មូលនិធិសប្បុរសធម៌ - TopicsExpress



          

មូលនិធិសប្បុរសធម៌ ម៉េងលី ជេ. គួច សូមចូលរួមសម្តែងការត្រេកអរចំពោះប្អូនប្រុស កាក់ មករា ដែលក្រោយពីប្អូនបានពិនិត្យ និងព្យាបាលជំងឺ នៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច អស់រយៈពេលប្រមាណជា2សប្តាហ៍មក ដំបៅរលាកដែលនៅជុំវិញកន្លែងវះកាត់របស់ប្អូនមានសភាពគ្រាន់ បើច្រើនមែនទែន។ មូលនិធិសប្បុរសធម៌ ម៉េងលី ជេ. គួច សង្ឃឹមថា នេះគឺជាដំណឹងល្អមួយសម្រាប់មហាជនទូទៅដែលធ្លាប់មានក្តីអាណិតអាសូរ ក៏ដូចជាចង់ជួយប្អូនតាមរយៈបណ្តាញសង្គមហ្វេសប៊ុកកន្លងមក។ មូលនិធិសប្បុរសធម៌ ម៉េងលី ជេ. គួច សូមគោរពជូនពរឱ្យប្អូនប្រុស កាក់ មករា និងក្រុមគ្រួសារ ជួបប្រទះតែនឹងពុទ្ធពរទាំង4ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង៕ The Mengly J. Quach Foundation would like to announce the good news that Makara Kak has been recovering well after his 2-week treatment at the Mengly J. Quach Student Health Center post-operation. This is very good news for everyone who has been following his progress and who has been expressing their sympathy through Facebook. The Mengly J. Quach Foundation would like to wish Makara Kak and his family all the best.
Posted on: Wed, 24 Dec 2014 10:17:55 +0000

Trending Topics



Recently Viewed Topics




© 2015