ទិដ្ឋភាពការលើកសាកសព - TopicsExpress



          

ទិដ្ឋភាពការលើកសាកសព ឧកញ៉ា អ៊ឹង ម៉េងជឺ នៅកន្លែងកើតហេតុ ចំនែកឯក្រុមគ្រួសារ យំសោកយ៉ាងខ្លាំង ..................................... ភ្នំពេញ៖ កាលពីវេលាម៉ោង ប្រមាណជា ៧ នឹង ១៨ នាទី យប់ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ ម្សិលមិញនេះ មានករណីបាញ់សម្លាប់ យ៉ាងសាហាវមួយ ទៅលើជនរងគ្រោះ ដែលត្រូវបានគេ ស្គាល់ថាជា ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ និងជាម្ចាស់ហាង លក់ត្បូងពេជ្រ យីហោ ហុងកុង មានទីតាំងនៅជិតផ្សារទំនើបសូរិយា ខណៈពេលលោកឧកញ៉ាចុះពីលើឡាន Lexus 570 ដើរចូលទិញផ្លែឈើ ក្បែរស្តាតអូឡាំពិក ស្ថិតក្នុងសង្កាត់ទួល ស្វាយព្រៃទី២ ខណ្ឌចំការមន។ ក្រោយកើតហេតុ គេប្រទះឃើញ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចុះទៅអន្តរាគមន៍ ខណៈសាកសព របស់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានគេគ្របក្រណាត់.ស ពីលើ រួចសែងដាក់ ក្នុងឡានពេទ្យ ដើម្បីដឹកយកទៅ ដម្តល់ធ្វើបុណ្យ នៅគេហដ្ឋានរបស់លោក នាភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោមដំណក់ទឹកភ្នែក យំសោកសង្វេគ ពីសំណាក់អ្នកស្រី តាំង គឹមឆេង ជាភរិយា។ គួរបញ្ជាក់ផងដែរថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ ត្រូវឃាតករបាញ់ សម្លាប់ភ្លាមៗ ពេលកំពុងចុះទិញផ្លែឈើ នៅហាងលក់ ផ្លែឈើឈ្មោះស្រីមុំ ក្បែរបងស្តាតអូរឡាំពិក ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន នាវេលាម៉ោង ៧ និង១៨នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយត្រូវជនល្មើសបាញ់ ជនរងគ្រោះ ៦ គ្រាប់។ ខ្មែរណូត
Posted on: Sun, 23 Nov 2014 11:29:45 +0000

Trending Topics



/b>
Good afternoon world finna smash these jimmy dean breakfast
The song is dedicated to my husband P.C.B. who is my best friend,

Recently Viewed Topics




© 2015