សួស្តីយុវជនខ្មែរ - TopicsExpress



          

សួស្តីយុវជនខ្មែរ បងប្អូនជនរួមជាតិ ប្រជានុរាស្ត្រខ្មែរ ជាទីគោរព និងជាទីស្រទ្បាញ់! កំលាំងមហាជនខ្មែរពាសពេញមហានគរខ្មែរ បានដឹងយ៉ាងច្បាស់ថា មន្ត្រីថ្នាក់ដឹកនាំ ឬក្បាលម៉ាស៊ីនដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា គឺជាបិតាកុំម៉ុយនិស្ត ព្រោះគ្រប់ទង្វើរបង្ហាញរបស់ពួកគេ គឺបានធ្វើជាឆ្កែបំរើ របស់រដ្ឋាភិបាលយួនហ៊ូជីមីញ និងរដ្ឋាភិបាលចិនប៉េកាំង រួចជាស្រេចបាត់ទៅហើយ។ ឥទ្បូវនេះយើងចូរក្រទ្បេកមើលពីជំហររបស់លោក សម រាង្ស៊ី និងលោក កឹម សុខា ម្តងវិញ ពួកគេទាំងពីរ នាក់នោះ បានប្រកាសជាសាធារណៈថា ពួកគេជាបិតាលទ្ធិប្រជាធិបតេយ្យប្រចាំប្រទេសកម្ពុជា។ តែធាតុពិត នោះ អ្នកទាំងពីរនាក់នោះ គឺបានបោកប្រាស់ឆន្ទះរាស្ត្រខ្មែរតែម្តង។ ជាឧទាហរណ៏៖ ទី១) លោក សម រាង្ស៊ី និងលោក កឹម សុខា ជាមេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា បានប្រកាសដល់ មហាជនខ្មែរ ឬម្ចាស់ឆ្នោតខ្មែរ យ៉ាងរំពងមេឃា និង រញ្ជួយធរណីថា « បើគ្មានការបោះឆ្នោតទ្បើងវិញនោះទេ គឺពួកគេនឹងមិនចូលរួមក្នុងរដ្ឋសភាជាដាច់ខាតក៏ប៉ុន្តែចុងបញ្ចប់នោះ អ្នកទាំងពីរនោះបានដឹកនាំអ្នកតំណាង រាស្ត្រទាំង៥៥រូប អោយចូលក្នុងរដ្ឋសភា ដោយបានក្បត់នូវឆន្ទះម្ចាស់ឆ្នោតតែម្តង» ។ ទី២) លោក សម រាង្ស៊ី និងលោក កឹម សុខា កំពុងតែអភិវឌ្ឍន៏អំណាចប្រមូលផ្តុំ នៅក្នុងជួរគណបក្ស សង្គ្រោះជាតិកម្ពុជា និងបានចាត់ចែងខ្សែក្រទ្បាយសាច់ញាត្តិរបស់ពួកគេអោយបំពេញតួនាទីជាជំនួយការ អ្នកតំណាងរាស្ត្រ ជាមេឃុំ-សង្កាត់ ជាក្រុមប្រឹក្សាស្រុក-ក្រុង-ខ័ណ្ឌ ជាក្រុមប្រឹក្សាខេត្ត-រាជធានី និង ជាក្រុម ប្រឹក្សាថ្នាក់ជាតិផងដែរ។ ទី៣) សមាជិកអ្នកតំណាងរាស្ត្រទាំង ៥៥រូប ជំនួយការអ្នកតំណាងរាស្ត្រ មេឃុំ-សង្កាត់ មេឃុំ-សង្កាត់រង ក្រុម ប្រឹក្សាស្រុក-ក្រុង-ខ័ណ្ឌ ក្រុមប្រឹក្សាខេត្ត-រាជធានី និងក្រុមប្រឹក្សាថ្នាក់ជាតិមកពីគណបក្សសង្គ្រោះជាតិកម្ពុជា ពួកគេទាំងនោះ ចាំតែធ្វើតាមបញ្ជារ និងគំនិតរបស់លោក សម រាង្ស៊ី និងលោក កឹម សុខា តែប៉ុណ្ណោះ។ មានន័យថា សមាជិកសមាជិការទាំងអស់របស់គណបក្សសង្គ្រោះជាតិកម្ពុជា ពួកគេគឺគ្មានសិទ្ធិសំរេចចិត្តក្នុង ការចូលរួមយោបល់ និងការសំរេចនូវផែនការយុទ្ធសាស្ត្រ នយោបាយអ្វីជាដុំកំភួនបាននោះទេ។ យើងអាច និយាយបានថា «សមាជិកទាំងនោះ អែបអបលោក សម រាង្ស៊ី និងលោក កឹម សុខា ក៏ដើម្បីតែអំណាចតែ ប៉ុណ្ណោះ។ ហើយប្រសិនជាលោកសម រាង្ស៊ី និងលោក កឹម សុខា បានក្បត់នូវឆន្ទះរាស្ត្រ យ៉ាងពិតមែនក៏ ដោយ ក៏សមាជិកសមាជិការរបស់គណបក្សមួយនេះ គ្មានសិទ្ធិ អំណាចអ្វី ឬគ្មានតម្លៃអ្វី ឬសក្តានុពលអ្វី ឬគ្មានសមត្ថភាពអ្វី ដើម្បីដកហូតអំណាចរបស់លោក សម រាង្ស៊ី និង លោក កឹម សុខា បាននោះទ្បើយ ពីព្រោះគណបក្សមួយនេះ គ្មានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏ឬ ពង្រឹង គោលនយោបាយលទ្ធិប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណបក្សនេះនោះទ្បើយ (Strategic Planning for Developing the Internal Democratic Policy for this party»។ Prepared by: DY Kunthea (Mr.DY) Position: The Real Servant of Small Farmers in Cambodia. Marital Status: Single. Place of Birth: Kampot Trach district, Kampot province Date of Birth: 12 April 1974 Mobile Phone: (+855) 89664766 / 10773977 Skype name: kunthea.dy1 Face Book (1): Farmer Small (There are 5,000 friends to be a full limitation) Face Book (2): Srey Dy (There are more than 1,0 00 friends to be not a full limitation)
Posted on: Sat, 18 Oct 2014 10:12:58 +0000

Trending Topics



style="margin-left:0px; min-height:30px;"> Sd banyak pengorbanan yang kami lakukan u memperjuangkan hdup mu

Recently Viewed Topics




© 2015