មួយប្រកួតបញ្ចប់ - TopicsExpress



          

មួយប្រកួតបញ្ចប់ មិត្តភាពអន្តរជាតិ យប់មិញនេះ ក្រុមម្ចាស់ផ្ទះ ជម្រើសជាតិ មាន់គកបារាំង បានបំបាក់ក្រុម ភ្ញៀវមកពីតំបន់អាហ្រ្វិក ចាម៉ាយកា ៨-០ មិនឲ្យតដៃរួច មុនទៅប្រទេសប្រេស៊ីល ដើម្បីចូលរួម World Cup ឆ្នាំ២០១៤ នេះ ។ ៣ប្រកួតមិត្តភាព កំដៅសាច់ដុំ របស់បារាំងនាពេលថ្មីៗនេះ មិនដែលចាញ់សោះ ក្នុងទឹកដី ដោយលើកទី១ បានបំបាក់ក្រុម មកពីតំបន់អឺរ៉ុបដូចគ្នា ន័រវ៉េ ៤-០ តែប្រកួតបានត្រឹមស្មើ ១-១ ទល់នឹង ប៉ារ៉ាហ្គាយ មុននឹងលត់ ចាម៉ាយកា ៨-០ ។ ការ ចាប់ផ្តើមលេងក្នុងវគ្គទី១ បារាំងបានធ្វើការនាំមុខ ៣-០ ពីការធ្វើបានសម្រេច ដោយ កីឡាករ Yohan Cabaye, Blaise Matuidi និងខ្សែបម្រើរបស់ក្លឹប Real Madrid, Karim Benzema នៅនាទីរៀងគ្នា ១៧ ២០ និង ៣៨ ។ ការនាំមុខ ៣-០ រួចហើយមិនទាន់ស្កប់នៅឡើយទេ សម្រាប់បារាំង ដោយបន្តរកបាន៥គ្រាប់ ទៀតពេលចាប់ផ្តើម លេង ក្នុងវគ្គទី២ដោយកីឡាករ Olivier Giroud, Karim Benzema, Blaise Matuidi និង២គ្រាប់ចុងក្រោយ ដោយមិត្ត រួមក្រុម Antoine Griezmann នៅនាទីរៀងគ្នា ៥៣ ៦៣ ៦៦ ៧៧ និង ៨៩ ដែលជាសញ្ញាបញ្ជាក់ថា បារាំងកំពុងតែ បង្កើនទំនុកចិត្ត នៃការលេងត្រូវជើងគ្នា ល្អណាស់បើទោះបីគ្មានខ្សែបម្រើប្រយុទ្ធជើងខ្លាំង Franck Ribery មកពីក្លឹប Bayern Munich និង រួមជាមួយនឹងខ្សែបម្រើក្រុម Man City, Samir Nasri ក៏ដោយ ។ បារាំងនឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ខ្លួនពីក្នុងពូល E រួមជាមួយក្រុម ហុងដូរ៉ាស ស្វីស និងអេក្វាទ័រ ដោយ មួយប្រកួតដំបូងត្រូវជួបជាមួយ ក្រុមជម្រើសជាតិ ហុងដូរ៉ាសនាថ្ងៃទី១៦ ខែមិថុនា នៅក្រោយពេលស្វីស ជួប អេក្វាទ័រ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ ។ កាលពី World Cup ឆ្នាំ២០១០នៅអាហ្រ្វិកខាងត្បូង បារាំង បានធ្លាក់តាំងពីក្នុងពូល A មកម្ល៉េះឈរបាតតារាងមាន ១ពិន្ទុប៉ុណ្ណោះ តែបានរងជើងឯកកាលពី World Cup ឆ្នាំ២០០៦ នៅអាល្លឺម៉ង់ ដោយបានចាញ់អ៊ីតា លី ដោយបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ ៕
Posted on: Mon, 09 Jun 2014 08:10:42 +0000

Trending Topics



Recently Viewed Topics




© 2015