តើអ្នកមានអារម្មណ៍ថា - TopicsExpress



          

តើអ្នកមានអារម្មណ៍ថា អ្វីដែលអ្នកបានចែករំលែកនៅហ្វេសប៊ុក មិនសូវមានអ្នកមើលឃើញដូចកាលពីមុនទេមែនទេ (Organic Reach)? កាលដែរមិនសូវមានអ្នកមើលឃើញ នាំឲ្យចំនួនអ្នក ចូលចិត្ត ចែករំលែក និង បញ្ចេញមតិក៏មានការថយចុះផងដែរ។ នេះជាយុទ្ធសាស្រ្តថ្មីរបស់ហ្វេសប៊ុក ដើម្បីឲ្យម្ចាស់ទំព័រនិមួយៗ បង់លុយដើម្បីទទួលបានចំនួនអ្នកមើលឃើញច្រើន។ តើអ្នកដឹងទេ ពេលដែលអ្នកបង់លុយឲ្យហ្វេសប៊ុក អ្នកឃើញមានមនុស្សចុចចូលចិត្តច្រើន ចុចចែករំលែកច្រើន តើអ្នកប្រាកដទេថា មនុស្សទាំងនោះជាមនុស្សពិត ហើយជាមនុស្សដែលជាអតិថិជនរបស់អ្នក តើអ្នកមិនបានគិតអំពី គណនីគ្មានមនុស្សប្រើ គណនីស្វ័យប្រវត្តិ ដែលហ្វេសប៊ុកបានបង្កើតទេឬ? មានអ្នកសួរខ្ញុំថា ដែលបង់លុយឲ្យហ្វេសប៊ុកទេ ដើម្បីឲ្យចំនួនអ្នកចូលអានច្រើន? ខ្ញុំឆ្លើយថា មិនដែលសោះ សូម្បីតែមួយសេនលុយខ្មែរ ព្រោះវាហាក់ដូចជាបោកខ្លួនឯង ថាទំព័រខ្លួនឯងមានមនុស្សចូលចិត្តច្រើន មានមនុស្សចែករំលែកច្រើន បើទោះបីជានេះជា យុទ្ធសាស្រ្ដទីផ្សារដ៏មានប្រសិទ្ធិភាពមួយក៏ដោយ។ តែខ្ញុំមិនបានត្រេកអរនឹង តួលេខនោះទេ ព្រោះវាគ្រាន់តែជាលេខ ហើយវាឡើងចុះទៅតាមសភាវៈនៃអត្ថបទរបស់យើងតែប៉ុណ្ណោះ។ សរុបសេចក្តីមក អ្នកនឹងមិនបានឃើញពីការបង្ហោះរបស់ទំព័រដែលអ្នកចុចចូលចិត្តច្រើនឡើយ ប្រសិនបើអ្នកមិនស្វែងរកទំព័រនោះ។ ឧទាហរណ៍ ខ្ញុំចុចចូលចិត្តទំព័រវប្បធម៌ និង សិល្បៈមួយចំនួន ជួនកាល រយៈពេល២ ទៅ ៣ ខែទើបខ្ញុំឃើញការបង្ហោះរបស់ទំព័រនោះម្តង ហើយធ្វើឲ្យខ្ញុំមិនបានតាមដាន ព័ត៌មាន និង ព្រឹត្តិការណ៍ល្អៗនៅទំព័រទាំងនោះ។ អ្នកខ្លះប្រហែលជាចាយលុយច្រើនហើយសំរាប់ធ្វើឲ្យទំព័រខ្លួនដែលទើបនឹងបង្កើត ឡើងដល់ រាប់រយK។ ម្តងទៀតវាគ្រាន់តែជាតួលេខប៉ុណ្ណោះ។ Nokor Khmer Center
Posted on: Sat, 19 Apr 2014 13:30:24 +0000

Trending Topics



Recently Viewed Topics




© 2015