យើងត្រូវទទួលស្គាល់ថា - TopicsExpress



          

យើងត្រូវទទួលស្គាល់ថា សង្គមកម្ពុជាយើងមានការវិវត្ត និងអភិវឌ្ឍន៍ (ទោះបីជានៅមានកង្វះខាត)។ គ្រោះថ្នាក់ចរាចរ និងចំនួនអ្នកស្លាប់និងអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរកើនឡើងយ៉ាងខ្លាំង ដែលទាមទារឲ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ និងចូលរួមយល់ដឹង ក្នុងគោលដៅបង្ការ និងកាត់បន្ថយបញ្ហានេះ។ ខណៈដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកំពុងពិភាក្សាសេចក្តីព្រាងច្បាប់ចរាចរផ្លូវគោក ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់សមាជិកសមាជិការដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សេចក្តីព្រាងច្បាប់នេះ។ ខ្ញុំក៏សូមអរគុណដល់គ្រប់បុគ្គល និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានកំពុងអនុវត្តដោយផ្ទាល់នូវការងារនេះ រួមមាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក, យុវជនកាកបាទក្រហម, យុវជនកាយរិទ្ធ, សហភាពសហព័ន្ធយុវជនកម្ពុជា, អង្គការបង្ការរបួសអាស៊ី និងស្ថាប័នដទៃទៀត ក្នុងយុទ្ធនាការបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរ និងការកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរ។ លើសពីនេះ ក៏សូមថ្លែងអំណរគុណជាសំខាន់ដល់លោកអ៊ំ លោកពូ អ្នកមីង បងប្រុសស្រី ដែលជាប៉ូលីសចរាចរ និងជាមន្ត្រីអនុវត្តច្បាប់ ដែលតែងតែអនុវត្តភារកិច្ចរបស់ខ្លួនដោយមិនគិតពីការនឿយហត់ ដើម្បីសម្រួលចរាចរ មិនឲ្យមានការកកស្ទះ និងរក្សាសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាសម្រួល និងដោះស្រាយបញ្ហាជាច្រើននៅពេលមានគ្រោះថ្នាក់កើតឡើងម្តងៗ។ សូមយើងទាំងអស់គ្នាយកចិត្តទុកដាក់តាមដាន និងអនុវត្តច្បាប់ចរាចរផ្លូវគោក ដែលកំពុងត្រូវបានធ្វើវិសោធនកម្មថ្មីដើម្បីឆ្លើយតបនឹងស្ថានភាពវិវត្តរបស់សង្គមកម្ពុជាយើង។ សូមអរគុណចំពោះការចូលរួមទាំងអស់គ្នាដើម្បីវិបុលភាពសង្គមកម្ពុជាទាំងមូល។ Recognizing that our society has developed and evolved (certainly not without its flaws), traffic accidents as well as the number of deaths and injured have sky-rocketing in which we need to all pay attention and contribute in raising awareness and educate about this issue. As the National Assembly of the Kingdom of Cambodia are discussing about the draft law, I would like to take this opportunity to thank the vibrant participation of each MPs, the effort of RGC in the drafting this needed law. As for implementation till now Id like to thank every individuals, including National Committee on Road Safety, Red Cross youths, Scout youths, UYFC, AIP and other entities involved in campaigning to raise awareness about traffic accidents for their important contribution. Moreover Id like to take this opportunity to sincerely thank our law enforcements and especially traffic police who have tirelessly performed their role so that not only our traffic flows remain unblocked and also intervening to assist our public when an accident occurs. Thank you for all your efforts. Photos by: Sovanna Kem and from web searching
Posted on: Thu, 04 Dec 2014 08:47:20 +0000

Trending Topics



Recently Viewed Topics




© 2015