េរិក បានធ្វើឲ្យកម្ពុជា បរាជ័យ ដ៏ឈឺចាប់ និងនាំឲ្យ កម្ពុជាធ្លាក់ចូល ក្នុងរបបប៉ុលពត តែមកដល់ពេល បច្ចុប្បន្នអាមេរិក បានផ្តល់ជំនួយ តិចតួច បំផុត សម្រាប់ស្រោចស្រង់ប្រទេស ក្នុងតំបន់អាស៊ីមួយនេះ។ នេះជាការលើកឡើងរបស់លោក Faleomavaega សមាជិកសភាតំណាងរាស្រ្ត សហរដ្ឋអាម៉េរិក នៅក្នុងសវនា ការមួយមានឈ្មោះថា «កម្ពុជាកំពុងលេចឡើង នូវវិបត្តិសង្គម និងនយោបាយ» ដែលរៀបចំឡើង កាលពីថ្ងៃ ទី០៩ ខែកក្កដា ឆ្នាំ២០១៣។ ការលើកឡើងនេះ ក៏ស្របពេលដែលសមាជិក សភាអាម៉េរិក លោក ដាណា រ៉ូរ៉ាបាឃើ លើកឡើងពីភាពអវិជ្ជមាន មួយចំនួននៅកម្ពុជា ដោយគ្រាន់តែស្តាប់ របាយការណ៍របស់ក្រុម អង្គការ សង្គម ស៊ីវិល មួយក្តាប់តូច ដោយមិនឈរលើលើ ទិដ្ឋភាពជាក់ស្តែង និងពិនិត្យឲ្យបានគ្រប់ ជ្រុងជ្រោយ ដែល កំពុងកើតមាននៅ កម្ពុជា។ សមាជិកសភាតំណាងរាស្រ្ត អាម៉េរិករូបនេះ បានថ្លែងបន្តថា «ប្រវត្តិសាស្រ្តបង្ហាញថា សហរដ្ឋអាម៉េរិក បានធ្វើឲ្យ កម្ពុជាបរាជ័យ ដ៏ឈឺចាប់ ហើយសវនាការថ្ងៃនេះ សន្និដ្ឋានទុកជាមុនថា កម្ពុជា មានកំហុសដោយ សារមិនមាន លទ្ធិប្រជាធិបតេយ្យគ្រប់គ្រាន់ ដូចដែលយើងចង់បាន»។ «គួរឲ្យសង្វេគណាស់ ដែលប្រវត្តិសាស្រ្ត បង្ហាញថា សហ រដ្ឋអាម៉េរិក មានចំណែកធ្វើឲ្យ កើតមានរបបប៉ុលពត ហើយសព្វថ្ងៃនេះ បែរជាប្រទេសចិនជាប្រទេស ផ្តល់ជំនួយ ដ៏ ច្រើនដល់កម្ពុជា មានចំនួន ៨០០លានដុល្លារ ពីឆ្នាំ ២០០៧ ដល់ ២០០៨។ រីឯសហរដ្ឋអាម៉េរិក បានផ្តល់ជំនួយ តែជាង ១០០លានដុល្លារប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នានេះ»។ លោក Faleomavaega បានលើកឡើងជាអនុសាសន៍ជាច្រើន ដើម្បីឲ្យអង្គសវនាការពិចារណាឡើងវិញ ពីកិច្ច សហប្រតិបត្តិការរវាងអាម៉េរិកជាមួយបណ្តា ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសជាមួយប្រទេសកម្ពុជា ដែលអាម៉េរិកធ្លាប់បានធ្វើខុសយ៉ាងធ្ងន់ធ្ងរជាមួយនោះ។ លោក បានលើកឡើងថា «នាពេលថ្មីៗនេះ សហរដ្ឋអាម៉េរិក ហាក់បីដូចជាមានបេសកកម្មបង្កភាពច្របូក ច្របល់ នៅទីនេះ នៅទីនោះ និងនៅគ្រប់ទីកន្លែងជុំវិញពិភពលោក ដែលយើងអាចប្រើប្រាស់សម្ព័ន្ធមិត្ត និងដៃគូ ទាំងនេះ បាន។ ខ្ញុំសង្ឃឹមថា ករណីរបស់កម្ពុជា យើងនឹងដំណើរការដោយភាពប្រុងប្រយ័ត្ន»។ លោក Faleomavaega បានលើកឡើងផងដែរថា ប្រសិនបើអាម៉េរិកយកចិត្តទុកដាក់ខ្លាំងអំពីសិទ្ធិមនុស្សនៅ កម្ពុជា ដែលអាម៉េរិកធ្លាប់បរាជ័យ ដ៏ឈឺចាប់នោះ អាម៉េរិក គួរតែពិចារណាពាក្យពេជ្រ របស់សមាជិក សភា ពាណិជ្ជ កម្មអាម៉េរិកាំង ដែលទើបនឹងលើកឡើងថ្មីៗនេះថា «មធ្យោបាយមួយ ដើម្បីដោះស្រាយបញ្ហាសិទ្ធិ មនុស្ស គឺត្រូវ ជំរុញឲ្យមានការវិនិយោគដើមទុនប្រកបដោយការទទួលខុសត្រូវ»។ លោក Daniel Mitchell នាយកប្រតិបត្តិ SRP International Group និងជាសមាជិកក្រុមប្រឹក្សាភិបាល ធុរកិច្ច អាមេរិកាំង-កម្ពុជា ក៏បានធ្វើសេចក្តីសន្និដ្ឋាន នៅក្នុងអង្គសវនាការនោះផងដែរ ថា បរិយាកាសដំណើរការ ឃោសនាបោះ ឆ្នោត ក៏ដូចជាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា កំពុងតែមានភាពល្អប្រសើរច្រើន មិនដូចជាការលើក ឡើងរបស់ក្រុមអង្គ សង្គមស៊ីវិលមួយចំនួនតូចនោះទេ។ លោក Daniel Mitchell បានថ្លែងថា «បរិយាកាសដំណើរការឃោសនាបោះឆ្នោតពេលនេះ មានលក្ខណៈស្ងប់ ស្ងាត់ល្អជាងពេលមុនៗ។ អំពើហិង្សាផ្នែកនយោបាយស្ទើរតែគ្មាន ចាប់តាំងពីថ្ងៃដំបូង នៃយុទ្ធនាការឃោសនា បោះឆ្នោត ដែលចាប់ផ្តើមកាលពីចុងខែមុន។ គណបក្សធំៗ ចំនួនពីរ បានដង្ហែក្បួនឃោសនាលើដងផ្លូវតែមួយ ប៉ុន្តែមិនមានឧប្បទ្ទវហេតុនោះទេ។» សមាជិកក្រុមប្រឹក្សាភិបាលធុរកិច្ចអា មេរិកាំង-កម្ពុជា រូបនេះ បន្តថា ប្រទេសកម្ពុជាមានអង្គការ និងសង្គមស៊ីវិល ជាង ៣.០០០ កំពុងបំពេញការងារយ៉ាងសកម្ម និងស្វាហាប់ ហើយមានសហគមន៍អ្នកផ្តល់ជំនួយអន្តរជាតិទៀត ផង។ ជាងនេះទៅទៀត កម្ពុជាមានអង្គការសាព័ត៌មាន ដែលបោះពុម្ពផ្សាយជាសេរី ដោយមិនមានការដាក់កម្រិត អ្វីឡើយ។ សារព័ត៌មានទាំងនោះ បានសរសេរអត្ថបទរិះគន់រដ្ឋាភិបាលជារៀងរាល់ថ្ងៃ។ លោក Daniel Mitchell បញ្ជាក់ថា «ការធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន គឺជាមធ្យោបាយដ៏មាន ប្រសិទ្ធភាពមួយក្នុងការ ដោះស្រាយបញ្ហាសិទ្ធិមនុស្ស។ ដូចនេះ រដ្ឋាភិបាល និងធុរកិច្ចសហរដ្ឋអាមេរិក មិនគួរឲ្យបាត់បង់ឱកាសនេះ នៅ ក្នុងប្រទេសកម្ពុជាឡើយ។ បរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា បានផ្តល់ឱកាសចូលរួមធ្វើឲ្យ សេដ្ឋកិច្ចរីក ចម្រើន ដែលអាចជួយប្រជាជនកម្ពុជាមានជីវភាពកាន់តែប្រសើ។ ការបន្តផ្តល់ជំនួយបរទេស និងការលើកស្ទួយ កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគសេដ្ឋកិច្ច គឺជាការផ្តល់ឱកាសដ៏ល្អបំផុតមួយក្រោយការបោះឆ្នោត»។ ការលើកឡើងនូវទិដ្ឋភាពជាក់ស្តែង និងបច្ចុប្បន្នភាពកម្ពុជា ដែលកំពុងតែមាន ពីសំណាក់មន្រ្តីជាន់ខ្ពស់អាម៉េរិក ទាំង ២រូបខាងលើ ត្រូវបានប្រជាពលរដ្ឋកម្ពុជា សម្តែងនូវការសាទរហើយរំពឹងយ៉ាងមុតមាំថា រដ្ឋាភិបាលអាមេរិក របស់លោក បារ៉ាក់ អូបាម៉ា នឹងបន្តនូវកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដូចដែលបានធ្វើនាពេលកន្លងមក។ ព្រមគ្នានេះ ពលរដ្ឋកម្ពុជា ក៏អរគុណទុកជាមុនផងដែរ ចំពោះរដ្ឋាភិបាលអាម៉េរិក ដែលនឹងធ្វើការ វិនិច្ឆ័យដ៏ ត្រឹមត្រូវ ក្នុងការជួយរក្សាស្ថិរភាព នយោបាយនៅកម្ពុជា ព្រមទាំងបន្តផ្តល់ជំនួយស្តារ និងអភិវឌ្ឍន៍ប្រទេស ក្នុងតំបន់អាស៊ី ដែលរងភ្លើងសង្រ្គាម ដ៏សែនឈឺចាប់ និងគួរឱ្យរន្ធត់ មួយនេះ៕
Posted on: Thu, 20 Nov 2014 17:58:10 +0000

Trending Topics



Recently Viewed Topics




© 2015