ដំណើរកម្សាន្ត៖ - TopicsExpress



          

ដំណើរកម្សាន្ត៖ ឆ្នាំ២០១៥ កាន់តែខិតជិតមកដល់ ភ្ញៀវទេសចរណ៍កំពុងតែស្វះស្វែងរកគោលដៅធ្វើ ដំណើរកម្សាន្តក្នុងឆ្នាំថ្មីនេះ។ ឆ្លងតាមរយៈគេហទំព័រ កក់បន្ទប់សណ្ឋាគារ ជាលក្ខណៈ អន្តរជាតិ Agoda បានឲ្យដឹងនូវលទ្ធផលថ្មីៗ ពីការស្ទង់ មតិរបស់ភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ៧លាននាក់ថា សរុបរួមមកសណ្ឋាគារនៅទីក្រុងCape Town នៅក្នុងប្រទេស អាហ្វ្រិកខាងត្បូង ឈរនៅលំដាប់ថ្នាក់ទី១ដែលមានមធ្យមភាគ ៨.៤៣ លើ ១០។ ចំណែកឯសណ្ឋាគារនៅកោះម៉ាល់ឌីវ ជាប់លំដាប់ថ្នាក់ទី២ ជាមួយនឹងមធ្យមភាគ ៨.៣៣ និងសណ្ឋាគារនៅតំបន់Zermatt ប្រទេសស្វីសជាប់លេខ៣ ក្នុងមធ្យមភាគ ៨.២៩។ នេះគឺជាមតិរបស់អ្នកទេសចរណ៍ ទូទាំងសាកលលោក បានបោះឆ្នោតជ្រើសរើសនូវសណ្ឋាគារដែលល្អបំផុតក្នុង ពិភពលោក តាមរយៈគេហទំព័រ Agoda។ ហើយខាងក្រោមនេះ គឺជាគោលដៅទេសចរណ៍ផ្សេងៗ ដែលរៀបជាលំដាប់តាមការបោះឆ្នោត៖ 1. Cape Town, South Africa 2. Maldives 3. Zermatt, Switzerland 4. Queenstown, New Zealand 5. Seychelles 6. Budapest, Hungary 7. Santorini, Greece 8. Bruges, Belgium 9. Gdansk, Poland 10. Hoi An, Vietnam 11. Sofia, Bulgaria 12. Crete, Greece 13. Verona, Italy 14. Rotorua, New Zealand 15. Khao Lak, Thailand 16. Hualien, Taiwan 17. Sunshine Coast, Australia 18. Edinburgh, Scotland 19. Cuzco, Peru 20. Chicago 21. Krakow, Poland 22. Nagano, Japan 23. Durban, South Africa 24. Granada, Spain 25. Marrakech, Morocco ហើយនៅមានប្រទេស និងតំបន់ជាច្រើនទៀតដែលយើងមិនអាច រៀបរាប់អស់ ដែលក្នុងនោះបានចែកចេញជាប្រភេទផ្សេងៗដូច ខាងក្រោមនេះទៀតផង៖ ១. កន្លែងដែលចំណាយប្រាក់ច្រើនបំផុត គឺនៅទីក្រុង Budapest, Hungary (8.5) ២. កន្លែងដែលសមរម្យសាកសមនឹងស្នាក់នៅ គឺនៅមាត់សមុទ្រ Sunshine Coast, Australia (8.75) ៣. កន្លែងដែលមានសេវាកម្មល្អ គឺនៅទីក្រុង Cape Town, South Africa (8.6) ៤. កន្លែងដែលមានអនាម័យល្អ គឺនៅតំបន់ Zermatt, Switzerland (8.79) ៥. កន្លែងដែលមានបន្ទប់មានផាសុខភាពល្អ គឺនៅទីក្រុង Cape Town, South Africa (8.54) ៦. កន្លែងដែលមានម្ហូបអាហារគួរឲ្យចង់ញ៉ាំ គឺនៅទីក្រុង Bruges, Belgium (7.87) ប្រែសម្រួល៖ ស.ឆ ប្រភព៖ CNN #Tourism #Tour2015 #CapeTown #Zermatt #Maldives #SunshineCoast #Cri #Ccfr
Posted on: Fri, 14 Nov 2014 06:00:00 +0000

Trending Topics



Recently Viewed Topics




© 2015