១០ចំណុចមើលដឹងថា - TopicsExpress



          

១០ចំណុចមើលដឹងថា កុំព្យូទ័រឆ្លងមេរោគឬអត់ និងវិធីងាយៗដើម្បីព្យាបាល! ( copied from news.sabay ) ម្ចាស់កុំព្យូទ័រមួយចំនួននៅតែស្រពិចស្រពិលជុំវិញរបៀបមើលម៉ាស៊ីនរបស់ខ្លួនតើថា មានឆ្លងមេរោគ ឬអត់។ វាប្រហែលទៅនឹងរោគសញ្ញារបស់មនុស្សដែរ ព្រោះថាបើសិនមានជំងឺនោះ មុខជាបញ្ចេញភាពខុសប្លែកមិនខាន។ ជាធម្មតាមនុស្ស ពេលដែលមានបញ្ហាសុខភាពតែងតែបង្ហាញសញ្ញាមកខាងក្រៅ ដូចជាឈឺក្បាល វិលមុខ ចុកពោះជាដើម ចំណែកកុំព្យូទ័រក៏មិនខុសគ្នាដែរ ពោលគឺនឹងបង្ហាញភាពមិនប្រក្រតីតិចឬច្រើនអាស្រ័យទៅតាមជំងឺធ្ងន់ ឬស្រាល មេរោគខ្លាំង ឬខ្សោយ។ ខាងក្រោមនេះជាការបង្ហាញពីរបៀបចំណាំ នៅពេលកុំព្យូទ័ររបស់ប្រិយមិត្តមានមេរោគឆ្លងចូល៖ ១. កុំព្យូទ័រមានដំណើរការខុសប្លែកពីសព្វមួយដង ដូចជា មានដំណើរការ service ផ្សេងៗដែលមិនធ្លាប់មានពីមុនមក។ ២. ជូនកាលអាចបង្ហាញជាផ្ទាំងសារ (message) ឬរូបភាពផ្សេងៗដោយមិនបានបើក។ វាជា Error Message ចេញពី System របស់កុំព្យូទ័រ។ ៣. ដំណើរការកម្មវិធីដែលមិនបានប្រើសោះ ហើយបានធ្វើឱ្យ CPU ដំណើរការខ្លាំង ពេលខ្លះអាចគាំង។ បើចង់ដឹងសូមចុច Ctrl +Shift +Delete ដើម្បីមើលដំណើរការរបស់ CPU។ ៤. មិនអាចបើកចូល Drive ណាមួយរបស់កុំព្យូទ័របាន។ ៥. Menu ក៏ដូចជា Status bar ប្ដូរទៅជាទម្រង់ classic ដោយមិនបានធ្វើ។ ៦. Personal firewall (Firewall របស់ Windows) ប្រាប់ថា មានកម្មវិធីមួយចំនួនត្រូវការភ្ជាប់ទៅកាន់អ៊ីនធឺណិត តែតាមពិតមិនមែនជាកម្មវិធីដែលបានដំណើរការនោះទេ។ ៧. ស្រាប់តែផ្ញើ Email ទៅមិត្តដោយពុំបានដឹង (ពេលអនឡាញ)។ ៨. កុំព្យូទ័រដើរឈប់ៗជាញឹកញាប់ ឬយឺតទៅៗ នៅពេលដំណើរការកម្មវិធីណាមួយ មិនច្រើនផងនោះ។ ៩. Operating System កុំព្យូទ័រជួនពេលខ្លះមិនដំណើរការសោះបើទោះបីចុចលើ Start Button ឬ File និង Folder ត្រូវបានលុប ឬកែទៅជា Folder លាក់ដែលយើងមើលពុំឃើញ។ បើចង់ឃើញវិញលុះត្រាចូលទៅកំណត់ការ view នៅត្រង់ Tools (Windows 7 ត្រូវចុង Alt ជាមុនសិនទើបលោតចេញមក) រួចហើយចូលទៅ Tools → Folder Option ចូលទៅកាន់ view tab ហើយរើសយកដោយធីកលើ Show hidden files, folders, and drives។ តែបើមិនកើតទៀត សូមសាកល្បងកម្មវិធី Attribute Changer តែបើពុំមានសូមចុចត្រង់នេះ ដើម្បីទាញយកដោយសេរី។ មេរោគខ្លះបានទៅកែប្រែតម្លៃក្នុង registry លាក់បាត់ Folder Option ទៀតផង ឬខ្លះត្រឹមតែមិនឱ្យយើងអាចកែឱ្យ Show hidden files, folders, and drives ប៉ុណ្ណោះ។ ១០. សកម្មភាព Web Browser ខុសពីធម្មតា មិនអាចបិទបាន។ ខាងក្រោមនេះ ជាវិធីសាស្ត្រខ្លះៗដើម្បីកម្ចាត់មេរោគកុំព្យូទ័រ - ជំហានទី១៖ នៅពេលដឹងថាកុំព្យូទ័ររបស់អ្នកត្រូវ មេរោគលុកលុយហើយនោះ ត្រូវប្រញាប់ផ្ដាច់ចេញពីប្រព័ន្ធ Network ដើម្បីទប់ស្កាត់មិនឱ្យវាបំបែកខ្លួនទៅកាន់កុំព្យូទ័រដទៃទៀតដែលស្ថិតក្នុងប្រព័ន្ធតែមួយ។ - ជំហានទី២៖ ប្រសិនប្រិយមិត្តមានកម្មវិធីកម្ចាត់មេរោគ ចូលដំឡើងហើយ update វាឱ្យចប់សិនរួចធ្វើការ Scan កុំព្យូទ័រនៅគ្រប់ Drive។ - ជំហានទី៣៖ ប្រសិនកុំព្យូទ័ររបស់អ្នកមិនអាច Load ដល់ Windows បានទេ សូម restart ហើយចូលទៅ Safe mode (ចុច F8 ជ្រើសរើសយក Safe mode) បន្ទាប់មក scan ជាមួយកម្មវិធីកម្ចាត់មេរោគដែលបានដំឡើង។ - ជំហានទី៤៖ ក្នុងករណីដែលកុំព្យូទ័រមិនអាចចូលទៅ Safe Mode បាន ប្រិយមិត្តអាចប្រើ CD សង្គ្រោះមួយចំនួនដូចជា៖ Hirens’boot CD ជាដើម។ បន្ទាប់ពី Boot តាម CD ហើយ អ្នកអាចស្វែងរកមេរោគ និងអាចលុបបានដោយមិនបាច់មាន Anti-virus ឡើយ (តែត្រូវលប់ឱ្យអស់)។ វិធីសាស្ត្រនេះក៏អាចឱ្យអ្នក copy ឯកសារសំខាន់ដែលមាននៅក្នុងកុំព្យូទ័រខូច (error Windows) ចេញបានដែរ។ បញ្ជាក់៖ នៅពេល virus ត្រូវបានលុបចោលអស់ហើយ កុំព្យូទ័រនឹងមានការរំខានពីផ្ទាំង message ផ្សេងៗដែលកើតមកពីមេរោគបានទៅកែតម្លៃក្នុង registry។ ន្ទាប់ពីប្រើ CD សង្គ្រោះហើយនោះ ប្រិយមិត្តគួរតែ Scan កុំព្យូទ័រជាមួយកម្មវិធីកម្ចាត់មេរោគដែលបាន Update ចុងក្រោយម្ដងទៀត។ មានវិធីងាយស្រួលមួយដែលអាចឱ្យប្រិយមិត្ត តេស្តសមត្ថភាព Antivirus បាន។ សូមចុចត្រង់នេះ ដើម្បីអានលំអិត … នៅមានគន្លឹះល្អៗជាច្រើនទៀត សូមចុចត្រង់នេះ ដើម្បីបន្តស្វែងយល់ … ដោយ៖ ឈុន ហួរ
Posted on: Sat, 03 Aug 2013 03:17:47 +0000

Trending Topics



Recently Viewed Topics




© 2015