តើការប្រជុំសភាថ្ងៃទី - TopicsExpress



          

តើការប្រជុំសភាថ្ងៃទី ២៣ កញ្ញា ២០១៣ នេះ ស្របតាមរដ្ឋធម្មនុញ្ញដែរឬទេ? ============= ១) សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ លេខៈ ០៥៤/០០៥/២០០៣ កបធ.ច ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០០៣ ការបកស្រាយបក្សាយបំភ្លឺលើខ្លឹមសារវាក្យខ័ណ្ឌទី១ មាត្រា៧៦ និងមាត្រា ៩៥ ជំពូកទី៧ នៃរដ្ឋធម្មនុញ្ញ ៖ វាក្យខ័ណ្ឌទី១ មាត្រា៧៦ នៃរដ្ឋធម្មនុញ្ញចែងថាៈ រដ្ឋសភាមានសមាជិកតំណាងរាស្ត្រយ៉ាងតិច ១២០រូប ។ ត្រង់នេះមានន័ថា យ៉ាងតិចណាស់ត្រូវមានសមាជិកតំណាងរាស្ត្រចំនួន១២០រូប ទើបអាចបង្កើតរដ្ឋសភាក្នុងនិតិកាលនីមួយៗបាន ។ ច្បាប់បោះឆ្នោតមិនអាចកំណត់ចំនួនតំណាងរាស្ត្រតិចជាង ១២០រូប បានទេ ។ វាក្យខ័ណ្ឌទី១ នេះជាលក្ខខ័ណ្ឌ ចាំបាច់សម្រាប់ការបង្កើតរដ្ឋសភា ប៉ុន្តែមិនមែនសម្រាប់ដំណើរការរដ្ឋសភាទេ ។ នៅពេលបោះឆ្នោតចប់ហើយ លទ្ធផលត្រូវឱ្យតំណាងរាស្ត្រចាប់ពី ១២០រូប ឡើងទៅ ទៅតាមការកំណត់នៃច្បាប់បោះឆ្នោត ទើបអាចបង្កើតរដ្ឋសភានីតិកាលថ្មីមួយបាន ដោយគោរពទៅតាមនីតិវិធីដែលមានចែងក្នុងមាត្រា ៨២ នៃរដ្ឋធម្មនុញ្ញ... ។ ដូច្នេះបើពិនិត្យលើការបកស្រាយរបស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញគឺទាល់តែមានសមាជិកតំណាងរាស្ត្រ១២០រូបទើបអាចបង្កើតរដ្ឋសភាពបាន ។ ចំនែកដំណើរការរបស់រដ្ឋសភាដែលសំដៅទៅលើប្រព័ន្ធ ២/៣ ឬប្រព័ន្ធ ៥០ + ១ នោះគឺមិនពាក់ព័ន្ធឡើយ ។ ២) ចំពោះវិសោធន៏កម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០០៦ គឺអនុញ្ញាតចំពោះការអនុម័តច្បាប់ដោយសម្លេង ៥០ + ១ (ផ្លាស់ប្តរពី ២ភាគ៣ មក ៥០ បូក១) ដែលសំដៅលើដំណើរការនៃរដ្ឋសភា ចំនែការបង្កើតរដ្ឋសភា គឺតម្រូវកូរ៉ុម ១២០រូបនៃតំណាងរាស្ត្រ១២៣រូប ។ ចំពោះសំនួរខាងលើ គឺមិនមានចម្លើយទេ ដោយសារប្រទេសកម្ពុជា គឺជិតមានច្បាប់១ដែលមាន Standard ២សម្រាប់អនុវត្ត ! តួយ៉ាងកាលឆ្នាំ ២០០៣ រដ្ឋធម្មនុញ្ញបានបកស្រាយយ៉ាងច្បាស់ពីចំនួនសមាជិតតំណាងរាស្ត្រដើម្បីបង្កើតសភាស្របច្បាប់ ប៉ុន្តែនៅពេលនេះគេបានបំភ្លេចវាទៅហើយ...។ ថ្វីត្បិតលទ្ធផលប្រកាសជាផ្លូវការរបស់ គជប បានបញ្ជាក់ថា CNRP ទទួលបាន 55អសនៈ នេះក៏បញ្ជាក់ដែរថា សភាជាតិកកំពុងតែទុកចោលនូវសម្លេងរាស្ត្រជាង ពាក់កណ្តាលប្រទេសទៀត ៕ Credit: mediafire/view/m1o9g167wwco6rg/%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8D%E1%9E%92%E1%9E%98%E1%9F%92%E1%9E%98%E1%9E%93%E1%9E%BB%E1%9E%89%E1%9F%92%E1%9E%89_.pdf
Posted on: Mon, 23 Sep 2013 03:43:18 +0000

Trending Topics



Recently Viewed Topics




© 2015