ដើមប្រមាត់មនុស្ស - TopicsExpress



          

ដើមប្រមាត់មនុស្ស ឈ្មោះធម្មតា ៈ Kariyat , The Creat ត្រកូល ៈ ACANTHACEAE ឈ្មោះវិទ្យាសាស្ត្រ ៈ Andrographis paniculata wall ex Ness. ជាប្រភេទស្មៅកម្ពស់ ពី 0.៣០ ម ទៅ ០.៧០ ម ដើមជ្រុង មានបែកមែក និង ផ្កាពណ៌ស អុចស្វាយចាស់ មានផ្លែ និងគ្រាប់ពណ៌ត្នោត មានស្លឹក រាងទ្រវែងស្រួចចុង។នៅប្រទេស ខ្មែរយើងមានដុះដោយធម្មជាតិ មិនបានដាំជាដំណាំសេដ្ឋកិច្ចដូចប្រទេសជិតខាងឡើយ។ ដើមប្រមាត់មនុស្ស មានសារធាតុសំខាន់ៗ ជាច្រើន ដែលក្នងនោះសំខាន់បំផុតគឺក្រុម LACTONE ៖ 1/ Andrographolide 2/ Neo – andrographolide 3/ 14-dyoxy-andrographolide ដើមប្រមាត់មនុស្ស ជាថ្នាំធម្មជាតិសក្តិសិទ្ធ ដ៏ល្បីល្បាញក្នងពិភពលោកជាពិសេស នៅប្រទេសចិនដែលបានប្រើប្រាស់រាប់ពាន់ឆ្នាំមកហើយ ក្នុងការព្យាបាល ជម្ងឺ៖ - ជម្ងឺផ្តាសាយធំ ,ឈឺបំពង់ក , ក្អក, រលាកសួត, រលាកផ្លូវដង្ហើម , ទម្លាក់ស្លេស រោគសើស្បែក , បុស , រាកមួល, កែរលាកក្រពះ និងពោះវៀន, ជំរុញឲ្យឆ្ងាញ់បាយ មានឥទ្ធិពលបង្អាក់ដំណើរលូតលាស់នៃពពួកមេរោគ ។ ត្រូវចេះប្រើប្រាស់ឲ្យបានត្រឹម ត្រូវទើបបានផលដ៏ល្អ ប្រសើរ ។ - វិធី និង កម្រិតប្រើប្រាស់ ៖ ១/ ផ្តាសាយធំ ,ឈឺក ឈឺ ក្បាល ក្តៅខ្លួន..... ។ល។ យកទាំងមែកទាំងស្លឹក ១ក្តាប់ ( ប្រមាណ ២៥ ក្រាម ស្រស់ ឬ ៣ក្រាមស្ងួត ) ស្ងោរទឹកពិសាមុនអាហារ ២ដង ក្នុង ១ថ្ងៃ និងពេលមានអាការៈ ខ្លាំង ។ ២/កែរាកមួល ( ៣-៩ ក្រាម ) ដាំទឹកពិសាពេញមួយថ្ងៃ ។ ៣/ ដាំ ពិសាការពារជម្ងឺ ផ្សេងៗជាប្រចាំ បាន ១ថ្ងៃ ១ ពែង ៕ ដោយ ៈ ផ្កាយ និស្ស័យ ( ឯកសារអះអាង Andrographis paniculata information from NPGS/GRIN និង គុណភាពនៃឱសថបុរាណ Thailand )
Posted on: Tue, 28 Oct 2014 08:45:23 +0000

Trending Topics




© 2015