ខ្ញុំបាទនាក់រៀន - TopicsExpress



          

ខ្ញុំបាទនាក់រៀន បើសិនខ្ញុំមាន កំហុសម្តេចម្តា ខុសនោះបើពិត ជារឿងធម្មតា ព្រោះខ្ញុំពិចារណា អក្ខរាអត្ថន័យ។ ខ្ញុំចោទសំនួរ បើទោះខ្ញុំសួរ មិនសមសេចក្តី សួរនោះប្រាកដ ចង់ច្បាស់អត្ថន័យ ជាក់លាក់មានន័យ បែបផែនយ៉ាងណា? ខ្ញុំសួរចង់ចេះ ចង់កើនចំណេះ វិជ្ជាអាត្មា បំពេញចម្ងល់ ឆ្ងល់ក្នុងហត្ថា អំពីបញ្ហា កើតក្នុងសង្គម។ និពន្ធដោយ សាន សុភ័ក្រ ១៧/០៧/១៣
Posted on: Wed, 17 Jul 2013 04:24:10 +0000

Trending Topics



Recently Viewed Topics




© 2015