សួស្តីសមាជិកទាំងអស់ - TopicsExpress



          

សួស្តីសមាជិកទាំងអស់ ដូចដែលសមាជិកទាំងអស់ប្រហែលជាបានជ្រាបហើយថាកាលពីពេលថ្មីៗនេះភាគីខាងសហជីព បានស្នើសុំឲ្យមានការតម្លើងប្រាក់ឈ្នួល អប្បបរមាពី ១០០ ដុល្លា ទៅ ១៧៧ ដុល្លា។ សំណើនេះនឹងត្រូវលើកយក ទៅពិភាក្សាត្រីភាគីក្នុង កិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ នាខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ។ អាស្រ័យហេតុនេះ សមាគមសូមគោរពអញ្ជើញ លោក លោកស្រីជានាយករោងចក្រកាត់ដេរ និងស្បែកជើងដែលជា សមាជិករបស់សមាគមមកចូល រួមកិច្ចប្រជុំពិសេសមួយតាមកម្មវិធី ដូចខាងក្រោម៖ - កាលបរិច្ឆេទៈ ថ្ងៃអាទិត្យ ទី ១៧ ខែសីហា ឆ្នាំ២០១៤ - ម៉ោងៈ ៨:00-១២:00 នាទីព្រឹក - ទីកន្លែងៈ សណ្ឋាគារ Sofitel Phokeetra Phnom Penh - របៀបវារៈ កិច្ចពិភាក្សាស្តីពីការតម្លើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៥ - តំលៃសម្រាប់ការចូលរួមៈ មិនគិតថ្លៃ - ភាសាៈ ខ្មែរ-អង់គ្លេស-ចិន សមាគមសង្ឃឹមជឿជាក់ថាលោក លោក លោកស្រីជានាយករោងចក្រ កាត់ដេរ និងស្បែកជើងទាំងអស់នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេស នេះដោយមិនអាក់ខាន។ វត្តមានរបស់ លោក លោកស្រីមានសារសំខាន់ ណាស់ព្រោះវាជាឱកាសសម្រាប់លោក លោកស្រីផ្តល់ជាមតិយោបល់ក៏ ដូចជាលើកជាសំណូមពររបស់លោក លោកស្រីពាក់ព័ន្ធនិងការកំណត់ ប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ២០១៥។ សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ សូមទាក់ទង • លោក សយ ធារិទ្ធ តាមរយៈទូរស័ព្ទលេខៈ ០៨៨៨ ១២២ ១៣៣ ឬ ០១០-៦៥០៩៨៣ និងអ៊ីម៉ែលៈ [email protected] • លោក សារិ ពុទ្ធិរិទ្ធ តាមរយៈទូរស័ព្ទលេខៈ ០៨៦ ៨៣២ ៧០៥ និងអ៊ីម៉ែលៈ [email protected]ឲ្យបានមុនថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៤។ ដោយក្តីគោរព, លេខាធិការដ្ឋាន GMAC Dear Members, As you might be aware, the trade union has recently demanded for the increase of minimum wages from $100 to $177. This demand will be tabled for the tripartite discussion in the Labor Advisory Committee in September 2014. As such, GMAC would like to invite the managers of garment and footwear factories to a special meeting to be held: - Date: Sunday, 17 Aug. 2014 - Time: 8:00-12:00 am - Place: Hotel Sofitel Phokeetra Phnom Penh - Agenda: Discussion on the increase of minimum wages 2015 - Participation fee: Free of charge - Language: Khmer-English-Chinese We strongly believe that you will join this important meeting. Your presence in this meeting is crucially important as it is an opportunity you can voice your concerns as well as make any requests regarding to the determination of new minimum wages for 2015. For further information and registration, please contact • Mr. Say Thearith on mobile: 0888-122-133 / 010-650-983 or Email: [email protected] • Mr. Sari Puthirith on mobile: 0888-122-133 / 086-832-705 or E-mail: [email protected] by 15 Aug. 2014. We are looking forward to welcoming you to this meeting. Best regards, GMAC Secretariat
Posted on: Thu, 14 Aug 2014 04:34:41 +0000

Trending Topics



Recently Viewed Topics




© 2015