ប្រហិតចៀន Fried fish ball - TopicsExpress



          

ប្រហិតចៀន Fried fish ball វិធីធ្វើ Ingredients: សាច់ត្រី កន្លះគឺឡូ -- 500g frest fish paste ស្លឹកខ្ទឹម ៥ដើម -- 5 stalk of green onion ម្រេច ១ស្លាបព្រាកាហ្វេ -- 1 teaspoon of black pepper ខ្ទឹមស ៣ក្លែប -- 3 garlic cloves អំបិល កន្លះស្លាបព្រាកាហ្វេ -- 1/2 teaspoon salt ស្ករ ១ស្លាបព្រាកាហ្វេ -- 1 teaspoon sugar សណ្តែកគួរ កន្លះចានចង្កើស ហាន់ល្អិតៗ -- 1 cup of chopped string beans វិធីធ្វើ Preparation: ១- បុកម្រេច ខ្ទឹមស អោយចូលសាច់មួយ។ 1- Pound black pepper with garlic. ២- យកអំបិលនិងស្ករ ដាក់ក្នុងចានចង្កើស ថែមទឹក ៥-៦ស្លាបព្រា កូរអោយរលាយអំបិល។ 2- Mix 1/2 teaspoon of salt and 1 teasppon of sugar with 5-6 table spoon of water. ៣- ដាក់សាច់ត្រីចូល បុកអោយម៉ដ្ឋសាច់ ស្អិតចូលគ្នា។ សូមយកទឹកអំបិលលាបដៃ ដើម្បីកុំអោយប្រហិតបុកស្អិតជាប់ដៃ។ 3. Add the fish fillet and pound them together till it mix very well. Apply the salt water on your palm during the process so the fish texture wont stick on your skin. ៤- រោយស្លឹកខ្ទឹមនិងសណ្តែកគួរ ចូលត្បាល់ ហើយបុកលាយបញ្ចូលសាច់ត្រី ម្តងបន្តិច។ 4- Add chopped scallions and chopped sting beans to the fish paste and pound it till it sticks together into the fish ttexture well. ៥- នៅពេលសាច់ត្រីម៉ដ្ឋស្អិតចូលគ្នាហើយ ទើបចាប់លុញ ដាក់ចៀន ក្នុងខ្លាញ់ក្តៅ ទាល់តែក្រហមងៅ។ 5. When the fish texture gets very very sticky together, then roll it into small ball and deep fry it to golden brown. ៦- ហាន់សាច់ប្រហិតស្តើង មុននឹងបរិភោគ។ 6. Slice into pieces before serving. ៧- អាចបរិភោគបានជាមួយ បាយស ឬ ជាមួយនំបញ្ចុកទឹកត្រី មានបន្លែអន្លក់ និង សណ្តែកដីបុក។ 7. Serve with white rice or serve in khmer noddle salad with sweet sour fish sauce topped with crunched peanuts. អ្នកស្រី កែវ ច័ន្ទបូរណ៍
Posted on: Mon, 19 Jan 2015 07:48:09 +0000

Trending Topics



Recently Viewed Topics




© 2015