នៅឆ្នាំ ១៩៨២ - TopicsExpress



          

នៅឆ្នាំ ១៩៨២ រដ្ឋាភិបាលខុសច្បាប់នៃប្រទេសកម្ពុជាពេលនោះ បានចុះហត្ថលេខា ជាមួយប្រទេសវៀតណាម លើសន្ធិសញ្ញាព្រំដែនមួយ ដែលនាំមកនូវការតវ៉ា និងចោទប្រកាន់យ៉ាងខ្លាំងពីសំណាក់ខ្មែរ អ្នកស្នេហាជាតិបច្ចុប្បន្ន។ សន្ធិសញ្ញានេះ បានអនុញ្ញាតិឲ្យប្រទេសវៀតណាម (ហើយដោយប្រយោល ឲ្យប្រទេសថៃផងដែរ តាមរយៈប្រទេសវៀតណាម) ទាមទារដែនសមុទ្រ មួយផ្នែកធំ នៃប្រទេសកម្ពុជា។ បើប្រទេសកម្ពុជាសព្វថ្ងៃ យល់ព្រមឲ្យអនុវត្តសន្ធិសញ្ញានេះ មានន័យថា ប្រទេសយើង នឹងបាត់បង់ដែនសមុទ្រទំហំ ៣ ម៉ឺន គីឡូម៉ែត្រក្រឡា ដែលនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃប្រទេសថៃ ហើយនឹងបាត់បង់ ៣ ម៉ឺន គីឡូម៉ែត្រក្រឡាទៀត ដែលនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃប្រទេសវៀតណាម។ លើសពីនេះទៀត ប្រទេសវៀតណាម នឹងទាមទារមួយផ្នែកនៃ “ដែនទឹកប្រវត្តិសាស្ត្រ” របស់ប្រទេសកម្ពុជា ដែលមានទំហំ ១ ម៉ឺន គីឡូម៉ែត្រក្រឡា (ពណ៌ផ្កាឈូក លើផែនទីខាងក្រោមនេះ)។ តែអ្វីដែល ចម្លែក និងអយុត្តិធម៌ជាទីបំផុត គឺប្រទេសកម្ពុជា នឹងបាត់បង់ដែនសមុទ្ររបស់ខ្លួន ដែលត្រូវភ្ជាប់ទៅនឹងសមុទ្រអន្តរជាតិ។ ដោយសារតែសន្ធិសញ្ញា ឆ្នាំ ១៩៨២ នេះ មានតែប្រទេសកម្ពុជា មួយគត់ ក្នុងពិភពលោក ដែលមានឆ្នេរសមុទ្រយ៉ាងវែងគួរសម តែគ្មានច្រកចេញទៅសមុទ្រអន្តរជាតិ ពីព្រោះប្រទេសជិតខាង (គឺប្រទេសថៃ និង ប្រទេសវៀតណាម) បានចាប់ដៃគ្នាកណ្តាលសមុទ្រ ហ៊ុមព័ទ្ធ បិទជិតដែនសមុទ្រ នៃប្រទេសយើង។ A controversial border treaty signed in 1982 by the then illegal Cambodian government allowed Vietnam, and indirectly Thailand, to lay claim on large portions of Cambodia’s territorial waters (comprising our country’s internal waters, territorial sea stricto sensu, contiguous zone, exclusive economic zone and continental shelf). If that treaty is effectively implemented Cambodia would lose 30,000 km2 to Thailand, 30,000 km2 to Vietnam and a portion of its historic waters (10,000 km2, in pink color on the map) also to Vietnam. Moreover, Cambodia would outrageously be the world’s only coastal nation, with a significantly long seashore, not to have any access to international waters (high seas/ocean).
Posted on: Mon, 09 Jun 2014 05:20:40 +0000

Trending Topics



Recently Viewed Topics




© 2015