(មនុស្សចាស់ - TopicsExpress



          

(មនុស្សចាស់ ឈ្លោះជាមួយកូនក្មេង) លោក ផៃ ស៊ីផាន គំរាមប្តឹងទៅតុលាការចំពោះជនណាដែលបានថតសំលេងគាត់ធ្វើបាឋកថាទៅកាន់ក្រុមនិស្សិតសារព័ត៌មាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ លោក ផៃ ស៊ីផាន ប្រហែលជាចេះច្បាប់ជ្រុលពេកហើយបានជានិយាយមិនដឹងខុសត្រូវ ភ្លេចគិតថាខ្លួនឯងជាមន្ត្រីសាធារណ:និយាយក្នុងទីសាធារណ:គឺគេមានសិទ្ធិថតជាសាធារណ:ដោយមិនចាំបាច់សុំការអនុញ្ញាតិទេ ។ នៅក្នុងប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស មនុស្សគ្រប់រូបមានសិទ្ធិបញ្ចេញមតិ គណបក្សនិមួយៗមានសិទ្ធិបង្កើតប៉ុស្តិ ទូរទស្សន៍ឬវិទ្យុដោយឯករាជ្យស្របតាមច្បាប់ ចុះហេតុអីបានជាលោក ផៃ ស៊ីផាន និយាយថារដ្ឋាភិបាលមិនអាចផ្តល់សិទ្ធិឲគណបក្សផ្សេងបុគ្គលផ្សេងបង្កើតបានទេនាំឲបែកបាក់បក្សពួក បើនាំឲបែកបាក់បក្សពួកព្រោះតែមានបក្សច្រើនមានទូរទស្សន៍ច្រើន ចុះហេតុអីចាំបាច់បង្កើតច្បាប់ថា កម្ពុជាគោរពតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស (បក្សច្រើន)មកធ្វើអី ហេតុអីមិនបង្កើតច្បាប់ថា កម្ពុជាព្រះរាជាណាចក្រឯកបក្ស(បក្សតែ1) កម្ពុជាប្រទេសគណបក្សប្រជាជនកុម្មុយនីស្តផ្តាច់ការទៅ ៕ cambodiadailykhmer/news/14277/
Posted on: Mon, 12 May 2014 16:25:07 +0000

Trending Topics



Recently Viewed Topics




© 2015