កំពូលជើងខ្លាំងទាំង - TopicsExpress



          

កំពូលជើងខ្លាំងទាំង ៥រូប ដែលរកចំណូលបានច្រើនជាងគេនៅ Premier League (Wanye Rooney) ក្រុងឡុងដ៍ៈ ក្រោយពីការស្ទាបស្ទង់ និងធ្វើស្ថិតិរួចមកនូវចំនួន ទាំង២០ក្លឹប លេងនៅក្នុងក្របខណ្ឌ កំពូលរបស់អង់គ្លេស English-Premier League បានរកឃើញថា មានកីឡាករជើងខ្លាំង និងល្បីៗ ចំនួន៥រូបដែលរកប្រាក់ ចំណូលបាន ច្រើនជាងគេដែលមានឈ្មោះ ដូចខាងក្រោម ដោយផ្អែកទៅលើ គេហទំព័រ K14 ។ ដូចប្រិយមិត្ត បានដឹងរួចហើយថា ក្របខណ្ឌ Premier League ទទួលបានការគាំទ្រ ខ្លាំងណាស់នៅ ទូទាំងពិភពលោក និងកីឡាករល្បី ភាគច្រើន ប្រាថ្នាចង់មកលេងក្នុងក្របខណ្ឌ នេះណាស់ ខណៈដែលសំបូរទៅដោយ ក្លឹបលំដាប់មហាសេដ្ឋី និងចាយលុយ មិនស្រណោះដៃ ថែមទៀតផង ហើយរាល់ការប្រកួតនីមួយៗ អាចនឹងធ្វើឲ្យកីឡាករ មានភាពល្បីល្បាញ ផងដែរតាមរយៈ ការចេះឡង់សេ បានយ៉ាងល្អពីសំណាក់ បណ្តាញសារព័ត៌មាននានា ។ ១. Wayne Rooney ខ្សែប្រយុទ្ធជួរមុខរបស់ ក្លឹបបិសាចក្រហម Manchester United មានប្រាក់ចំនួន ៤៥លានផោន ដោយទទួលបានពី ចំណូលប្រចាំសប្តាហ៍ ប្រមាណ ២៥០ពាន់ផោន ហើយនិង ការផ្សាយពាណិជ្ជកម្ម ជាច្រើនឲ្យក្រុម ហ៊ុនមានដូចជា ក្រុមហ៊ុតផលិតម៉ាក Nike, Nokia, Harper Collins ក្រុមហ៊ុន ផលិតរថយន្តម៉ាក Ford និងក្រុមហ៊ុន ភេសជ្ជះ Coca-Cola ។ ២. Samuel Etoo កីឡាករខ្សែបម្រើ មកពីក្លឹបតោខៀវ Chelsea មានលុយចំនួន ៣៩លានផោន ទទួលបានពីក្លឹប Chelsea និងការផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុន Ford និង Puma ។ ៣. Rio Ferdinand កីឡាករខ្សែការពារ របស់ក្លឹប Man Utd មានប្រាក់ចំនួន ៣៧លានផោន ទទួលបានកំរៃពីក្លឹប និងកំរៃប្រចាំសប្តាហ៍ ពីការផ្សាយពាណិជ្ចកម្ម ឲ្យក្រុមហ៊ុន Nike និង Mars ។ ក្រៅពីនោះកីឡាករ ជាតិអង់គ្លេសរូបក៏ បានបោះទុនលើ ទស្សនាវដ្ដីផងដែរ ។ ៤. Frank Lampard កីឡាករខ្សែបម្រើមកពីក្លឹប Chelsea មានទ្រព្យសម្បត្តិ ៣១លានផោន ដែលបានមកពីចំណូល ១៤០ពាន់ផោន ក្នុងមួយអាទិត្យ ហើយនិងការផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនភេសជ្ជះ Pepsi និង Adidas ។ ៥. John Terry កីឡាករខ្សែការពារ ជនជាតិអង់គ្លេស មកពីក្លឹប Chelsea មានប្រាក់២៩លានផោន ដោយកីឡាករ ជើងចាស់របស់ Chelsea ដែលសព្វថ្ងៃ គាត់នៅតែបន្ត លេងអោយ Chelsea ក្នុងតំលៃ ១៧៥ ពាន់ផោនក្នុងមួយ សប្តាហ៍ដដែល ដោយកំពុងបានជួយឲ្យ Chelsea ឈរនៅកំពូល តារាង Premier League ផងដែរនាពេលបច្ចុប្បន្ន ៕
Posted on: Fri, 21 Feb 2014 02:00:59 +0000

Trending Topics



Recently Viewed Topics




© 2015