សួស្តីយុវជនខ្មែរ - TopicsExpress



          

សួស្តីយុវជនខ្មែរ បងប្អូនជនរួមជាតិ ជាទីគោរព និងជាទីស្រទ្បាញ់! ទី១) តើអ្វីទៅដែលហៅថាជនក្បត់ជាតិ? What is a traitor? ទី២) តើអ្វីទៅដែលហៅថាជនប្រព្រឹត្តិអំពើពុករលួយ? What is a corruptionist? ទី៣) តើអ្វីទៅដែលហៅថាជនជាតិនិយម? What is a patriot? ខ្ញុំបាទ ឌី គន្ធា សូមទោសចំពោះ ចម្លើយរបស់ខ្ញុំបាទជាមុន ប្រសិនបើចម្លើយរបស់ខ្ញុំបាទ ឌី គន្ធា ឆ្លើយទៅខុសនឹងសំណួរទាំងបីខាងលើនោះ៖ ចម្លើយទី១) ជនក្បត់ជាតិ គឺមានន័យថាគឺជាឃាតករមួយដែលបានផ្ញើសារសំងាត់ពីប្រទេសខ្លួនឯង ទៅអោយប្រទេសជាសត្រូវ។ មានន័យថាពួកគាត់បានចូលរួមសម្លាប់ជាតិខ្លួនឯង។ ឬជាជនដែលបានលក់ទឹកដីតំបន់ជិតៗព្រុំដែនទៅអោយប្រទេសជិតខាង ឬជាជនដែលមានចេតនាបញ្ជូនចលនាយុវជនខ្មែរយកទៅស្លាប់ដោយយកលេសថាជាបេសកម្មសង្គ្រោះជាតិ។ ឬជាជនដែលបណ្តោយជនជាតិបរទេសដែលជាប់ព្រុំប្រទល់រាប់សែននាក់មករស់នៅដោយខុសច្បាប់។ ឬជាជនដែលបណ្តោយយុវជនខ្មែររាប់សែននាក់ចំណាកស្រុកទៅរកការងារធ្វើនៅឯក្រៅប្រទេស។ ឬជាជនដែលបានលក់ក្បាលទៅអោយប្រទេសជិតខាង។ ឬជាជនដែលបានរួមដំណើរជាមួយនឹងជនក្បត់ជាតិដែរឬទេ? ឧទាហរណ៏៖ តើនៅប្រទេសកម្ពុជារបស់យើង មានមន្ត្រីក្បត់ជាតិចំនួនប៉ុន្មាននាក់? តើករណី ក(៥) ដែលបានបញ្ជូនយុវជនរាប់ពាន់នាក់ អាចជាការយកលេសថាជាបេសកម្មសង្គ្រោះជាតិដែរឬទេ? ប្រសិនបើកោះត្រល់ជាករណីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ ពិតជាបានលក់ទៅអោយរដ្ឋាភិបាលយួនវិញនោះ តើចាត់ទុកជាជនក្បត់ជាតិដែរឬទេ? តើករណីយុវជនខ្មែររាប់សែននាក់ បានចំណាក់ស្រុកទៅប្រទេសកូរ៉េ ប្រទេសថៃ ដើម្បីរកការងារធ្វើ អាចករណីក្បត់ជាតិដែរឬទេ? តើជនជាតិយួនរាប់សែននាក់ខុសច្បាប់នៅប្រទេសកម្ពុជា អាចករណីក្បត់ជាតិដែរឬទេ? ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំដោយគណបក្សមួយបានដើរទៅលើផ្លូវក្បត់ជាតិ ហើយមានគណបក្សមួយផ្សេងទៀត បានរួមដំណើរជាមួយនឹងគណបក្សក្បត់ជាតិនោះ តើអាចជាករណីក្បត់ជាតិដែរឬទេ? ចម្លើយទី២) ជនប្រព្រឹត្តិអំពើពុករលួយគឺជាជនដែលធ្វើការដឹកនាំ និងគ្រប់គ្រងដោយគ្មានតម្លាភាព។ ឬជាជនដែលបានប្រើប្រាស់តួនាទីភារកិច្ចរបស់ខ្លួននៅតាមស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល ក្រុមហ៊ុន រោងចក្រ សហគ្រាស ធានាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគណបក្សនយោបាយ។ ឧទាហរណ៏៖ ទី១) ការលក់អាគារដ្ឋបាលរបស់រដ្ឋ។ ទី២) ការលក់បឹង ទន្លេ ភ្នំ ប្រាសាទ ។ ទី៣) ការផ្តល់ដីទៅអោយក្រុមហ៊ុនវិនិយោគរាប់សែនហិកតាទៅអោយអ្នកវិនិយោគទុន និងឈ្មួញកណ្តាល ដែលរយះពេលចាប់ពី៣០ឆ្នាំទ្បើងទៅ។ ទី៤) ការទទួលសំណូកពីប្រជាពលរដ្ឋតាមរយះសេវាកម្មរដ្ឋបាលសាធារណៈរបស់រដ្ឋ។ ទី៥) ការពុករលួយកឹបកេងថវិកាដែលបានមកពីពន្ធចំណូលរបស់រដ្ឋ។ ទី៦) ការពុករលួយកឹបកេងថវិកាដែលទទួលបានពីម្ចាស់ជំនួយក្នុងស្រុក និងក្រៅប្រទេស។ ទី៧) ការពុករលួយកឹបកេងថវិកាកម្ចីបរទេស (ឬជាថវិកាដែលបានខ្ចីពីបរទេស) ។ ទី៨) ជនដែលបានឆក់ប្លន់យកដីស្រែចំការ ដីលំនៅដ្ឋានពីប្រជានុរាស្ត្រ ខ្មែរស្លូតត្រង់។ ចម្លើយទី៣) ជនជាតិនិយម គឺជាជនដែលយកជាតិ ទឹកដី សាសនា វប្បធម៌ និងប្រជានុរាស្ត្រ មកដាក់ពីលើក្បាល ឬជាជនដែលមានការលះបង់ខ្ពស់ក្នុងការចូលរួមចំណែកសង្គ្រោះជាតិ និងពលរដ្ឋ អោយរួចផុតពីភាពក្រីក្រ និងរណ្តៅមរណះ។ មានន័យថាជនជាតិនិយម គឺមិនបានយកខួរក្បាល់របស់ពួកគេគិតតែពីរឿងអំណាចប្រមូលផ្តុំ ឬលុយក្រោមតុ ក្នុងគោលបំណងបំផ្លាញផលប្រយោជន៏ជាតិ និងផលប្រយាជន៏ប្រជានុរាស្ត្រខ្មែរពាសពេញមហានគរខ្មែរ។ Name: DY Kunthea (Mr.DY) Position: The Real Servant of Small Farmers in Cambodia Marital Status: Single Place of Birth: Kampot province Mobile Phone: (+855) 89664766 / 10773977 Email: dysrey85@yahoo Skype name: kunthea.dy1 Face book (1) : Kunthea Dy Face book (2) : Srey Dy Page name: Hot News Today For You.
Posted on: Mon, 04 Aug 2014 02:16:59 +0000

Trending Topics



Recently Viewed Topics




© 2015