ពិធីឆុងតែ - TopicsExpress



          

ពិធីឆុងតែ របស់ជនជាតិជប៉ុន(茶道) អត្ថបទ៖ សន បញ្ញា ភ្នំពេញ៖ ពិធីបុណ្យតែ របស់ប្រជាជនជប៉ុន ត្រូវបានចាត់ទុកជាប្រពៃណីទំនៀមទម្លាប់មួយដែលគេនិយមធ្វើបន្តពីដូនតា ដែលមានតាំងពីជាង500ឆ្នាំមុន ដោយផ្អែកលើទស្សនវិជ្ជាព្រះពុទ្ធសាសនា និងត្រូវបានគេស្គាល់កាន់តែប្រសើរឡើងនឹងមានឥទ្ធិពលដ៏ធំនៅលើផ្នែកសិល្បៈ និងក៏ជាឆ្អឹងខ្នងនៃវប្បធម៌ទំនៀមទម្លាប់របស់ប្រទេសជប៉ុន។ សារៈសំខាន់នៃពិធីបុណ្យតែរបស់ប្រទេសជប៉ុននេះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគោលការណ៍ដ៏សំខាន់ៗនៃភាពសុខដុមរមនារបស់មនុស្សជាមួយនឹងធម្មជាតិ ការគោរពដល់អ្នកដទៃ ភាពបរិសុទ្ធនៃគំនិតនឹងអារម្មណ៍ ភាពស្ងប់ស្ងាត់នឹងសន្តិភាព ហើយសម្រាប់ប្រជាជនជប៉ុនតែងតែធ្វើពិធីញ៉ាំតែនេះ នៅឱកាសបុណ្យចូលឆ្នាំ ពិធីមង្គលការ ការបើកសម្ពោធហាងថ្មី និងការជួបជុំមិត្តភ័ក្ដិបងប្អូនជាដើម។ ស្ថិតក្នុងបន្ទប់ញ៉ាំតែដែលមានដុតធូបក្រអូបនឹងផ្កាស្រស់ ការអង្គុយស្ងប់ស្ងាត់ជាមួយនឹងមនុស្សជាច្រើនផ្សេងទៀត បទពិសោធន៍នៃការក្រេបរសជាតិតែក្ដៅពណ៌ប៉ៃតង សាដូ នៅក្នុងចានតែដ៏ប្រណិត រួមជាមួយនំផ្អែម វាមិនគ្រាន់តែជាទំនៀមទម្លាប់នឹងជាទម្រង់នៃសិល្បៈមួយនោះទេ ប្រជាជនជប៉ុនយល់ថាការដែលទទួលទានតែបៃតង សាដូ ដែលល្អបំផុតនឹងមានតម្លៃថ្លៃ ក៏ជាប្រភេទឱសថបុរាណមួយរបស់ជប៉ុនផងដែរ។ អ្នកគ្រូ Keiko Saito បុគ្គលិកផ្នែកវប្បធម៌របស់មូលនិធិជប៉ុន ហៅកាត់ថាJF ដែលមានបទពិសោធន៍ឆុងតែបែបជប៉ុនរយៈពេលជាង១០ឆ្នាំ និងបានរៀបចំពិធីបុណ្យតែនៅក្នុង មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជាជប៉ុនCJCC បានឲ្យដឹងថា៖ (នៅប្រទេសជប៉ុនពិធីបុណ្យតែ គឺជាប្រពៃណីទំនៀមទម្លាប់មួយរបស់ប្រជាជនជប៉ុន ហើយតែត្រូវបានចាត់ទុកជាប្រភេទថ្នាំបុរាណមួយដែលជួយឲ្យមានសុខភាពល្អ ហើយពួកយើងតែងតែញ៉ាំវានៅក្នុងពិធីបុណ្យតែនឹងពិធីបែបប្រពៃណីផ្សេងៗ ហើយបើនៅតាមវត្តធំៗនៅទីក្រុងក្យូតុវិញ គឺតែងតែប្រារព្ធពិធីបុណ្យតែនេះជារៀងរាល់ឆ្នាំ។ នៅប្រទេសជប៉ុនមានបួនរដូវ ដូច្នេះការរៀបចំនឹងរបៀបនៃការធ្វើតែនេះ មានលក្ខណៈខុស ប្លែកគ្នាតាមក្បួនខ្នាតរបស់អ្នកធ្វើម្នាក់ៗ និងដោយសារតែមិនមានការកត់ត្រាទុកច្បាស់លាស់ណាមួយ ទើបពីមួយជំនាន់ទៅមួយជំនាន់គឺត្រូវរៀនឆុងតែនេះបន្តគ្នានឹងមានលក្ខណៈខុសៗគ្នា មួយវិញទៀតពិធីបុណ្យតែគេអាចហៅបានថាជាទស្សនវិជ្ជា ដូច្នេះវាមិនមានការបញ្ចប់នោះទេ។ ក្នុងអំឡុងពេលដែលធ្វើពិធីបុណ្យតែ គេត្រូវធ្វើនៅក្នុងបន្ទប់ស្ងាត់ ដោយមានដុតធូបក្រអូបនឹងតាំងផ្កា គឺជាបរិបថមួយក្នុងបរិយាកាសបែបធម្មជាតិ ហើយផ្លិតគឺដំណាងឲ្យដាវសាំម៉ូរៃ ព្រោះការញ៉ាំតែនេះក៏ជាវប្បធម៌មួយបានមកពីពួកក្រុមដាវសាំម៉ូរៃរបស់ជប៉ុនដែរ គឺមានន័យថា រាល់ពេលដែលពួកគេចូលក្នុងពិធីបុណ្យតែឫបន្ទប់ញ៉ាំតែ ពួកគេត្រូវដាក់ដាវចុះនៅខាងមុខ ត្រូវមានអារម្មណ៍ស្ងប់នឹងមានសន្តិភាព។) Japanese Tea Ceremony (茶道) Topic: Sorn Panha Phnom Penh: Japanese tea ceremony is Japanese Traditional since 500 years before based on Buddhist philosophy and is known better will have a huge influence on the arts and is also the backbone of the cultural tradition of Japan. The important of Japanese Tea Ceremony is shown about Peace and Natural, Respect for others, Purity of mind and feeling, silent and peace, For Japanese peoples they’re celebrate this ceremony on New Year day, Wedding ceremony, Open new shop, and meeting with friends or relative. In the tea room which has burning incense and fresh flower with a silent siting with the other peoples, experience of drinking the green hot tea Sado with the sweet in the nice plate, This is not only traditional but also an art too. For Japanese peoples thing that drinking Green Tea Sado which is good and most expensive is also the types of remedies Japanese. Teacher Keiko Saito a Japanese Culture Fund staff called JF has an experience of Making Japanese Tea almost 10 years and prepare this ceremony in CJCC has said: In Japan Sado is Japanese tradition and also the types of remedies Japanese. And we’re drink on Sado ceremony and traditional ceremony. In Kyoto Pagoda is celebrate Sado ceremony every year. In Japan has 4 seasons so it also different depend on maker. because there’s any record so from generation to other generation is different. While in the Sado ceremony has to make in the silent room and burning incense and flower is like a natural And fan is represent a samurai sword Rider because eating but also a cultural one of their group, a samurai sword Rider Japanese also means every time they enter the festival only or room eating, but they have to put the sword down in front was felt calm there will be peace.)
Posted on: Sat, 25 Oct 2014 06:05:34 +0000

Trending Topics



Recently Viewed Topics




© 2015