ជួសមុខឲ្យនាងខ្ញុំ - TopicsExpress



          

ជួសមុខឲ្យនាងខ្ញុំ តំណាងក្រុមមូលនិធិកម្ពុជា Cambodia Aid Commission (CAC) សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានបរិច្ចាក សំភារៈ និងថវិការផ្ទាល់ខ្លួន ដើម្បីចូលរួមការងារមនុស្សធម៌ ជួយដល់ប្រជាជនក្រីក្រគ្មានទីពឹង និងប្រជាជនដែលកំពុងតែប្រឈមមុខនឹងជម្ងឺ គ្រោះទុរភិក្ខ ក៏ដូចជាបញ្ហលំបាកផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។ កាលពីម្សិលម្ងៃនេះ ត្រូវនឹងថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០១៤ ក្រុមរបស់នាងខ្ញុំ បាននាំយកនូវជំនួយមនុស្សធម៌ ផ្តល់ជូនលោកយាយលោកតាចាស់ជរា និងបងប្អូនជនរួមជាតិខ្មែរដែលកំពុងតែជួបប្រទះភាពលំបាកក្រក្រីចំនួន ៨គ្រួសារ (៤គ្រួសារ នៅខេត្តកំពង់ចាម និង៤គ្រួសារទៀត នៅខេត្តកំពង់ធំ)។ ចំពោះអំណោយមនុស្សធម៌ទាំងអស់ គឺបានមកពីសំណាក់បងប្អូនជនរួមជាតិខ្មែរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក (Facebook) ទាំងក្នុងនិងក្រៅប្រទេស។ ដោយការមើលឃើញនូវទុក្ខលំបាកនានា ទើបក្រុមរបស់នាងខ្ញុំបានពាំនាំយកនូវអំណោយមនុស្សធម៌មួយចំនួនយកទៅជូនដល់៖ លោកតាលោកយាយដែលចាស់ជរា គ្មានទីពឹង, បងស្រីដែលពិការអវយវៈដែលបណ្តាលមកពីជម្ងឺ, លោកយាយ និងកូនដែលពិការភ្នែកទាំងសងខាង, ក្រុមគ្រួសារបងស្រីដែលមានជម្ងឺទាចទឹក ដែលទើបតែទទួលមរណៈភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ហើយបានបន្សល់ទុកនូវកូនប្រុសស្រីចំនួន ៥នាក់ជាមួយឪពុក, ក៏ដូចជាអ៊ុំពូមីង ដែលបានទទួលនូវជំនួយមនុស្សធម៌ទាំងអស់ ពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងប្រកបទៅដោយស្នាមញញឹមទាំងទឹកភ្នែកហូរ។ ពីក្រុមរបស់នាងខ្ញុំទាំងមូល ក្រុមមូលនិធិកម្ពុជា និងលោកតាលោកយាយ អ៊ុំពូមីងទាំងអស់សូមថ្លែងអំណរអរគុណ និងសូមជូនពរដល់សប្បុរសជនទាំងឡាយដែលបានចូលរួមក្នុងការបរិច្ចាកនូវសំភារៈ និងថវិការ សម្រាប់ការជួយទៅដល់ប្រជាជនក្រីក្រជួបទុក្ខលំបាកនានា សូមឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន រកស៊ីទទួលទានមានបាន ទទួលបានជោគជ័យគ្រប់ភារកិច្ច ធ្វើដំណើរផ្លូវជិតផ្លូវឆ្ងាយប្រកបដោយសុវត្ថិភាព ជាពិសេសគឺជួបប្រទះតែពុទ្ធិពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ នាងខ្ញុំក៏សូមអរគុណដល់បងស្រី លក្ខិណា, បងស្រី ហ្គិច, បងប្រុស សីហា (នៅកូរ៉េ),និងបងប្រុសបងស្រីមួយចំនួនទៀត, ជាពិសេសសមាជិកក្រុមបណ្ណាល័យជីវិត ដែលបានចូលរួមទាំងកម្លាំងកាយកម្លាំងចិត្ត រួមដំណើរជាមួយក្រុមរបស់យើងខ្ញុំ នៃកម្មវិធីមនុស្សធម៌នេះផងដែរ។ លើសពីនេះទៅទៀត នាងខ្ញុំសូមអរគុណសម្រាប់ការគោរព ស្រលាញ់ និងគាំទ្ររបស់បងប្អូនទាំងអស់គ្នាចំពោះក្រុមមូលនិធិកម្ពុជា (CAC) តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន និងតទៅមុខទៀត។ នាងខ្ញុំ ហង្ស ម៉ារីនី ក៏ដូចជាក្រុមមូលនិធិកម្ពុជា (CAC) ទាំងមូល សូមសន្យាថានឹងប្តេជ្ញាចិត្តថា ក្រុមយើងខ្ញុំនឹងនៅតែបន្តសកម្មភាពមនុស្សធម៌នេះជារៀងរហូត ហើយក្រុមយើងខ្ញុំនឹងព្យាយាម តស៊ូ ឲ្យអស់ពីកម្លាំងកាយចិត្ត សមត្ថភាព លទ្ធភាព ដើម្បីប្រជាពលរដ្ឋខ្មែរយើង។ សូមចូលរួមវប្បធម៌នៃការចែករំលែកនេះទាំងអស់គ្នា “ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ” (សង្គមតែមួយ ការព្រួយបារម្ភនិងការយកចិត្តទុកដាក់តែមួយ)។ ជាចុងបញ្ចប់ បើនាងខ្ញុំសរសេរនូវអ្វីដែលបានរៀបរាប់ខាងលើទៅមានកំហុសខុសឆ្គងត្រង់ណាមិនសមរម្យ សូមមេត្តាខន្តី អភ័យទោសដល់រូបនាងខ្ញុំផង។ =>បើបងប្អូន ទាំងក្នុងនិងក្រៅប្រទេសមានសណ្តានចិត្តជ្រះថ្លា ចូលរួមក្នុងកម្មវិធីសប្បុរធម៌ ដើម្បីជួយដល់ប្រជាជនក្រីក្រ ខ្វះខាត គ្រោះទុរភិក្ស ចាស់ជរាគ្មានទីពឹង កុមារកំព្រា សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ ០៨៩ ៤៤ ៧៣ ៤២ ០៨៦ ៧៧ ៧៨ ៩៨ ០៣១ ៩០៨ ៩៩៩៩ សូមអរគុណ ៕ => Dear everyone, Chum Reap Sour, on the behalf of Cambodia Aid Commission, I am honored and pleased to write this massage. Let me begin by thanking and acknowledging the Cambodia Aid Commissions’ members and donors who live in local and international which provided their resources, time, and energy to make this event happen. We are doing this because we share the same value and common goal. To ensure that all the lives in Cambodia live safely so happily so they can have the opportunity to realize their full potential. On 17 August 2014, Cambodia Aid Commission has contributed the present for 8 families which located in Kompong Cham 4 families and kompong Thom 4 Families. Within these families most of them are old people and living in difficulty. All of them was very happy and the tear was starting falling down after they got the present. Last but not least, we would like thank to Life Library’s members, Miss Leakhena, Miss Gek, Mr. Seyha, and other people who has spent the value time, resources, and energy without which it is impossible. May all of you got the best wishes from Buddha. => if all my beloved people who wanna join to help the old people , people in need , people that living in difficulty please kindly to contact us: 089 44 73 42, 086 777 898, 031 908 9999z Sincerely, Hang Mariny Cambodia Aid Commission
Posted on: Tue, 19 Aug 2014 07:25:00 +0000

Trending Topics



>

Recently Viewed Topics




© 2015