ការប្រណាំងរថយន្ត Formula One - TopicsExpress



          

ការប្រណាំងរថយន្ត Formula One ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៤ នឹងចូលដល់ ដំណាក់កាលទី១៤ នៅចុងសប្ដាហ៍នេះ។ ក្នុងនោះ កីឡាករគ្រប់ រូបត្រូវប្រជែងគ្នាលើទីលាន Marina Bay នៃប្រទេសសឹង្ហបុរី ហៅថា Singaporean Grand Prix ដែលមានចម្ងាយផ្លូវសរុប ៣០៨គីឡូម៉ែត ចែកចេញ ជា ៦១ជុំ។ ដោយឡែក មុននឹងការប្រជែងគ្នាផ្លូវការចូលមកដល់ កីឡាករគ្រប់រូប បានសាកល្បងកម្លាំងម៉ាស៊ីនគ្នាជាមុនសិន។ ជាលទ្ធផល អ្នកដែលធ្វើ បានល្អ ជាង គេបានទៅលើ Lewis Hamilton។ សមាជិកក្រុម Mercedes សញ្ជាតិ អង់គ្លេសបានចំណាយថិរវេលា ១នាទី និង ៤៧វិនាទី ចុច៤៩០។ លំដាប់ទី២ បានទៅលើ Fernando Alonso របស់ក្រុម Ferrari សញ្ជាតិអេស្ប៉ាញ ដែលប្រើ ពេល ១នាទី និង ៤៧វិនាទី ចុច៦២៣។ Daniel Ricciardo សញ្ជាតិអូស្រ្តាលី បើកបរឲ្យក្រុម Red Bull ស្ថិតនៅលេខ៣ ក្រោយចាយពេល ១នាទី និង ៤៧វិនាទី ចុច៧៩០។ ចំណែក Kimi Raikonnen សញ្ជាតិហ្វាំងឡង់ មកពីក្រុម Ferrari និង Sebastien Vettel របស់អាល្លឺម៉ង់ កាន់ចង្កូតឲ្យក្រុម Red Bulls បញ្ចប់នៅលំដាប់ទី៤ និង ទី៥ រៀងៗខ្លួន។ឆ្លងកាត់ការប្រណាំងបាន ១៣ដំណាក់ កាលរួចមក Nico Rosberg ស្ថិតនៅលេខ១ នៃតារាង ពិន្ទុសរុប ដែលមាន ២៣៨ ពិន្ទុ។ មិត្តរួមក្រុម Lewis Hamilton មាន២១៦ពិន្ទុ នៅលេខ២។ Daniel Ricciardo ស្ថិតនៅលេខ៣ មាន១៦៦ពិន្ទុ។ នៅថ្ងៃសៅរ៍នេះ កីឡាករទាំងអស់ត្រូវ ប្រជែង គ្នាយកទីតាំងមុខគេ។ អត្ថបទ៖ ទិត្យ សុវណ្ណ រូបភាព៖ Google
Posted on: Sat, 20 Sep 2014 05:05:36 +0000

Trending Topics



Recently Viewed Topics




© 2015