ជីវិតក្មេងស្ទាវ - TopicsExpress



          

ជីវិតក្មេងស្ទាវ (បទចំរៀងបែបអប់រំដ៏សែនពីរោះទើបចេញ-ច្រៀងដោយខេម) ១- ខ្ញុំច្រៀងរឿងពិតជីវិតក្មេងពាល ពេលឈឺទើបដឹងគ្រាំគ្រា កាលជាធ្វើបាប គ្រួសារ បំផ្លាញម៉ែឳ បំផ្លាញមនុស្សក្បែរកាយា ដល់ឈឺទើបទឹកនេត្រា ចោទថា លោកាអប្រិយ ។ ២- មិត្តភក្រ្ត័គូកនបំព័ន្ធទុក្ខសោក ផ្លូវត្រូវមើលឃើញស្មោគគ្រោក ដៃលូកស្រវា ផ្លូវខុស លុយឱ្យទៅរៀន ខ្ញុំបែរគេចសាលាសោះ ឥឡូវភ្ញាក់ខ្លួនហួសអស់ ជាប់កោះខ្នោះឃ្នាងទុក្ខា ។ R-ទឹកភ្នែកក្មេងពាលច្រៀងដៀលលោកា យកពុកម៉ែខ្ញុំទៅណា នេត្រាខ្ញុំមើលមិន ឃើញ សល់ត្រឹមរូបថត ប្រឡាក់រុំដោយផ្សែងភ្លើង ហេតុអ្វីស្ងាត់ម៉្លេះផ្ទះយើង ពេលឃើញកូនស្លុតចិន្តា ។ ៣-លាហើយគ្រឿងញៀនបំពានជីវិត លាពាក្យក្មេងពាលឧក្រិដ្ឋ ផ្តាំមិត្តជួយ ពិចារណា កុំឱ្យដូចខ្ញុំ ត្រូវរងសង្គមដៀលថា ចង់ត្រលប់ជុំគ្រួសារ ចិន្តាបានត្រឹម សោកស្តាយ ។ (ភ្លេង - ច្រៀង R - ៣) https://youtube/watch?v=ZUyvOaIn5Qk
Posted on: Sun, 25 Jan 2015 13:19:26 +0000

Trending Topics



Recently Viewed Topics




© 2015