កំណាព្យ - TopicsExpress



          

កំណាព្យ ក្តាមប្រៃសំណព្វចិត្ត អស់ឱក្តាមប្រៃសំណព្វចិត្ត រាស្ត្រខ្មែរអាណិតអ្នកពេកក្រៃ ក្តាមកំពង់ឆ្នាំងធ្លាប់ល្បាញល្បី រាស្ត្រគ្រប់សម័យស្ងើចសរសើរ ។ ក្តាមប្រៃអើយអ្នកខំប្រឹងទៀត រាស្ត្រមកព្រោងព្រាតជូនដំណើរ អបអរក្តាមប្រៃស្ងើចសរសើរ ក្តាមប្រៃដំណើរលឿនដូចព្រួញ ។ ក្តាមប្រៃបន្តតួនាទី ក្តាមប្រៃសំភីមិនរារួញ អ្នកអុំចិត្តមុតដូចអ្នកជួញ អុំលឿនដូចព្រួញដណ្តើមជ័យ ។ ភ្នំពេញថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ ២០១៤ ដោយ លោក យី ឆេងអ៊ួ (ប៉េង) ស្រុក ជលគីរី ខេត្តកំពង់ឆ្នាំង រូបភាពបានពី I Love Cambodia Hot News II និង Samady KS រាល់ឆ្នាំមានការប្រកួត អុំទូក ខ្ញុំតែងតាមដាន ការប្រកួតរបស់រន្ទះពេជ្រក្តាមប្រៃជានិច្ច ។ កីឡាករ មានភាពសាមគ្គី ស្វាហាប់ គួរឲ្យកោតសរសើរណាស់ ទូករាស្ត្រ សាមញ្ញ ស្រួលហៅ!
Posted on: Fri, 07 Nov 2014 11:17:14 +0000

Trending Topics



Recently Viewed Topics




© 2015