ច្បាប់ៈ - TopicsExpress



          

ច្បាប់ៈ អំពើហិង្សាដោយចេតនា Intentional Acts of Violence តាមវចនានុក្រមខ្មែរ ហិង្សា គឺជាការបៀតបៀន, ការពាធា, ការធ្វើអាក្រក់រកគ្នា, ការធ្វើទុក្ខគ្នា ។ Violence is defined as the intentional use of physical force or power, threatened or actual, against oneself, another person, or against a group or community, which either results in or has a high likelihood of resulting in injury, death, psychological harm, maldevelopment, or deprivation. (The World Health Organization) ១. តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌកម្ពុជា អំពើហិង្សាដោយចេតនា លើអ្នកដទៃត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លាន រៀល ទៅ ៦ លាន រៀល ។ ២. ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លាន រៀល ទៅ ១០ លាន រៀល បើអំពើហិង្សាដោយចេតនាប្រពឹត្តដូចខាងក្រោម៖ (មាត្រា ២១៨) » ការគិតទុកជាមុន។ » មានអាវុធ ឬគំរាមនឹងអាវុធ។ » មានគ្នាច្រើន ដូចជាមាន សហចារី អ្នកផ្តើមគំនិត ឬអ្នកសមគំនិត។ (មាត្រា ២១៩) » លើបុគ្គលទន់ខ្សោយដោយអាយុឬជំងឺ ឬនារីមានគភ៌។ (មាត្រា ២២០) » សាក្សី នៃរឿងក្តី។ » ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណីនៃរឿងក្តី។ (មាត្រា ២២១) » ការប្រព្រឹត្តដោយអ្នករាជការ។ (មាត្រា ២២២ » ការប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន។ ៣. ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលមានការកាត់អវយវៈ ឬពិការភាពជាអចិន្ត្រៃយ៍ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ។ (មាត្រា ២២៣) ៤. ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលនាំឱ្យមានមរណភាព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ។ (មាត្រា ២២៤) ៥. ការបញ្ចូលសារជាតិពុលដល់អ្នកដទៃ ត្រូវចាត់ទុកជាអំពើហិង្សាដោយ ចេតនា ហើយត្រូវផ្តន្ទាទោសតាមលំដាប់ខាងលើដែរ។ ៦. ហិង្សាស្រាលពុំមានរបួស ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥ ពាន់ រៀល ទៅ ១ សែន រៀល។
Posted on: Fri, 28 Nov 2014 00:09:53 +0000

Trending Topics



Recently Viewed Topics




© 2015