សួស្តីយុវជនខ្មែរ - TopicsExpress



          

សួស្តីយុវជនខ្មែរ និងប្អូនជនរួមជាតិ ជាទីគោរពនិងជាទីស្រទ្បាញ់! នៅក្នុងឪកាសបុណ្យរំលឹកខួប៣៦ឆ្នាំ នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបានប្រារព្វទ្បើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ នេះ ខ្ញុំបាទ ឌី គន្ធា សូមធ្វើការសម្តែងអំណរគុណដល់កងទ័ពរបស់រាជរដ្ឋាភិបាលវៀតណាម ដែលបានរំដោះជីវិតពលរដ្ឋខ្មែរអោយរួចផុតពីរណ្តៅមរណះនៅក្នុងរបបខ្មែរក្រហម ហើយខ្ញុំបាទក៏សូមសម្តែងអំណរគុណចំពោះកងទ័ពរបស់រាជរដ្ឋាភិបាលវៀតណាម ដែលបានបន្សល់ទុកនូវលទ្ធផលបង្ហាញបច្ចុប្បន្ននេះ មានដូចតទៅ៖ ទី១) សូមអរគុណដែលបានធ្វើអោយប្រទេសកម្ពុជា មានជនជាតិយួនស្របច្បាប់ និងមិនស្រប់ច្បាប់ រាប់សែននាក់ដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា។ ទី២) សូមអរគុណដែលបានធ្វើអោយព្រៃឈើនៅក្នុងប្រទេសកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញអស់រាប់សែនហិកតា។ ទី៣) សូមអរគុណដែលបានធ្វើអោយទឹកដីកោះត្រល់របស់ប្រទេសកម្ពុជា បានក្លាយទៅជាកម្មសិទ្ធិរបស់ប្រទេសវៀតណាមជាផ្លូវការ។ ទី៤) សូមអរគុណដែលបានធ្វើអោយប្រាសាទអង្គរវត្តត្រូវបានគ្រប់គ្រងដោយឈ្មួញវិនិយោគគឺជាជនជាតិយួនដែលមានរយះពេលជាង៩០ឆ្នាំ។ ទី៥) សូមអរគុណដែលបានធ្វើអោយភ្នំបូកគោបានគ្រប់គ្រងដោយឈ្មួញវិនិយោគគឺជាជនជាតិយួនដែលមានរយះពេលជាង៩០ឆ្នាំ។ ទី៦) សូមអរគុណដែលបានធ្វើអោយទឹកដីប្រទេសកម្ពុជាជាប់ព្រុំប្រទល់វៀតណាមបានបាត់បង់។ ទី៧) សូមអរគុណដែលបានធ្វើអោយរាជរដ្ឋាភិបាលប្រទេសកម្ពុជា បានក្លាយទៅជារាជរដ្ឋាភិបាលអាយ៉ងរាជរដ្ឋាភិបាលវៀតណាមដោយបើកចំហរ។ ទី៨) សូមអរគុណដែលបានធ្វើអោយជនជាតិយួនស្របច្បាប់ និងមិនស្រប់ច្បាប់រាប់សែននាក់ មានឪកាសចូលរួមបោះឆ្នោតជាសកល និងជាអសកលពីមួយអាណត្តិទៅមួយអាណត្តិ។ ទី៩) សូមអរគុណដែលបានធ្វើអោយជាតិយួនស្របច្បាប់ និងមិនស្រប់ច្បាប់រាប់សែននាក់ មានឪកាសគ្រប់គ្រងសេដ្ឋកិច្ចទីផ្សារចំនួន ២៥ ខេត្ត-រាជធានី នៃព្រះរាជាណាចក្រកម្ពុជា។ ទី១០) សូមអរគុណដែលបានធ្វើអោយជាតិជនជាតិយួនស្របច្បាប់ និងមិនស្រប់ច្បាប់រាប់ រយនាក់ មានឪកាសបំពេញតួនាទីជាមន្ត្រីមុខងារសាធារណៈ និងជាមន្ត្រីនយោបាយ នៅក្នុងជួរស្ថាប័នគណបក្សនយោបាយ ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋសភា ស្ថាប័នព្រឹទ្ធ សភា ស្ថាប័នតុលាការ និងស្ថាប័នជាតិសំខាន់ផ្សេងៗទៀត ដែលបានគ្របដណ្តប់ទាំង២៥ ខេត្ត-រាជធានី នៃព្រះរាជាណាចក្រកម្ពុជា។ ទី១១) សូមអរគុណដែលបានធ្វើអោយមានសមាគមយួន បានគ្របដណ្តប់២៥ខេត្ត-រាជធានី នៃព្រះរាជាណាចក្រកម្ពុជា។ ទី១២) សូមអរគុណដែលបានធ្វើអោយមានសមាគមខ្មែរកម្ពុជាក្រោមបានគ្របដណ្តប់តែនៅក្នុងរាជធានីភ្នំពេញមួយគត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទី១៣) សូមអរគុណដែលបានធ្វើអោយបានធ្វើអោយកុមារក្រីក្រ និងយុវជនក្រីក្ររាប់សែននាក់ បានបាត់បង់ឪកាសសិក្សានៅកំរិតមធ្យមសិក្សាកំរិតទី១_ទី២ និងនៅមហាវិទ្យាល័យ។ ទី១៤) សូមអរគុណដែលបានធ្វើអោយយុវជនខ្មែរក្រីក្ររាប់សែននាក់ គ្មានការងារធ្វើ។ ទី១៥) សូមអរគុណដែលបានធ្វើអោយយុវជនខ្មែរក្រីក្ររាប់សែននាក់ បានចំណាកស្រុក ព្រាត់ប្រាស់គ្រួសារសាច់ញាត្តិទៅរកការងារធ្វើនៅឯប្រទេសថែ និងប្រទេសកូរ៉េ។ ទី១៦) សូមអរគុណដែលបានធ្វើអោយប្រទេសកម្ពុជាជំពាក់បំណុលបរទេសជាងប្រាំបីពាន់ ដុល្លាសហរដ្ឋអាមេរិក គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ទី១៧) សូមអរគុណដែលបានធ្វើអោយពលរដ្ឋខ្មែររាប់សែនគ្រួសារជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធានាគារឯកជនរាប់ពាន់លានដុល្លាសហរដ្ឋអាមេរិក ហើយកំពុងតែប្រឈមមុខនឹងការលក់ទ្រព្យសកម្មរបស់ពួកគេ ដើម្បីសងបំណុលទៅអោយធានាគារឯកជនវិញ។ ទី១៨) សូមអរគុណដែលបានធ្វើអោយពលរដ្ឋខ្មែរស្លូតត្រង់ជាង៧ពាន់គ្រួសារ ស្មើនឹងជាង៣ម៉ឺននាក់ បានបាត់បង់ដីលំនៅដ្ឋាននិងដីស្រែចំការ និងរងនូវអំពើអយុត្តិធម៌សង្គមផងដែរ។ ទី១៩) សូមអរគុណដែលបានធ្វើអោយស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័ន គ.ជ.ប និងស្ថាប័នជាតិសំខាន់ផ្សេងៗ បានក្លាយទៅជាឧបករណ៏ និងជាទាសកររបស់គណបក្សប្រជាជនកម្ពុជា ឬជាឧបករណ៏ និងជាទាសកររបស់ជនមានអំណាច និងពួកឈ្មួញទុច្ចរិត ផងដែរ។ ទី២០) សូមអរគុណដែលបានធ្វើអោយប្រទេសកម្ពុជា និងពលរដ្ឋខ្មែរ កំពុងតែប្រឈមមុខនឹងគ្រោះមហន្តរាយសេដ្ឋកិច្ច ហិរញ្ញវត្ថុ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ទី២១) សូមអរគុណដែលបានធ្វើអោយរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ដីសម្បទានសេដ្ឋកិច្ចជាងប្រាំមួយសែនហិកតាទៅអោយឈ្មួញវិនិយោគទុនបរទេស រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ទី២២) សូមអរគុណដែលបានធ្វើអោយស្ត្រីខ្មែររាប់ពាន់នាក់ បានក្លាយទៅជាស្ត្រីបំរើការតាមខារ៉ាអូរខេ និងក្លឹបរាំកំសាន្តផ្សេងៗ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ទី២៣) សូមអរគុណដែលបានធ្វើអោយប្រទេសកម្ពុជា មិនមានឯកភាពជាតិ មិនមានយុត្តិធម៌សង្គម មិនមាននីតិរដ្ឋ មិនមានសេរីភាពសារព័ត៌មាន មិនមានសន្តិសុខ និងមិនមានពន្លឺលទ្ធិប្រជាធិបតេយ្យ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ទី២៤) សូមអរគុណដែលបានធ្វើអោយប្រទេសកម្ពុជា មានអ្នកនយោបាយជាប់អន្ទាក់ អ្នកនយោបាយជាប់លក្ខ័ណ្ឌ អ្នកនយោបាយបែបត្រីងៀតឆ្លៀតពង អ្នកនយោបាយបែបសងសឹកគ្នា អ្នកនយោបាយបែបគណៈអភិជន អ្នកនយោបាយរកផលកំរ៉ៃក្រោមតុ និងអ្នកនយោបាយអាយ៉ងរបស់រាជរដ្ឋាភិបាលយួន រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ទី២៥) សូមអរគុណដែលបានធ្វើអោយប្រជាពលរដ្ឋខ្មែររាប់លាននាក់ បានក្លាយទៅជាកូនកូលីរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អ្នកតំណាងរាស្ត្រជាប់ឆ្នោត និងអ្នកនយោបាយខ្មែរពីមួយអាណត្តិទៅមួយអាណត្តិ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ Prepared by: DY Kunthea (Mr.DY) Position: The Real Servant of Small Farmers in Cambodia. Marital Status: Single. Place of Birth: Kampot Trach district, Kampot province Date of Birth: 12 April 1974 Mobile Phone: (+855) 89664766 / 10773977 Skype name: kunthea.dy1 Email address: dysrey85@yahoo or kunthea_dy@yahoo Face Book (1): Farmer Small (There are 5,000). Face Book (2): Srey Dy (There are more than 1,600 friends). Face Book (3): Nov Srey (there are more than 1,000 friends) ******** Please let’s note that, the logo of my face book name has the picture of Buddha and also has the picture of national flag which put on my head.
Posted on: Wed, 07 Jan 2015 01:56:34 +0000

Trending Topics



Recently Viewed Topics




© 2015