ក្លិប Real Madrid - TopicsExpress



          

ក្លិប Real Madrid បានរកគ្រាប់បាល់ទៅដល់ ១០០០ គ្រាប់ក្នុងព្រឹត្តិការណ៍បាល់ទាត់អ៊ឺរ៉ុប Champions League ក្លិប Real Madrid បានស៊ុតបញ្ចូលទីបានក្លាយជា ក្រុមដំបូងគេ ដែលបានរកគ្រាប់បាល់បាន ១០០០គ្រាប់ក្នុងព្រឹត្តិការណ៍ Champions League នៅពេលដែលប្រយុទ្ធវគ្គជម្រុះនិងក្រុម Basle ដែលធ្វើអោយក្រុមនេះអាចរក្សាដំណែងជើងឯកធំប្រចាំទ្វីបអឺរ៉ុបនេះ។ខ្សែប្រយុទ្ធរបស់ប្រទេសបារាំង Karim Benzema បាននំាំក្លិបយក្ស Real Madrid ជាអ្នកស៊ុតបញ្ចូលទីបង្គ្រប់១០០០គ្រាប់ជាប្រវត្តិសាស្ត្រនេះ។ នាយកគ្របគ្រងក្លិប Real Madrid និយាយថា វាគឺជាការភ្ញាក់ផ្អើល ទទួលបានជោគជ័យក៏ដោយសារ កីឡាករទាំងអស់ដូចជា Gareth Bale, Cristiano Ronaldo, James Rodriguez ខិតខំប្រឹងប្រែង ទាំងអស់គ្នា ដើម្បីជ័យជំនេះប៉ុន្តែសម្រាប់អ្វីដែលសំខាន់ប្រធានក្រុមក៏ធ្វើអ្វី ៗដើម្បីក្លិប និងជ្រើសរើសសុទ្ធតែកីឡាករសម្រិតសម្រាំង។ សម្រាប់ការប្រកួតក្នុងរដូវកាលថ្មី ២០១៤-២០១៥ ក្លិប Real Madrid និងត្រូវប្រយុទ្ធជាមួយក្រុម Ludogorets ថ្ងៃទី ២តុលា ឆ្នាំ២០១៤ខាង មុខនេះ នៅពហុកីឡាដ្ឋាន Ludogorets Arena របស់ក្លិប Ludogorets ដែលទស្សនាអាចចូលរូមបានចំនួន ៨០០០នាក់ ក្នុងពានរង្វាន់ UEFA Champions League ។ កន្លងទៅ ក្លិប Real Madrid ការប្រកួត មិន សូវល្អទេ ដោយការប្រកួតឈ្នះ១និ ង ចាញ់២ប្រកួតដែលធ្វើអោយ អ្នកគាំទ្រមិនសប្បាយចិត្តកាលពីបើកការប្រកួតរដូវថ្មីក្នុងព្រឹត្តិការណ៍ La Liga នោះ។ (រូបភាពdailymail.co.)
Posted on: Wed, 17 Sep 2014 07:24:38 +0000

Trending Topics



Recently Viewed Topics




© 2015