ប្រទេសចិន - TopicsExpress



          

ប្រទេសចិន និងប្រទេសដែនកោះ ប្រកាសអំពីភាពជាដៃគូជាយុទ្ធសាស្ត្រ ទីក្រុងណាឌី៖ ប្រទេសចិន និងប្រទេសដែនកោះប៉ាស៊ីហ្វិកចំនួន៨ បាន ព្រមព្រៀងគ្នានៅថ្ងៃសៅរ៍នេះ បង្កើតឡើងនូវភាពជាដៃជាយុទ្ធសាស្រ្ត ដែលគោរពគ្នាទៅវិញទៅមកនិងរួមគ្នាក្នុងការអភិវឌ្ឍន៍។ កិច្ចព្រមព្រៀងត្រូវបានប្រកាសនៅឯកិច្ចប្រជុំមួយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងណាឌី ប្រទេសហ្វីជី រវាងប្រធានាធិបតីចិនលោក ស៊ី ជីនភីង និងថ្នាក់ដឹកនាំប្រទេសចំនួន៨ទៀតរួមមាន នាយករដ្ឋមន្រ្តី ហ្វីជី(Fiji) Josaia Vorrqe Bainimarama, ប្រធានាធិបតីរដ្ឋសហព័ន្ធ មីក្រូណេស៊ី (Micronesia) Emanuel Mori, នាយករដ្ឋមន្ត្រីប្រទេសសាម័រ (Samoa) Tuilaepa Lupesoliai Sailele Malielegaoi, នាយករដ្ឋមន្ត្រី ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ (Paua New Guinea) Peter O’Neil, នាយករដ្ឋមន្ត្រីប្រទេសវ៉ានូទូ (Vanuatu) Joe Natuman, នាយករដ្ឋមន្ត្រី ប្រជុំកោះឌឺខុក (The Cook Islands) Henry Puna, នាយករដ្ឋមន្រ្តី ប្រទេសតុងហ្គា (Tonga) Siale’ataonga Tu’ivakano និងនាយករដ្ឋមន្ត្រី ប្រទេសនីអ៊ូ (Niue) Toke Talagi។ ប្រទេសដែនកោះទាំងប្រាំបីបានបង្កើតចំណងការទូតជាមួយប្រទេស ចិនតាំងពីអំឡុងទសវត្សឆ្នាំ១៩៧០។ លោក ស៊ី បានថ្លែងថា ប្រទេសចិនគោរពតាមប្រទេសដែនកោះក្នុង ជ្រើសរើសប្រព័ន្ធសង្គម និងផ្លូវសម្រាប់ការអភិវឌ្ឍន៍ ដែលស្របតាម លក្ខខណ្ឌរបស់ប្រទេសមួយៗ និងគាំទ្រដល់បណ្តាប្រទេសដែនកោះ ទាំងអស់ចំពោះកិច្ចប្រឹងប្រែងគ្រប់គ្រងនិងធ្វើការសម្រេចកិច្ចការក្នុង តំបន់តាមធ្យោបាយរបស់ខ្លួន ក៏ដូចជាចូលរួមក្នុងកិច្ចការអន្តរជាតិ ដើម្បីរក្សាសុវត្ថិភាព សិទ្ធិ និងផលប្រយោជន៍របស់ពួកគេ។ លោកបានជំរុញឱ្យប្រទេសចិន និងប្រទេសដែនកោះ បង្កើនកម្រិត សហប្រតិបត្តិការ ព្រមទាំងស្វាគមន៍ថ្នាក់ដឹកនាំទាំងអស់ទៅ ទស្សនកិច្ចនៅប្រទេសចិន។ ប្រធានាធិបតីចិនបានលើកឡើងថា ប្រទេសចិនបានត្រៀមរួចរាល់ សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល រវាងសភានិងសភា និងរវាងគណបក្សនិងគណបក្សជាមួយប្រទេស ដែនកោះទាំងអស់ និងបន្តពង្រីកវេទិកាអភិវឌ្ឍន៍សេដ្ឋកិច្ចនិង សហប្រតិបត្តិការចិន-ប្រទេសដែនកោះប៉ាស៊ីហ្វិក និងកិច្ចសន្ទនា ផ្សេងៗទៀត។ ថ្នាក់ដឹកនាំប្រទេសដែនកោះបាននិយាយថា ពួកគេចាត់ទុកប្រទេស ចិនគឺជាមិត្តដ៏ស្មោះត្រង់និងជាដៃគូមួយ ក្នុងពេលដែលភាគីចិន តែងតែគោរព និងគាំទ្រដល់ប្រទេសដែនកោះទាំងនេះ។ ថ្នាក់ដឹកនាំប្រទេសដែនកោះបន្តថា គោលនយោបាយ និងវិធានការ ដែលប្រទេសចិនបានធ្វើឡើងជាមួយប្រទេសដែនកោះក្នុងយុគ សម័យថ្មីគឺសមស្របនឹងតម្រូវការជាក់ស្ដែងរបស់ប្រទេសទាំងអស់ និងជួយប្រទេសទាំងអស់ក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាព។ ថ្នាក់ដឹកនាំប្រទេសដែនកោះទាំងអស់សន្យាជំរុញការផ្លាស់ប្ដូរ និងសហប្រតិបត្តិការ និងពង្រឹងចំណងមិត្តភាពជាមួយប្រទេស ចិន និងចូលរួមជាមួយប្រទេសចិនដើម្បីសម្រេចក្ដីសុបិន្តរបស់ ពួកគេ។ គួរបញ្ជាក់ថា៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីងបានមកដល់ ទីក្រុងណាឌីកាលពីថ្ងៃសុក្រ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ មកកាន់ប្រទេសហ្វីជី បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេស អូស្ត្រាលី និងនូវែលសេឡង់៕
Posted on: Sat, 22 Nov 2014 16:18:05 +0000

Trending Topics



Recently Viewed Topics




© 2015