ជំុរំខ្លា September 26, 2013 at - TopicsExpress



          

ជំុរំខ្លា September 26, 2013 at 12:57pm ក្នុងសាច់រឿងនគរទាំងបីនៅពេលដែលមន្ត្រីក្នុងនគរ គក់ទ្រូង ឈឺចិត្ត នឹងអំពើរបស់តុងជួ ដែលចាប់ស្តេច គំរាមមន្ត្រីបំផ្លាញនគរនោះ ឆាវអាម៉ានបែរជាសើចយ៉ាងរំភើយ ហើយនិយាយ ថា “កូនប្រុសទាំងមូលមួយនគរ បែរជាយំដូចស្រី ហើយទោះជាយំដល់អស់ទឹកភ្នែកក៏តុងជួ មិនស្លាប់ រីឯនគរក៏មិនរីកចម្រើនវិញដែរ”។ នគរខ្មែរ នៅពេលនេះទៅហើយ ក៏នូវតែមាន មនុស្សខឹងចិត្តចុកទ្រូង ស្រក់ទឹកភ្នែក ស្ទើរក្អួតឈាម នឹងទង្វើរមេដឹកនាំដែលបង្ករឲ្យមាន អំពើអយុត្តិធម៌ក្នុងសង្គមហួសប្រមាណនេះបើសិនឆាវអាម៉ាននៅរស់ គាត់នឹងសើចពីនគរចិន មកដល់នគរខ្មែរជាមិនខាន។ លើលោកនេះគ្មានអាវដែលត្បាញទុកសំរាប់មេទ័ពទេ ហើយក៏គ្មានដាវដែលដំទុកសំរាប់មេ ទ័ពដែរ មានតែមេទ័ពស្វែងរកអំបោះល្អមកត្បាញអាវមេទ័ពនិងរកដែកល្អមកដំដាវមេទ័ព សំរាប់ខ្លួនឯង។ មិនមែននៅកន្លែងណាក៏សុទ្ធតែមានមេដឹកនាំនោះទេតែមេដឹកនាំអាចមក ពីគ្រប់ទីកន្លែង។ ជាក់ស្តែងក្នុងនគរខ្មែរ មេទ័ពខ្លាំងជំរុំធំនៃបក្សទេវតាគឺជាកូនអ្នកស្រែ មកពីខេត្តកំពង់ចាម ចំនែកមេសម្ព័ន្ធដ៏ក្លាហាននៃបក្សព្រះអាទិត្យ មានជីដូនជីតាជាកសិករមកពីខេត្តកំពង់ចាមដែរ រីឯមេសម្ព័ន្ធរងដ៏មានឥទ្ធិពល ជាកូនកសិករមកពីខេត្តតាកែវ។ ចង់ក្លាយជាមេទ័ពគឺមានតែពឹងលើខ្លួនឯងទេ ដូចកវីសេកស្ពាថា “អនាគតរបស់យើងមិនមែននៅលើមេឃទេ តែវានៅក្នុងដៃរបស់យើង”។ចំនែកអ្នកដែលនិយាយថាធ្វើម៉េចនេះ ជាវាសនាយើង នេះគឺជាសំដីរបស់មនុស្សបរាជ័យតែប៉ុណ្ណោះ។ គេថាធ្វើចម្បាំងឲ្យមើលចរិកមេទ័ពស្គាល់ចរិកមេទ័ព គឺអាចដឹងសភាពចាញ់ឈ្នះនៃសង្គ្រាម។ ឆ្នាំ១៩៩៣សម្តេចក្រុមព្រះក៏ជាមេបក្សដ៏មានឥទ្ធិពលមួយដែរ ក៏ប៉ុន្តែតើពេលនោះ មេទ័ព កំណត់ពេលវេលាឬពេលវេលាជាអ្នកកំណត់មេទ័ព។ ចំនែកបក្សទេវតាវិញ ក៏មានមេទ័ពខ្លាំង ម្នាក់ដែរ គឺសម្តេចហ៊ុន សែន តែពេលនោះតើអនាគតកំណត់វាសនាសម្តេច ហ៊ុន សែន ឬ សម្តេច ហ៊ុន សែន ជាអ្នកកំណត់អនាគត។ចំលើយគឺសម្តេច ហ៊ុន សែន ជាអ្នកកំណត់ ពេលវេលា ចំនែកពេលវេលាជាអ្នកកំណត់សម្តេចក្រុមព្រះ។ ដូចនេះក្នុងជំរុំហ៊្វុនស៊ីនប៉ិច មានចំណុចខ្សោយយ៉ាងច្រើនទាំងរចនាសម្ព័ន្ធបក្ស ទាំងក្រុម ឧត្តមសេនីយ៍និងទ័ពជើងក្រោយ បូកផ្សំនឹងចរិកមេទ័ព ដែលឆាប់ទុកចិត្តគេពេក គ្រប់គ្រង ទ័ពនឹងស្បៀងមិនដិតដល់មិនបែងចែកគុណនិងទោសឲ្យបានយុត្តិធម៌ មើសស្រាលសត្រូវ មិនចេះប្រើមនុស្ស និងគ្មានយុទ្ធនយោបាយវែងឆ្ងាយក៏បានធ្វើឲ្យកេរ្តិ៍ដំណែលរបស់សម្តេចឪ ក្លាយជាកន្ទុយបារីមេទ័ពជំរុំទេវតា ដែលលែងមានជាតិឈប់ជក់ គ្រវាត់ចោលតែម្តងនៅ ២០១៣។ ដូច្នេះ ចិត្តធម៌ដោយមិនយល់ការ ក៏ជាកំហុសមួយដែរ ប៉ុន្តែអ្វីដែលគួរឲ្យសសើរសម្តេចក្រុមព្រះនោះ គឺចិត្តធម៌នៃរាជបុត្រស្តេចផែនដីនេះឯង ដែលមានពេលខ្លះសុខចិត្តចាញ់ដើម្បីនគរបានសុខសាន្ត។ ២០ឆ្នាំបានកន្លងផុតទៅពេលនេះគឺឆ្នាំ២០១៣ មានតែបក្សពីរប៉ុណ្ណោះដែលយកចិត្តរាស្ត្រ ក្នុងនគរ បានម្នាក់ពាក់កណ្តាល។តើបក្សសង្គ្រោះជាតិ ដូចបក្សហ៊្វុនសីនប៉ិចដែរឬទេ? តើ លោកសម រង្ស៊ី និងលោក កឹម សុខា ដូចសម្តេចក្រុមព្រះដែរឬទេ? ចំលើយគឺមិនដូចគ្នាទេ។ ចរិកមេសម្ព័ន្ធគឺក្លាហាន តស៊ូមុះមុត ស្នេហាជាតិមានគុណធម៌ចំពោះមាតុភូមិកំណើត ពូកែនយោបាយការបរទេស និងសេដ្ឋកិច្ច តែចូលចិត្តបង្កើតព្រឹត្តិការណ៍មិនស្តាប់យោបល់ អ្នកជុំវិញខ្លួន អត្តនោម័ត ចន្លោះប្រហោងក្នុងការគ្រប់គ្រងខាងក្នុង មិនស៊ូវស្គាល់ចិត្តរាស្ត្រស្ទើរយុទ្ធសាស្ត្រ ម្តងជាពីរដងតែងតែបង្ករគ្រោះដល់ខ្លួនឯងផុងជើងស្ទើរដកមិនរួច ហើយ បណ្តោយឲ្យមានការបង្កើតក្រុមបក្សក្នុងបក្ស បង្ករអយុត្តិធម៌ដល់ឧត្តមសេនីយ៍ និងកូន ទាហ៊ានក្នុងជុំរំ។ រីឯចរិកមេសម្ព័ន្ធរងវិញគឺស្ងប់ស្ងាត់ គិតវែងឆ្ងាយ មានយុទ្ធសាស្ត្រ ប្រយ័ត្នប្រយ៉ែងខ្ពស់ មាន គុណធម៌ចំពោះរាស្ត្រស្រលាញ់នគរ ស្មោះត្រង់ស្តេច យល់ការ បត់បែនលឿន តែចន្លោះ ប្រហោងផ្ទៃក្នុង មិនទាន់ចេះប្រើមនុស្សសង្ស័យច្រើន មើលរំលងកូនចៅ ស្ទះស្ទើមិនដាច់ ស្រេច់ ពាក្យពិតស្តាប់មិនស៊ូវចូលត្រចៀក។អ្នកនយោបាយគ្រប់រូប ត្រូវក្លាហ៊ាន ស្តាប់ ពាក្យពិត ហើយមានតែមនុស្សនិយាយពិតទេ ដែលស្មោះត្រង់ជាងគេ។មូលហេតុដែលខ្ញុំថា គាត់ពូកែយុទ្ធសាស្ត្រនោះគឺពីរចំណុច។ ទី១.ក្នុងឆ្នាំ២០០៩នៅពេលដែលបក្ស សម រង្ស៊ី បដិសេធរឿងសម្ព័ន្ធភាពភ្លាម ដោយសារតែ បក្សសិទ្ធិមនុស្សមានគ្នាតិចកម្លាំងខ្សោយ មេបក្សរូបនេះដាក់ចេញនូវយុទ្ធសាស្ត្រ “ដំណើរ ឆ្ពោះទៅមូលដ្ឋាន ដើម្បីការផ្លាស់ប្តូរ” គឺដើម្បីប្រមូលបេះដូងរាស្ត្រឲ្យបានច្រើនព្រោះមានតែ បក្សសិទ្ធិមនុស្សកើនកម្លាំងច្រើនទេ ទើបការចចារបង្កើតសម្ព័ន្ធ ទទួលផលវិជ្ជមាន។ទីបំផុត ៤ឆ្នាំក្រោយ ក្រោយការបោះឆ្នោតឃុំសង្កាត់ សម្ព័ន្ធបានកើតឡើងមែននៅថ្ងៃទី១៧ ខែ៧ឆ្នាំ២០១២។ ទី២. ក្នុងនាមជាមេសម្ព័ន្ធរង នៅពេលដែលអវត្តមានមេសម្ព័ន្ធ មេសម្ព័ន្ធរង ម្នាក់នេះបានដាក់ចេញនូវនយោបាយ ថ្មីៗ ប្លែកៗ ធ្វើឲ្យកម្លាំង សម្ព័ន្ធកាន់តែរឹង ជើងទេវតា កាន់តែទន់ស្ទើរឈរលែងនឹង។ មានចិត្ត ខ្វះគំនិត ក៏មិនកើត មានគំនិត ខ្វះចិត្ត ក៏មិនបាន។ យើងក៏ឃើញដែរថាការឆ្លងកាត់នូវសម័យកាលខុសគ្នា ធ្វើឲ្យមនុស្សមានចរិកផ្សេងគ្នា នេះជា ក្រិតក្រមធម្មជាតិ។នៅក្នុងពេលមេទ័ពភាគច្រើន ដែលទំនងជាប្រកាន់នូវគុណធម៌របស់ លាវ ប៉ី ដែលថា “សុខចិត្តឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំតែខ្ញុំមិនក្បត់មនុស្សក្នុងលោក”និង “សុខចិត្តឲ្យរាស្ត្រចោលខ្ញុំ តែខ្ញុំមិនចោលរាស្ត្រ” នោះ ចំនែកមេទ័ពជុំរំទេវតាវិញ ដោយសារតែឆ្លងកាត់នូវសង្គ្រាម១០៥មរភូមិ ហើយបានទទួលនូវទារុណកម្មជីវិតគឺ ការពិការភ្នែក និងទារុណ កម្មផ្លូវចិត្តនោះគឺការបាត់បង់កូនទី១ ទើបហាក់ដូចជាបានចាត់ទុក្ខមនុស្សគ្រប់គ្នានៅជុំវិញ ខ្លួនគឺជាសត្រូវហើយទំនងជាប្រកាន់នូវគំនិតដូចឆាវឆាវ ដែលថា “ខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោក តែមិនឲ្យមនុស្សក្នុងលោក ក្បត់ខ្ញុំទេ”។ មិនត្រឹមតែប៉ុណ្ណោះ មេទ័ពរូបនេះ ហើយក៏ជាអ្នកលេងអុកម្នាក់ដែលតែងតែលែងល្បែងអុក នៅផ្លូវក្រោយហាងកាត់សក់មួយក្នុងរាជធានីភ្នំពេញ កាលពីនៅជាក្មេងវត្តនោះបានយក ល្បែងអុក ទៅធ្វើនយោបាយ ដោយចែកសមរភូមិជា៤ គឺការចុះឈ្មោះអ្នកបោះឆ្នោត ថ្ងៃបោះឆ្នោតជាក់ស្តែងការរាប់សន្លឹកឆ្នោត និងការបង្កើតរាជរដ្ឋាភិបាល។ បើមើលតាមក្បួន នេះ សមរភូមិទី១ ទី២ ទី៣បានទទួលជ័យជំនៈរួចទៅហើយ នៅសល់តែសមរភូមិទី៤ ដែល កំពុងតែដើរដោយប្រយ័ត្នប្រយ៉ែងបំផុត។ចរិកមេទ័ពម្នាក់នេះគឺក្លាហាន ស្មោះត្រង់ ហ្មត់ចត់ ច្បាស់លាស់ ស្រលាញ់មិត្តភាពតែគិតប្រយោជន៍មានយុទ្ធសាស្ត្រវែងឆ្ងាយតែឆេវឆាវ សាហាវតែមិនដាច់ស្រេច់ដឹងខុសកែកំហុសតែមិនសារភាព មិនស៊ូវចូលចិត្តស្តាប់ពាក្យពិតតែក៏មិនស្តាប់ពាក្យកុហក ដាក់ខ្លួនតែបង្ហាញអំណាច ចិត្តធំមិនខ្លាចស្លាប់រឹងរស់សុខ ចិត្តដាច់ក្បាលតែមិនលុតជង្គង់ គុំគួនតែមិនបង្ហាញឲ្យដឹង រឹងក្រៅជ្រាយក្នុងមានមនោ សញ្ចេតនាច្រើន តែចេះប្រើមនុស្ស ដូចពាក្យចិនថា “ឆ្មាសរ ឆ្មារខ្មៅ ឲ្យតែចាប់កណ្តុរបាន គឺប្រើទាំងអស់” ឬដូច ពាក្យខ្មែរថា “អាវៀច ធ្វើកង អាត្រង់ ធ្វើកាំ”។ ជោគជ័យកន្លងទៅរបស់មេទ័ពនេះគឺប្រើប្រាស់យុទ្ធសាស្ត្រ ឌីហ្វីត (DIFID) ដែលមាន សំនួនពាក្យដូចនឹងពាក្យអង់គ្លេសថា“Defeat” ដែលមានន័យថាកម្ទេច់។ “D” បំបែកបំបាក់ “I” ធ្វើឲ្យឯកោ “F” បញ្ចប់ “I” បញ្ចូលមកវិញ “D1”អភិវឌ្ឍតែបើកែមិនឡើងគឺ “D2” បំផ្លាញ់ចោល។បើមើលពីសារជាតិនៃយុទ្ធសាស្ត្រនេះគឺជាយុទ្ធសាស្ត្រវាយប្រហារ មិនមែនជា យុទ្ធសាស្ត្រការពារខ្លួនទេក៏ប៉ុន្តែក្នុងយុទ្ធសាស្ត្រសង្គ្រាម គេអាចយកយុទ្ធសាស្ត្រវាយប្រហារ មកធ្វើជាយុទ្ធសាស្ត្រការពារខ្លួនគឺវាយដើម្បីការពារ ហើយវាយមុន មានសង្ឃឹមឈ្នះច្រើនជាង ការរងចាំគេឲ្យមកវាយបន្ទាយខ្លួនតែយ៉ាងណាក៏ដោយសារជាតិយុទ្ធសាស្ត្រ នៅតែជាសារ ជាតិប្រយុទ្ធ មិនមែនសំរាប់ការពារខ្លួនទេ។ ដូចនេះកន្លងទៅ គឺបានបន្សល់ទុកនូវចំណុច ខ្សោយ យ៉ាងច្រើនក្នុងបន្ទាយ។មើលទៅ ជុំរំទេវតា លែងចង់ឈ្នះចម្បាំងហើយ។ យុទ្ធសាស្ត្រគឺមនុស្សអ្នកបង្កើតបើមនុស្សបង្កើតបាន មនុស្សក៏អាចបំផ្លាញបានដែរ។ ដូចគ្នា សំរាប់យុទ្ធសាស្ត្រ DIFID នេះ គឺមានយុទ្ធសាស្ត្រដើម្បីទប់ទល់និងបំផ្លាញចោលវិញ នោះគឺ យុទ្ធសាស្ត្រត្រម្ភហ៍ (TRIUMPH) ព្រោះសារជាតិនៃយុទ្ធសាស្ត្រនេះមានលក្ខណះពិសេសពីរយ៉ាងគឺទី១.ប្រើកសាង និងការពារបន្ទាយ ទី២.គឺបំផ្លាញសត្រូវយឺតតែរហ័ស ព្រោះជ្រាយតែធំ ទន់តែរឹង ស្ងៀមតែខ្លាំង ក្រៅពីធ្វើឲ្យដៃគូរមិនដឹងពីក្បួនចម្បាំងហើយ នៅអាចធ្វើឲ្យដៃគូរប្រមាថទៀតផង តែការប្រមាថនេះឯង ក៏ជាចំនុចស្លាប់នៃចម្បាំង ហើយជាចំនុចខ្លាំងនៃ យុទ្ធសាស្ត្រដែរ។ បើមើលក្បួនចម្បាំងកន្លងទៅគឺខាងជុំរំព្រះអាទិត្យបានប្រើនូវធាតុខ្លះនៃយុទ្ធសាស្ត្រនេះហើយ តែហាក់ដូចជាប្រើដោយមិនដឹងមិនគ្រប់ជ្រុងជ្រោយ មិនគ្រប់បន្ទាយ ហាក់ដូចជាមិនមានអ្នក យល់ពីវា ព្រោះយ៉ាងណាក្បួននៅតែជាក្បួនបើមិនមានមនុស្សស្គាល់ក្បួន និងចេះប្រើក្បួន ស្ទាត់ទេ ក៏អត់ប្រយោជន៍ដែរ។ ប្រសិនបើយល់និងប្រើគ្រប់បន្ទាយ ក្នុងរយះពេល៥ឆ្នាំ ក្រោយគឺ ការយកឈ្នះជុំរំទេវតាដូចគួនអុី ថា “ចាប់ចាបក្នុងទ្រុង”។ របៀបធ្វើនយោបាយ ប្រជាធិបតេយ្យខ្លះ មិនដំណើរការទេក្នុងការគ្រប់គ្រងបក្ស។ ពាក្យថាធ្វើប្រជាធិបតេយ្យ ក្នុងបក្ស មិនមានន័យថា អ្នកណាធ្វើអ្វីស្រេចតែចិត្តនោះទេតែគឺត្រូវមានច្បាប់ទម្លាក់ហ្មត់ចត់ ក្នុងការគ្រប់គ្រង ដឹកនាំ និងសម្រេចការងារ។ ពេលនេះក៏មិនមែនជាពេល ដែលត្រូវនាំគ្នា អបអរសាទរ នឹងជ័យជំនះបន្តិចបន្តួចនោះដែរ តែត្រូវត្រៀមខ្លួនសំរាប់ចម្បាំងធំ២០១៨។ចំនាយពេលបន្ទោសសត្រូវក៏អត់ប្រយោជន៍ដែរ ដូចនៅពេលដែលស៊ុន ឈាន ថាឲ្យ លីវ ប៉ី និង ឆាវឆាវថាសុទ្ធតែជាមនុស្សគ្មានគុណធម៌ ស្រាប់តែទីប្រឹក្សាលូស៊ូនិយាយថា “ក្នុងនយោបាយ គ្មានទេ អ្នកខ្លាំង និងអ្នកខ្សោយហើយក៏គ្មានដែរ មនុស្សល្អ និងមនុស្សអាក្រក់ មានតែ អ្នកចាញ់ និងអ្នកឈ្នះ ហើយអ្នកឈ្នះជាស្តេចរីឯអ្នកចាញ់គឺជាចោរ”។ និស្សិតក្មេងវត្តកូនអ្នកស្រែ សូរសមយុទ្ធ Sosamyuth@gmail កំពង់ឆ្នាំងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣
Posted on: Thu, 26 Sep 2013 06:22:42 +0000

Trending Topics



Recently Viewed Topics




© 2015