ខ្ញុំតែងតែឆ្ងល់ - TopicsExpress



          

ខ្ញុំតែងតែឆ្ងល់ ចំពោះអ្នកដែលថា ហូជីមិញ បានព្រមព្រៀងជាមួយ សម្ដេច នរោត្តម សីហនុ ថានឹងផ្ដល់កម្ពុជាក្រោម មកខ្មែរវិញ បន្ទាប់ពីសង្គ្រាមវៀតណាម តែហូជីមិញ បានសម្លាប់ខ្លួន ដើម្បីរួចខ្លួន ពីសន្យានេះ។ ច្បាស់ណាស់ កម្ពុជាក្រោម បានទៅខាងវៀតណាម នៅទសវត្សរ៍ទី៤០ ចុះហេតុអ្វី អ្នកខ្លះ តែងចោទថា សម្ដេច នរោត្តម សីហនុ ជា«ស្ដេចកាត់ដីឲ្យយួន» នៅទសវត្សរ៍ ទី៦០? ម៉្យាងទៀត តើមានការព្រមព្រៀង បែបនោះ ជាមួយហូជីមិញ មែនឬ? តើហូជីមិញ បានសម្លាប់ខ្លួនមែនឬ? ខាងក្រោមនេះ ជាពាក្យរបស់ ដេវីត ឆេនដ្លឺរ៖ David Chandler: I have never heard this story, and its authenticity is extremely doubtful. Ho Chi Minh never committed suicide, and indeed there’s no evidence that he and Sihanouk ever met, although Sihanouk attended Ho’s funeral in 1969. យើងអាចសន្និដ្ឋានបានថា ការចោទប្រកាន់នោះ អាចជាពាក្យបំភ្លៃរបស់ អ្នកប្រឆាំងផ្កាប់មុខនឹង សម្ដេចសីហនុ តែប៉ុណ្ណោះ។ ដូចគ្នានឹងការបំភ្លៃថា សម សារី ក្បត់ជាតិ និងការបំភ្លៃថា សម សារី ត្រូវបាន សម្ដេចសីហនុសម្លាប់ ផងដែរ។
Posted on: Wed, 19 Nov 2014 15:37:58 +0000

Trending Topics



Recently Viewed Topics




© 2015