មើលពីមុំមួយ - TopicsExpress



          

មើលពីមុំមួយ «បេក្ខនារីទី៩ នៃ ស្ថាប័នរៀបចំបោះឆ្នោត (ថ្មី) ក្នុងក្រសែភ្នែកខ្ញុំ» កាលពី២៣ឆ្នាំមុន (ឆ្នាំ១៩៩១) លោកស្រី ពុង ឈីវកេក ជាអ្នកទឹបមាសខ្នងព្រះ ជាមាតាបង្កើត (Mother Founder) ដែលមនុស្សខ្មែរផងគ្នា មិនសូវដឹង ឬមិនដឹង នៃកិច្ចព្រមព្រៀងក្រុងប៉ារីស។ ខ្ញុំជឿជាក់លើការងារ ដែលលោកស្រីបានធ្វើ ធ្វើ និងបន្តធ្វើ។ ខ្ញុំជឿទុកចិត្ត លើកទឹកចិត្តលោកស្រីជានិច្ច តែមិនងងឹតងងុលទេ។ ពេលនេះលោកស្រី ប្រែខ្លួនពី អ្នកទឹបមាសខ្នងព្រះ ទៅជាអ្នកអារកាត់បញ្ហាម្តង ដូច្នេះខ្ញុំសូមគោរពជូនពរ លោកស្រីមានសុខភាពល្អ ធ្វើការមានជោគមានជ័យ និង រក្សាបានកេរ្តិ៍ឈ្មោះប្រពៃ ដល់នរជនខ្មែរជាន់ក្រោយដឹងឮ និងយកជាគម្រូ ជានិច្ចនិរន្តរ៍ កុំបីអាក់ខាន ទៅជាប្រការដទៃឡើយ។ ដោយ សុរិយ វង្ស ទេវ័ន្ត
Posted on: Mon, 28 Jul 2014 14:23:42 +0000

Trending Topics



Recently Viewed Topics




© 2015