កូរ៉េខាងជើង - TopicsExpress



          

កូរ៉េខាងជើង បដិសេធសេចក្តីរាយការណ៍ នៃការបញ្ជូនអាកាសយានិក យន្តហោះចម្បាំងទៅស៊ីរី (From DAP, the breaking news in Cambodia) ព្យុងយ៉ាង៖ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) នៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកានេះ បានច្រានចោលរបាយការណ៍ ព័ត៌មានដែលថា ខ្លួនបានបញ្ជូនកងកម្លំាង អាកាសយានិកយន្តហោះចម្បំាង ទៅប្រទេសស៊ីរី ដើម្បីវាយប្រហារកងកម្លំាងក្រុមឧទ្ទាម។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការបរទេស កូរ៉េខាងជើងថា «សារព័ត៌មានបរទេសមួយចំនួន បានចេញផ្សាយនូវព័ត៌មានបែបបំភ្លៃថា កូរ៉េខាងជើង បានផ្គត់ផ្គង់សម្ភារៈសង្គា្រម ទៅឲ្យប្រទេស ស៊ីរី និងបានជាប់ទាក់ទងដោយផ្ទាល់ ជាមួយអាកាសយានិកខ្លួន ក្នុងការបង្ក្រាបតាមដែនអាកាស ទៅលើកងកម្លំាងបះបោរ»។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្តីមន្រ្តីរូបនោះថា របាយការណ៍ទំាងនោះ ជាផ្នែកមួយនៃសេចក្តីរាយការណ៍ បែបល្ងីល្ងើ ហើយការផ្សាយបែបបំភ្លៃទំាងនេះ បានធ្វើឲ្យខូចរូបភាពជាប្រទេស ដែលស្រលាញ់សន្តិភាពរបស់កូរ៉េខាងជើង និងក៏ជាការបិទបំាងនូវ សកម្មភាពឧក្រិដ្ឋកម្មរបស់ពួកគេ ក្នុងការរារំាងមិនឲ្យមានសន្តិភាព សម្រាប់ស្ថានការណ៍នៅស៊ីរីផងដែរ។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ជំហររបស់កូរ៉េខាងជើងគឺថា ស្ថានការណ៍នៅក្នុងប្រទេស ស៊ីរី គួរតែដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចចរចា ដែលអាចធ្វើទៅបាន និងដោយគ្មានកិច្ចអន្តរាគមន៍ ពីបរទេសនោះទេ។ គួរបញ្ជាក់ផងដែរ ការច្រានចោលព័ត៌មាននេះ គឺបានកើតឡើងបន្ទាប់ពីកាសែតអារ៉ាប់ នៅក្នុងចក្រភាពអង់គ្លេស បានចេញផ្សាយកាលពីចុងខែមុន ដោយផ្អែកតាមការអះអាង របស់សមាជិកក្រុមប្រឹក្សាជាតិស៊ីរី ដែលបាននិយាយថា រដ្ឋាភិបាលទីក្រុង ដាម៉ាស បានជួលក្រុមអាកាសយានិកមួយចំនួន ពីប្រទេស កូរ៉េខាងជើង៕ Do you want to talk for courtesy? Then try it right now for 1 hour Telexfree, call to cell phones and landlines in + than 40 countries. telexfree/ad/knowledgeskills
Posted on: Fri, 15 Nov 2013 09:08:51 +0000

Trending Topics



Recently Viewed Topics




© 2015