សារជាភាសាអង់គ្លេស - TopicsExpress



          

សារជាភាសាអង់គ្លេស ដែលអ្នកតែងតែបានលឺ នៅលើ គេហទំព័ររដ្ឋាភិបាល ដែលត្រូវបាន Hack ដោយ Anonymous គេបាននិយាយថា : ជូនចំពោះដល់ប្រជាជននៅលើពិភពលោក, ពួកយើងជាជនអានាមិក រដ្ធាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ជាប្រទេសអស្ចារ្យ, ពួកយើងបានចាប់អារម្មណ៏ ឃើញថាពួកអ្នក បានបដិសេធការ ស្នើសុំរបស់ពួកយើង ក្នុងការជួយប្រជាពលរដ្ធនៃប្រទេសនេះ ហើយអ្នកបានចចេស និងតែងតែកែងចំណេញ រកផលប្រយោជន៏តែខ្លួនឯង។ ជាច្រើនដងមកហើយ ពួកយើងជាប្រជាពលរដ្ធ បានស្នើសុំអោយ អ្នកផ្លាស់ប្តូរអកប្បកិរិយា ក្នុងការដឹកនាំ។ ហើយជាច្រើនដងដែរ ដែលពួកយើងសុំ អោយអ្នកបំរើជាតិ ជៀសជាងការគ្រប់គ្រងប្រទេសជាតិ និងសូមអោយអ្នក ផ្តល់សិទ្ធសេរីភាព អោយពួកយើង តែផ្ទុយទៅវិញ អ្នកបែរជាប្រើអំណាច គាបសង្កត់ពួកយើង ខ្លាំងជាងមុនទៅវិញ។ អ្នកបានបង្កើតនូវប្រព័ន្ធមួយ ដែលធានាថា អ្នកក្រនៅតែក្រ ឯ អ្នកមាននៅតែមាន។ ក្នុងពេលនេះពួកយើងដឹងច្បាស់ ហើយថាអ្នកកាន់អំណាចនេះ មិនមែនសំរាប់ជួយប្រជារាស្ ត្រនោះឡើយ តែអ្នកប្រើវា សំរាប់ផលប្រយោជន៏របស់ខ្លួន, ប្រព័ន្ធនេះធ្វើអោយយើងជាប្រជាជនខកចិត្តជាខ្លាំង។ ជូនចំពោះរាជរដ្ធាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អ្នកបានធ្វើខ្លួន អោយជាសត្រូវរបស់ពួកយើង (ជនអានាមិក) អ្នកបានធ្វើអោយយើងមានទោសៈ ជាខ្លាំងហើយ ឥលូវយើងអាច និងបង្កបញ្ហាដ៏ធំដល់ អ្នក។ អ្នកបានបដិសេធនូវការស្នើសុំ របស់ប្រជាពលរដ្ឋ ម្តងហើយម្តងទៀត ហើយអ្នកនៅតែប្រើអំណាច ដើម្បីបានផលប្រយោជន៏ខ្លួនឯងដដែល។ ពួកយើងមិនមែនជាក្រុមមនុស្ស ដែលមានសមាជិកតិច នៅកម្ពុជាដែល អ្នកអាចព្រងើយកន្តើយបានទេ, ពួកយើងគឺជាក្រុម ដែលពោរពេញ ទៅដោយមនុស្សចិត្តដូចគ្នា ហើយសមាជិកពួកយើង ត្រូវបានរៀបចំយ៉ាង មានសណ្តាប់ធ្នាប់ទូទាំងពិភពលោក។ យើងសូមប្រាប់ដល់ អ្នកអោយបានច្បាស់ថា យើងកំពុងប្រកាសសង្គ្រាម ទៅលើប្រព័ន្ធដែលអ្នកបានដាក់មកលើយើង ឥលូវសត្រូវ ដ៏ធំបំផុតរបស់អ្នកគឺជា ពលរដ្ធរបស់អ្នក៕ WE DO NOT FORGIVE WE DO NOT FORGET WE ARE LEGION , EXPECT US
Posted on: Fri, 25 Apr 2014 05:21:15 +0000

Trending Topics



SOLICITUD DE VOLUNTARIADO EN LA ESTACIÓN ORNITOLÓGICA DE TARIFA
Open apology to whom Ive wronged: In the name of Allah, Most
Kinh Chuẩn Đề Bổn Tôn **************************** Phẩm
This along with several other defining terms is what we have in
Una actividad verdaderamente revolucionaria requiere el abandono y
Is exhausted & is carrying over 3 positives until tomorrow, but

Recently Viewed Topics




© 2015