លោក កឹម សុខា - TopicsExpress



          

លោក កឹម សុខា និងតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់របស់គណបក្សសង្គ្រោះជាតិទៅតុលាការសាលាដំបូងរាជធានីភ្នំពេញទាមទារឲដោះលែងតំណាងរាស្ត្រទាំង៥រូប ។ https://youtube/watch?v=cu-psMSJIF0&feature=youtu.be លោក កឹម សុខា រួមនិងតំណាងរាស្ត្រទាំងអស់របស់គណបក្សសង្គ្រោះជាតិដែលជាប់ឆ្នោតដោយរាស្ត្រមានអភ័យឯកសិទ្ធិដោយតំណាងរាស្ត្រនិងស្របតាមច្បាប់បានអញ្ជើញទៅជួបក្រុមអ្នកស្រាលាញ់សុខសន្តិភាពសិទ្ធិសេរីភាពប្រជាធិបតេយ្យនិងយុត្តិធម៌សង្គមជាច្រើនរយនាក់នៅក្បែរតុលាការសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ខែកក្កដា២០១៤នេះ ហើយបានថ្លែងសារឲតុលាការត្រូវតែដោះលែងតំណាងរាស្ត្រឲមានសេរីភាពនិងបានអំពាវនាវឲប្រជាពលរដ្ឋទាំងអស់ចូលរួមការពារលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនិងទាមទារឲតុលាការដោះលែងតំណាងរាស្ត្ររបស់ខ្លួន ។ គួរបញ្ជាក់ផងដែរថា 16:07:2014ម៉ោងជាង12ថ្ងៃត្រង់ សមត្ថកិច្ចបានចាប់ខ្លួន លោក អឿ ណារិទ្ធិ ជំនួយការផ្ទាល់លោកស្រី មួរ សុខហួរ តំណាងរាស្រ្តCNRP តាមបញ្ជាររបស់តុលាការចោទប្រកាន់ពីបទញុះញង់ឲមានអំពើហឹង្សានៅទីលានប្រជាធិបតេយ្យកាលពីព្រឹកថ្ងៃ15:07:2014 ម្សិកមិញ ដែលរហូតមកដល់ពេលនេះតំណាងរាស្រ្ត5រួបត្រូវបានចាប់ខ្លួនបូករួមទាំងជំនួយការម្នាក់ទៀតឡើង6រូប ចំណែកខាងអាជ្ញាធរនិងអាជ្ញាថោកបាតដៃទី3ក្រុមអសន្តិសុខឈុតខ្មៅដែលល្ងង់ខ្លៅបានប្រើហឹង្សាមកលើព្រះសង្ឃនិងប្រជាពលរដ្ឋកម្មករបណ្តាលឲស្លាប់និងរបួសជាច្រើននាក់កន្លងមកនោះមិនដែលឃើញមានតុលាការចោទនិងចាប់ថាខុសច្បាប់ទេ ៕ នេះបានចំជាតុលាការអច្ឆរិយ:សម័យព្រះអាទិទេពជាអញម្ចាស់ដែលមិនចេះខុសមិនចេះខូច តេជោ តេជះ អញឈ្នះៗៗជីវិតអមត:រហូត គឺ សែន+ហ៊ុន មែន ៕ បើតុលាការនិងអាជ្ញាធរជំនាញខាងចោទនិងចាប់ដូច្នេះ សូមចាប់តំណាងរាស្ត្រទាំងអស់របស់គណបក្សសង្គ្រោះជាតិនិងចាប់ព្រះសង្ឃប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដាក់គុកឲអស់ទៅ ហើយទុកតែអាជ្ញាធរបក្សពួកពុករលួយផ្តាច់ការនិងតំណាងរាស្ត្រគណបក្សប្រជាជនដែលចូលចិត្តស៊ីដី ស៊ីព្រៃ និងកាន់អំណាចឡើងច្រែះចាប់ឲរស់នៅបំផ្លាញជាតិពុករលួយផ្តាច់ការសម្លាប់ខ្មែរបំផ្លាញប្រជាធិបតេយ្យតទៅទៀតចុះ ៕
Posted on: Wed, 16 Jul 2014 07:35:55 +0000

Trending Topics



Recently Viewed Topics




© 2015