ឧទ្យានជាតិកែប៖ - TopicsExpress



          

ឧទ្យានជាតិកែប៖ បេះដូងទេសចរណ៍នៃខេត្តកែប ឧទ្យានជាតិកែបជាបេះដូងទេសចរណ៍នៃខេត្តកែប ដែលមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ពីទីក្រុងកំពត ហើយមានចម្ងាយ ១៧៣ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ ឧទ្យានជាតិកែបក៏មានព្រំប្រទល់ប្រមាណ ១៥ គីឡូម៉ែត្រក្រៅពីផ្លូវគោក ហើយសម្រាប់ផ្លូវសមុទ្រវិញឧទ្យានជាតិកែបគឺជាមធ្យោបាយគមនាគមន៍ដ៏សំខាន់ សម្រាប់សហគមន៍ក្នុងតំបន់នោះផងដែរ ។ លើសពីនេះទៅទៀតនោះ វាបានផ្តល់នូវធនធានសមុទ្រដ៏ច្រើនដល់ប្រជាជនក្នុងតំបន់ដូចជា ត្រី ក្តាម បង្គា មឹក លៀស ខ្យង ងាវ -ល-។ ផ្នែកមួយចំនួននៃមាត់សមុទ្រនៅភាគខាងកើត និង ខាងលិចនៃឧទ្យានជាតិកែប គឺមានព្រៃកោងកាងលាតសន្ធឹងពីតំនាបទឹកប្រៃរហូតដល់មាត់សមុទ្រ ហើយព្រៃកោងកាងទាំងនេះបានផ្តល់ជាថ្នាលបណ្តុះពូជ និង ជាទីសម្បុកពង កូនដល់ពពួកត្រី ក្តាម ខ្យង ល្មូន និងសត្វសមុទ្រជាច្រើនប្រភេទផ្សេងទៀត ។ ក្រៅពីនេះទៅទៀត ឧទ្យានជាតិកែបក៏ធ្លាប់ជាតំបន់ជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វព្រៃ ដូចជាសត្វចតុប្បាទ សត្វស្លាប ដែលសម្បូរបែបប្រកបទៅដោយជីវសាស្ត្រចម្រុះ និង សោភណភាពទេសភាពស្រស់បំព្រង ។ travelblog.org/Photos/7281236 knaibangchatt/private-experiences/excursions/kep-national-park/ getyourguide បរិស្ថានគឺជាសួតអរូបីរបស់យើង គិតអំពីបរិស្ថាន ដូចដែលបរិស្ថានគិតអំពីអ្នក។
Posted on: Mon, 29 Sep 2014 00:46:44 +0000

Trending Topics



Recently Viewed Topics




© 2015