ព្រះឥន្ទ្រ - TopicsExpress



          

ព្រះឥន្ទ្រ បាត់ផ្កាយ នៅពេលដែលឋានយមរាជ កំពុងអភិវឌ្ឍអគ្គីសនីខ្លាំង (មើលអត្ថបទមុនៗ ក្នុង timeline ខ្ញុំ) ។ រវាងខ្ទង់ ២០ឆ្នាំកន្លងមកនេះ នៅឋានព្រះឥន្ទទៅជាកើត ចលាចលដោយឋាននោះដែលធ្លាប់ភ្លឺចញ្ចែងចញ្ចាច ទៅជាមិនសូវភ្លឺទៅវិញ។ ព្រះឥន្ទ្រចាត់អជ្ញាធរ សើុបអង្កេត។ ក៏ឃើញថាមនុស្សឋានកណ្តាល លួចផ្កាយឋានលើអស់ជាច្រើន យកមកពាក់ពេញស្មា។ ក្រៅពីលួចយកផ្កាយមែនទែន សិល្បករ អ្នកដើរបង្ហាញម៉ូដ ពិីធីករ។ល។ លួចឈ្មោះតារាមកប្រើពាសវាសកាល ធ្វើឲ្យស្រអាប់ ពន្លឺផ្កាយមែនទែននៅឋានលើ។ សមត្ថកិច្ចឋានលើ សង្ស័យខ្លាំងជាងគេលើពួក អាមេរិកាំង នឹងពួករុស្សី តែថ្មីៗនេះ ពួកចិនក៏ជាប់ក្នុងអង្កេតដែរ ព្រោះពួកនេះចេះបង្កើត យានអវកាស ទៅលលេងជាមួយ ទេវតាឋានលើ។ ការសើុបអង្កេតកំពុង បន្តយ៉ាងសកម្ម ព្រោះចេះតែមានបាត់ផ្កាយបន្តរទៀត។ while in Dark World, Yumaraja (king of Dark World) is developing electrification, in Bright World, around this last 20 years, Indra (king of Upper World) notice that His kingdom become less and less bright. An authority has been created to investigate. They found out that people of Middle World (our earth) have stolen a lot of star and put these on shoulder. Also Inhabitants of Earth name inappropriately most of time wrong people as star then they make real star less luminous. American and Russian and recently Chinese are likely suspected because they can make spacecraft and go around. The investigation still at work because stars continue to be stolen from Indra kingdom.
Posted on: Sun, 25 Jan 2015 13:45:43 +0000

Trending Topics



Recently Viewed Topics




© 2015