អាយុ៤៥ឆ្នាំហើយ - TopicsExpress



          

អាយុ៤៥ឆ្នាំហើយ ទើបប្រឡងបាក់ឌុប (copied from news.sabay) នៅមណ្ឌលប្រឡងបាក់ឌុបវិទ្យាល័យចាក់អង្រែខុសប្លែកពីមណ្ឌលប្រឡងនានាត្រង់ថា បេក្ខជនប្រឡងសុទ្ធតែមានវ័យចាស់ មានបេក្ខជនខ្លះអាយុជិត៥០ទៅហើយ ប៉ុន្តែទឹកមុខពួកគាត់មានក្ដីរីករាយនឹងការប្រឡងនេះ។ តើវ័យចំណាស់ៗជាង៤០ទៅហើយ ខំមកប្រឡងយកសញ្ញាប័ត្របាក់ឌុបដើម្បីអ្វីទៀត? យោងតាមអ្វីដែលពួកគាត់ប្រាប់មក Sabay បានឲ្យដឹងថា សញ្ញាប័ត្របាក់ឌុបតូចមែន តែមានតម្លៃខ្លាំងណាស់។ ជាក់ស្ដែងលោកស្រី ទេព បុប្ផា អាយុ៤៥ឆ្នាំ ជាគ្រូបង្រៀនសាលាមត្តេយ្យទឹកល្អក់ ប្រឡងបាក់ឌុបធ្លាក់នាឆ្នាំកន្លងទៅ បានឲ្យដឹងថា លោកស្រីមិនអាចប្រឡងយកកម្រិតជាគ្រូមធ្យមនោះទេ បើសិនជាគ្មានសញ្ញាប័ត្របាក់ឌុប។ អ្នកគ្រូរូបនេះបានបន្ថែមថា៖ “ខ្ញុំមានសញ្ញាប័ត្រគ្រូបឋម តែត្រូវការបាក់ឌុប ដើម្បីប្រឡងឡើងជាគ្រូមធ្យមបានកាំប្រាក់ខែខ្ពស់ជាងបច្ចុប្បន្ន និងបើសិនជាខ្ញុំប្រឡងបាក់ឌុបជាប់ ខ្ញុំមានបំណងរៀនយកបរិញ្ញាបត្របន្តទៀតដែរ”។ រីឯគ្រូបង្រៀនមួយរូបទៀត លោក ពេជ្រ រិទ្ធ អាយុ៤៥ឆ្នាំ គ្រូបង្រៀននៅសាលាបឋមសិក្សានៅក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយសារពីជំនាន់មុន មានវប្បធម៌អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ ដូច្នេះលោកក៏ចាប់អាជីពជាគ្រូបង្រៀនបឋម ហើយក៏ចេះតែបណ្ដោយៗ រហូតដល់បច្ចុប្បន្ន ។ លោក ពេជ្រ រិទ្ធ បានបន្ថែមថា៖ “កាលពីមុនគ្មានគេនិយាយរឿងសញ្ញាប័ត្រទេ។ តែពេលនេះ ខ្ញុំមានការរអៀសខ្លួនណាស់ ដូច្នេះខ្ញុំត្រូវតែជម្នះយកសញ្ញាប័ត្រសំខាន់នេះឲ្យបានទោះវ័យជ្រេបន្តិចក៏ដោយ ដើម្បីទី១បានឡើងកម្រិតសញ្ញាប័ត្រ ទី២ បានឡើងកាំប្រាក់បៀវត្សរ៍”។ ងាកមកអាជីវករបោះដុំបន្លែនៅផ្សារនាគមាសមួយរូប អ្នកស្រី អ៊ឹង ស៊ីថា អាយុ២៧ឆ្នាំ ដែលបានប្រឡងដែរបានឲ្យដឹងថា ជិត១០ឆ្នាំហើយដែលលោកស្រីបានបណ្ដោយឲ្យពេលវេលាកន្លងហួស ចង់បន្តទៅរៀនយកអីថែមក៏មិនបាន ព្រោះគ្មានសញ្ញាប័ត្របាក់ឌុប ដូចជាគ្មានចំនេះដឹងសោះក្នុងខ្លួន។ អ្នកបោះដុំផ្លែឈើរូបនេះបានបន្ថែមថា៖ “បច្ចុប្បន្ននេះ បញ្ហាលុយសម្រាប់ខ្ញុំមិនមែនជារឿងធំទៀតទេ ដូច្នេះខ្ញុំគិតថា ឲ្យតែមានចិត្តចង់រៀន គ្មានបញ្ហានោះទេ ទោះអាយុ៤០ក៏នៅតែរៀនបានដែរ ទើបខ្ញុំសម្រេចប្រឡងបាក់ឌុបនៅឆ្នាំនេះ ឲ្យគ្រប់លក្ខណៈជាមនុស្សម្នាក់នឹងគេ”។ ឆ្នាំ២០១៣នេះ រាជធានីភ្នំពេញមានបេក្ខជនប្រឡងបាក់ឌុបចំនួន១៩០៧៩នាក់ មានបេក្ខជនប្រឡងចំណេះទូទៅ ចំនួន១៧០៧០នាក់ បំពេញវិជ្ជាចំនួន១៤១២នាក់ និងស្វៃរិនចំនួន៥៩៧នាក់”។ ចុះអ្នកវិញ យល់ថាសញ្ញាប័ត្របាក់ឌុបមានតម្លៃយ៉ាងណាដែរ? អត្ថបទ៖ កង ចាន់បញ្ញា ***this facebook page is sponsored by Call unlimited to cell phones and landlines in Brazil, US, and Canada. Enjoy our free trial for 1 hour telexfree/ad/saysuccess***
Posted on: Wed, 07 Aug 2013 09:57:03 +0000

Trending Topics



/b>
Week on the mat in review...HOLY Handstands batman. This week was
A lo millor s´en fumat alguna cosa rara per dir tot el que diuen

Recently Viewed Topics




© 2015