ស្ពតផលិតផល Beats - TopicsExpress



          

ស្ពតផលិតផល Beats ស្ទើតែប្រមូលកីឡាករល្បីៗ មកថតអស់ហើយ មុនការប្រកួត World Cup ឈានមកដល់ ២ថ្ងៃខាងមុនេះ កីឡាករ Neymar បានបង្ហាញខ្លួន ក្នុងកម្មវិធីផ្សព្វផ្សាយ ផលិតផល Beats SOLO2 ដែលជួយជ្រោមជ្រែងកេរ្តិ៍ឈ្មោះ មួយអន្លើថែមទៀត ខណៈដែល ប្រេស៊ីលរំពឹងថា កីឡាកររូបនេះ ជាគន្លឺះដ៏សំខាន់ ដែលជួយប្រេស៊ីល លើកពាន World Cup 2014 នាពេលខាងមុខ។ ក្រៅពីវត្តមាន តារាបាល់ទាត់ខាងលើ នៅមាន កីឡាករ Bacary Sagna, Bastian Schweinsteiger, Blaise Matuidi, Cesc Fàbregas, Daniel Sturridge, Chicharito, Jozy Altidore, Luis Suárez, Mario Götze, និង Robin van Persie ។ លើសពីនេះទៀតនៅមានវត្តមានចូលរួមសម្តែងផលិតផលមួយនេះ ដោយមានតារាចម្រៀង អ្នកវាយតិន្នីស អតីតកីឡាករបាល់ទាត់ និងជនល្បីៗផ្សេងទៀត ដូចជា Neymar da Silva Sr., LeBron James, Lil Wayne, Nicki Minaj, Rafaella Beckran, Rio Ferdinand, Serena Williams, Sydney Leroux, Stuart Scott, និង Thierry Henry ៕ ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
Posted on: Tue, 10 Jun 2014 06:12:49 +0000

Trending Topics



Recently Viewed Topics




© 2015