ឯកឧត្តម សួស គង់ - TopicsExpress



          

ឯកឧត្តម សួស គង់ និងតំណាងធនាគារពិភពលោក ពិនិត្យផ្លូវរបស់គម្រោងកេតសាណ នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ នៅថ្ងៃពុធ ០៩ ១០ និង១១ កើត ខែអស្សុជ ឆ្នាំមមី ព.ស.២៥៥៨ ត្រូវនឹងថ្ងៃទី ០២ ០៣ និងទី ០៤ ខែតុលា គ.ស. ២០១៤ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង ស្តារឡើងវិញនូវហេដ្ឋារចនា សម្ព័ន្ធ ដែលខូចខាតដោយព្យុះកេតសាណា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក Lixin Gu ប្រធានក្រុមបេសកកម្មធនាគារពិភពលោកបានចុះទៅធ្វើការត្រួតពិនិត្យ ផ្លូវរបស់គម្រោង កេតសាណា ស្ថិតក្នុងស្រុកវ៉ារិន អង្គរជុំ នគរធំ ពួក សៀមរាប ជីក្រែង សូទ្រនិគម ប្រាសាទបាគង និងស្រុកបន្ទាយស្រី ខេត្តសៀមរាប និងស្រុមបារាយណ៍ ខេត្តកំពង់ធំ ។ លោក ជ្រាយ ប៉ុម នាយកគម្រោងកេតសាណា ដែលជាគម្រោងផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដោយធនាគារ ពិភពលោក បានឲ្យដឹងថា ផ្លូវ និងសំណង់សិល្បការ ដែលតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមបេសកកម្មធនាគារ ពិភពលោក កំពុងចុះត្រួតពិនិត្យនេះ រួមមាន ផ្លូវ ១៩ខ្សែ មានប្រវែងសរុប ១៦០ គម ក្នុងនោះ ផ្លូវក្រាលកៅស៊ូ ១ជាន់ ប្រភេទ SBST មានប្រវែង ១០៣ គម ផ្លូវក្រាលក្រួសក្រហមប្រវែង ៥៧ គម ស្ពានបេតុង ០១ កន្លែង លូប្រអប់ ២៤ កន្លែង និងលូមូល ១២៥ កន្លែង ។ មានប្រសាសន៍ក្នុងឧិកាសចុះត្រួតពិនិត្យផ្លូវជនបទនោះ ឯ.ឧ សួស គង់ បានលើកឡើងថា ដោយអនុវត្ត តាមគោលដៅជាយុទ្ធសាស្ត្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ ជាពិសេសប្រជាពលរដ្ឋភាគច្រើន ដាច់ខាត ដែលកកំពុងរស់នៅតំបន់ជនបទនោះ ក្រសួងអភិវឌ្ឍន៍ជនបទបានខិតខំអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអាណត្តិ របស់ខ្លួន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ជាពិសេស ការអនុវត្តនូវកម្មវិធីអភិវឌ្ឍន៍ជនបទចម្រុះ និងដោយ ឡែក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលជាការងារអាទិភាពរបស់ក្រសួង ដោយប្រើប្រាស់ថវិកាជាតិ និង ថវិកាសហប្រតិបត្តិការអន្តរជាតិ។ ជាក់ស្តែង ការជួសជុល សាងសង់ នូវផ្លូវក្រាលកៅស៊ូ និងក្រាលក្រួសក្រហម ព្រមទាំងសំណង់សិល្បការ រួមមាន ស្ពាន លូប្រអប់ និងលូមូល ដែលផ្តល់ដោយគម្រោងកេតសាណា ក្នុងខេត្តសៀមរាបនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ទៅកាន់សាលារៀន មន្ទីរពេទ្យ ទីផ្សារ និងទីប្រជុំជនជាដើម ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនកសិផល ទេសចរណ៍ និងការលើក ស្ទួយកម្រិតជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋជនបទ និងបានធ្វើឲ្យមូលដ្ឋាននេះមានការកែប្រែមុខមាត់ គួរឲ្យកត់សំគាល់។ ចំពោះមុខក្រុមបេសកកម្ម ប្រជាពលរដ្ឋមូលដ្ឋាន បានសំដែងនូវក្តីរីករាយ អបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាល តែងបានគិតគូរ ដល់សុខទុក្ខរបស់ប្រជាជន និងបានសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធជនបទ រួមមាន ផ្លូវ ស្ពាន ជាដើម នៅគ្រប់ ទីកន្លែង ដើម្បីបម្រើសេវាសាធារណៈនៅមូលដ្ឋាន។
Posted on: Mon, 06 Oct 2014 07:43:06 +0000

Trending Topics



Recently Viewed Topics




© 2015