យុវជន ២នាក់ - TopicsExpress



          

យុវជន ២នាក់ ជិះម៉ូតូមួយគ្រឿងមកទិញមីឆា ត្រូវក្មេងស្ទាវ ១ ក្រុមជិះម៉ូតូ ៤ ទៅ៥ គ្រឿងប្រដាប់ ដោយ ដាវសាមរៃ និងកាំបិតប៉័ងតោ មកធ្វើសកម្មភាពកាប់យុវជន ២ នាក់ខាងលើមិនបានសម្រេចក៏កាប់កម្ទេច ម៉ូតូអស់ ចំនួន ២គ្រឿង ហើយក្រុមជនបង្ក បានជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១៨ និង០០ នាទីល្ងាចថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតខាងក្រោយវិទ្យាល័យ ជា ស៊ីម បឹងកេងកង ផ្លូវលេខ ៧១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។ យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ យុវជន២នាក់ ជិះម៉ូតូ ២ គ្រឿងមកឈប់ទិញមីឆា ត្រង់ចំណុចកើតហេតុ ខណៈនោះបានប្រហែលជាង ១០ នាទី ស្រាប់តែមានក្មេង ទំនើង ១ក្រុម មានគ្នា ជិត១០នាក់ ជិះម៉ូតូ ៤ ទៅ៥ គ្រឿង និងមានកាន់កាំបិតប៉័ងតោ មកឈប់ធ្វើសកម្មភាព ដេញ កាប់យុវជន ២នាក់ បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែកាប់យុវជន ២នាក់នេះ មិនបានសម្រេច ទើបក្រុម ក្មេងស្ទាវទាំងនោះ កាប់បំផ្លាញម៉ូតូសេ ១១០ ចំនួន ២ គ្រឿង របស់យុវជន ២នាក់ ខាងលើនេះខ្ទេចទាំងស្រុងតែម្តង រហូតពួកគេអស់កំហឹង ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។ by Bee Bee Ravy
Posted on: Sat, 14 Sep 2013 07:21:15 +0000

Trending Topics



Recently Viewed Topics




© 2015