វគ្គបណ្តុះបណ្តាលស្តីពី - TopicsExpress



          

វគ្គបណ្តុះបណ្តាលស្តីពី ArcGIS desktop 10 និងការប្រើប្រាស់ឧបករណ៍ GPS របស់ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីរៀបចំបញ្ជីសារពើភ័ណ្ឌ និងមូលដ្ឋានទិន្នន័យផ្លូវជនបទ កាលពីថ្ងៃច័ន្ទ ដល់ ថ្ងៃពុធ ១៥ កើត-០២ រោច ខែភទ្របទ ឆ្នាំមមី ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃទី ០៨-១០ ខែកញ្ញា គ.ស.២០១៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ក្រុមការងារថ្នាក់កណ្តាលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីរៀបចំបញ្ជីសារពើភ័ណ្ឌ និងមូលដ្ឋានទិន្នន័យផ្លូវជនបទ នៃព្រះរាជាណាចក្រកម្ពុជា ដែល ទទួលបន្ទុកខេត្តកំពត ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកែប បានបើកវគ្គបណ្តុះបណ្តាលស្តីពី ArcGIS desktop 10 និងការប្រើប្រាស់ឧបករណ៍ GPS ដល់ក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តតាកែវ សរុបចំនួន ២៤ រូប ។ ក្នុងឱកាសបើកវគ្គ លោក សេង ឆូង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានមានមតិសំណេះសំណាល ដោយបានជំរុញដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គដ៏មានតម្លៃនេះ ខិតខំយកចិត្តទុកដាក់លើមេរៀន និងស្រូបយកនូវបទពិសោធ៍ល្អៗ ដែលគ្រូបង្គោលបានចែករំលែក ពីព្រោះវគ្គនេះមានសារៈសំខាន់ សម្រាប់ការងារចុះស្រង់យកទិន្នន័យផ្លូវ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពលើខ្សែផ្លូវជនបទ ដែលក្រសួងបានសាងសង់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលបីថ្ងៃនៃវគ្គបណ្តុះបណ្តាលនេះ ទាំងសិក្ខាកាម និងគ្រូបង្គោលបានធ្វើការអនុវត្តផ្ទាល់ជា មួយនឹង Computer និងឧបករណ៍ GPS ជាមួយនឹងការលើកឡើងនូវសំនួរជាច្រើនយ៉ាងផុសផុលទាកទងនឹងមេ រៀន បញ្ហាប្រឈមពេលប្រើប្រាស់ឧបករណ៍ និងបានចូលរួមចែករំលែកនូវបទពិសោធ៍ល្អៗជាច្រើនជាមួយគ្នា ។ ជាលទ្ធផល ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃ ក្រុមការងារបានពិនិត្យឃើញថា សិក្ខាកាម ដែលបានចូលរួមបានទទួលនូវចំណេះដឹងកាន់តែប្រសើរទាកទងនឹងកម្មវិធី ArcGIS desktop 10 និងការប្រើប្រាស់ឧបករណ៍ GPS ដែលធ្វើឲ្យការអនុវត្តការងាររៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទកាន់តែមានប្រសិទ្ធភាពនៅពេលខាងមុខ ៕
Posted on: Wed, 10 Sep 2014 10:31:50 +0000

Trending Topics



Recently Viewed Topics




© 2015